backup og meta

តិចនិកម៉ាស្សាត្របកភ្នែក ជួយបំបាត់ស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Sep 10, 2019

    តិចនិកម៉ាស្សាត្របកភ្នែក ជួយបំបាត់ស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព

    ពី​មុន ទាល់​តែ​វ័យ​រាង​ជ្រេរ​បន្តិចទើប​ត្របក​ភ្នែក​មើល​ទៅ​ចាប់​ផ្តើម​លេច​ស្នាម​ជ្រីវ​ជ្រួញ ប៉ុន្តែ​បច្ចុប្បន្ន ពិសេស​ស្រី ដោយ​សារ​ពូកែ Makeup គ្រប់ពេល ទោះ​ក្មេង​ត្រឹម​ ២០ ស្តើង ក៏​ត្របក​ភ្នែកជ្រីវ​ជ្រួញ​ដែរ ស្រីៗ​ខ្លះជ្រួញ​ជាង​អាយុ ៤០​ប្លាយ ​ទៅ​ទៀត។ មើល​ទៅ​គ្នា​យើង ច្បាស់​ជា​ខ្វាយ​ខ្វល់ខ្លាំង​មិនខាន តែ​កុំ​បារម្ភ​ទៀត ចាំ “Hello គ្រូពេទ្យ’ តិចនិក​ម៉ាស្សា​ខ្លះ ប្រហែល​អាច​ជួយ​បាន។

    ១- ម៉ាស្សាបែបអក្សរ V

    ដាក់​ម្រាមដៃ​កណ្ដាល​បញ្ចូល​គ្នា​ត្រង់​ចន្លោះ​ចិញ្ចើម ​រួច​ប្រើ​ម្រាម​ចង្អុលដៃ​អូស​ថ្នម​លើ​ត្របក​ភ្នែក​ទាំង​ពីរ​ ចេញ​ទៅ​សងខាង​ភ្នែក​ ដោយ​ធ្វើ​ជា​រាង​អក្សរ​V រួច​ចាប់​ទាញ​ផ្នែក​ត្របកភ្នែក​ក្រោម​ឡើង​លើ។ ​សម្រាក​មួយ​សន្ទុះ​ រួច​ចាប់​ធ្វើ​បន្ត​សកម្មភាព​ដដែល​ឲ្យ​បាន ​៦​ដង។ ត្រូវ​ចាំ​ថា មុន​នឹង​បញ្ចប់ការ​ម៉ាស្សា ​គ្នា​យើងត្រូវ​បិទ​ភ្នែក ​រួច​សម្រាក​បន្ធូរ​អារម្មណ៍​ប្រហែល​ ១០ ​ វិនាទី។

    ២- ម៉ាស្សា​ចលនា

    ជា​ម៉ាស្សា​ចលនា ​ជាតិចនិក​មួយ​យក​ចេញ​ពី​វិធី​ហាត់​​បែប​យ៉ូហ្កា​ ដោយ​គ្រាន់​តែ​ធ្វើ​មាត់​រាង​ជា​អក្សរ​ O​ បន្ទាប់​មក​ព្យាយាម​បើក​បបូរមាត់​ខាងលើ​​ ក្រោម​ឃ្លាត​ចេញ​ពី​គ្នា​បន្តិច​ម្ដងៗ​ រួច​ដាក់​ម្រាម​ចង្អុលដៃ​ បញ្ឈរ​លើ​ស្នាម​ជ្រួញ​ត្របក​ភ្នែក​ក្រោម​ រួច​សម្លឹង​ទៅ​លើ​ដើម្បី​បន្តឹង​ស្បែក​ត្របក​ភ្នែក​ទាំង​ពីរ និង​​បន្ត​ធ្វើ​បែប​នេះ​ ឲ្យ​​បាន ​៣០​នាទី​ រៀង​រាល់ថ្ងៃ។

    ៣- ម៉ាស្សា​ផ្លាស់ប្តូររហ័ស

    តិចនិក​ម៉ាស្សាប្រភេទ​នេះ ​តម្រូវឲ្យ​រក្សា​លំនឹង​ក្បាល​ ក​ និង​មុខ​ បន្ទាប់មក​តម្រង់​ភ្នែក​មើល​ទៅ​ស្តាំ​ដៃ​ រួច​ងាក​ទៅ​ឆ្វេង​ ដោយ​​បន្ទាប់មក​សម្លឹង​ពិដាន​ រួច​មើល​ចុះ​មក​ក្រោម។ ចាំថា ត្រូវ​បិទ​ភ្នែក​រយៈពេល​ ៥វិនាទី​ មុន​ពេល​ចាប់ផ្ដើម​ម្ដង​ទៀត។

    អត្ថបទ​ពាក់ព័ន្ធ៖ 

    • តិចនិកម៉ាស្សាមុខ ជួយបំបាត់ស្នាមជ្រីវជ្រួញ មើលទៅកាន់តែក្មេងជាងវ័យ
    • តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង

    ៤- ម៉ាស្សា​ចលនាភ្នែក

    ដាក់​ម្រាម​ចង្អុល​ដៃ​នៅ​ខាងក្រៅ​ចិញ្ចើម ​ស្ទាប​ថ្នមៗ​ជុំវិញ​រង្វង់​ភ្នែក​ បន្ទាប់​មក​ធ្វើ​ចលនា​បញ្ច្រាសទៅ​បញ្ច្រាសមក​ច្រើន​ដង រួច​យក​ចង្អុលដៃ​អង្អែល​ថ្នមៗ​លើ​ស្នាម​ជ្រួញ​ក្រោម​ភ្នែក​ ៗ ចាប់​ពី​ច្រមុះ​ចេញ​ទៅក្រៅ និង​បន្ត​ធ្វើ​បែប​នេះ​ ឲ្យ​បាន​យ៉ាង​តិច ​៤ ដង។

    ៥- ម៉ាស្សាបាតដៃ

    វិធី​នេះ គ្នា​យើង ​គ្រាន់តែ​បិទ​ភ្នែក ​រួច​ត្រដុស​ម្រាមដៃ​ដើម្បី​បង្កើត​កម្ដៅ បន្ទាប់មក​ យក​បាតដៃ​ទាំងពីរ​ សង្កត់​លើ​ភ្នែក​ថ្នមៗ​ ដើម្បី​ត្របក​ភ្នែក​ស្រូប​យក​កម្ដៅជាការ​ស្រេច។

    តិចនិក​ម៉ាស្សាខាង​លើ​​នេះ​ អាច​ជួយ​ពង្រឹង​សាច់ដុំ​​ជុំវិញ​ភ្នែក ហើយ​បើ​ស្រីៗ​គ្នា​យើង​ ​អនុវត្ត​បាន​ទៀងទាត់ ស្បែក​យើងនឹង​​រំញោច ​ដើម្បី​ផលិត​សារធាតុ​ខូឡាជែន​និង​អេឡែស្ទីន​កាន់តែ​ច្រើន ​អាច​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Sep 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម