អាចសុំយោបល់ពីគ្រូពេទ្យ ឬអ្នកជំនាញខាងអាហារូបត្ថម្ភ ដើម្បីយល់ច្បាស់ពីអាហារូបត្ថម្ភល្អៗ អាចជួយស្ថានភាពជំងឺអូនៗកាន់តែធូរស្រាល។ អ្នកជំនាញអាចមានមធ្យោយបាយជួយឲ្យអូនស្រួលញ៉ាំអាហារ និងញ៉ាំបានច្រើន ដោយសារពេទ្យដឹងច្បាស់ពីឫសគល់បញ្ហា។
អាហារូបត្ថម្ភ មាននាទីយ៉ាងសំខាន់ក្នុងការលូតលាស់កូនតូចៗ ពិសេសអូនៗមានជំងឺដូចជាជំងឺអូទីស៊ឹមជាដើម។ ជាមួយគន្លឹះទាំងនេះ “Hello គ្រូពេទ្យ’ សង្ឃឹមថា អូនៗអាចញ៉ាំអាហារបានត្រឹមត្រូវ និងគ្រប់គ្រាន់ ជួយអាការៈកាន់តែធូរស្រាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕