backup og meta

នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 12, 2019

    នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន

    រៀប​ការ​ថ្មី​ថ្មោង ច្បាស់​ជា​គិត​ពី​ផែន​ការគ្រួសារ រៀប​ចំ​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ និង​ការ​យកកូន។ ប៉ុន្តែ ​បើ​រៀប​ការ​យូរ​ឆ្នាំ​ហើយ ​នៅ​តែ​គ្មាន​កូន ច្បាស់​ជាមិន​ស្រណុក​ចិត្តប៉ុន្មានទេ។ ខាងក្រោម​នេះ ជាគុណវិបត្តិ និងគុណសម្បត្តិ ពេល​មិន​​មានកូន។

    ១- គុណ​វិបត្តិ​មិន​មាន​កូន

    – សង្គម​រើស​អើង៖ មនុស្ស​ជា​ច្រើន​ មិន​ដែល​ខ្វល់​ថា​យើង​មាន​កូន​ ឬ​អត់​នោះ​ទេ ប៉ុន្តែ​គេ​នឹង​សួរ​ថា ​តើ​យើង​​ចង់​​មាន​កូន​ប៉ុន្មាន? ពេល​ណា​យក? ហេតុ​នេះហើយ វានឹង​​ជា​រឿង​កម្សត់​មួយ​សម្រាប់​ស្រី​ៗ ដែល​ជ្រើស​រើស​ជីវិត​មិន​មាន​កូន ដែលគេ​ច្រើន​រាប់​ថា ជា​មនុស្ស​​​យក​តែ​ចិត្ត​ខ្លួន​ឯង (Self-absorbed) ឬ​គំនិត​ក្មេងខ្ចី សម្រាប់ផ្លូវ​ជីវិត និង​តម្រូវ​ការ​ជីវិត ជាង​តួនាទី​បន្ត​ពូជ បង្ក​កំណើត​ដែល​ជា​ធម្មជាតិ​របស់​សត្វលោក។ ទោះ​បី​ជា​ក្នុង​វប្បធម៌​បើកចំហ ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​សិទ្ធិសម្រេច​ចិត្ត​រៀង​ៗ​ខ្លួន​ ចង់​ទទួល​យក​ការ​រស់​នៅមាន ឬគ្មាន​កូន​ក៏​ដោយ ក៏​ស្រីៗ​ភាគ​ច្រើន​នៅ​មាន​អារម្មណ៍​ឯកា នៅ​ពេល​​មិត្តភក្ដិ​ចូល​ចិត្ត​និយាយ​គ្នា​លេងពី​រឿង​យក​កូន និង​បញ្ហា​ចិញ្ចឹម​កូន។

    – ​ឯកា​នៅ​វ័យ​ចាស់៖ គ្មាន​​កូន​ មាន​ន័យ​ថា យើង​ត្រូវ​​ពឹង​ពាក់​លើ​ខ្លួន​ឯងឲ្យ​បាន​​ខ្លាំង​ក្លា​បំផុត ហើយ​ត្រូវ​មាន​ផែន​ការ​ប្រយ័ត្ន​ប្រយែង​ទៅ​ថ្ងៃ​អនាគត ជាពិសេសទាក់​ទង​នឹង​សុខភាព ក៏​ដូច​ជា​បញ្ហា​ហិរញ្ញ​វត្ថុ។ យោង​តាម​អ្នក​ចិត្ត​វិទ្យា អ្នក​គ្មាន​កូន ងាយ​នឹង​មាន​អារម្មណ៍​ឯកោ​ បាក់​ទឹក​ចិត្ត​អំឡុង​ពេលឈាន​ដល់​​វ័យចំណាស់។

    អត្ថបទពាក់ព័ន្ធ៖

    • ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ?
    • បារម្ភ​នេះ បារម្ភ​នោះមិន​ចេះ​ចប់ គួរ​ធ្វើ​ម៉េច?

    ២- គុណសម្បត្តិ​មិន​មាន​កូន

    – ស្ថិរភាព​ហិរញ្ញវត្ថុ៖ មាន​កូន​ម្នាក់ គឺ​ត្រូវ​កាត់​ប្រាក់​ខែដល់​ទៅ ៥ ភាគរយ? យោង​តាម​លោក Kevin Miller អ្នក​ស្រាវជ្រាវ​នៃ​សមាគម​មហាវិទ្យាល័យ​ស្ត្រី​នៅ​អាមេរិក បង្ហាញ​ថា ឱកាស​ទទួល​បានការងារ និង​ប្រាក់ខែ​ចំពោះ​មនុស្ស​ស្រី​មាន​កូន ​គឺ​តិចតួច​។ ក្នុង​អត្ថបទ​បង្ហាញ​មួយ​ទៀតបោះពុម្ព​ផ្សាយ​ដោយ​ការិយាល័យ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជាតិ​ បង្ហាញ​ថា ​មាន​កូន​ម្នាក់ ស្រីៗ​​មាន​ជំនាញប្រាក់​ខែ​​ខ្ពស់​ ត្រូវ​ចំណាយប្រាក់ប្រមាណ​ ២៣០.០០០ដុល្លារ ​ពេញ​មួយ​ជីវិត​របស់​នាង សម្រាប់​ចិញ្ចឹម​បីបាច់​កូន ខណៈចំពោះ​ស្រីៗ​មាន​ជំនាញ​ទាប​ និង​ប្រាក់​ខែ​តិច​តួច ក៏​ការ​ចំណាយ​​ប្រហែល ៤៩.០០០ ដុល្លារ។

    – ពេល​វេលា សេរីភាព និង​ឱកាស​ពង្រីក​សមត្ថភាព​ខ្លួន​ឯង៖ ប្រសិនគ្មាន​កូន គឺ​មិន​មាន​ឧបសគ្គរារាំង​ឡើយផ្លូវ​ឆ្ពោះ​ទៅកាន់​ជោគជ័យ​របស់​យើង​ដូច​គ្នា។ គ្មាន​អ្វី​ដែល​ទប់​ស្កាត់ក្ដី​ស្រមៃ ​និង​គោល​ដៅ​យើង​ទេ ទោះ​បី​ជា​យើង​ចង់​​ត្រលប់​ទៅ​រៀន​ដើម្បី​បន្ថែម​ជំនាញ​ទី​ ២​ ទិញ​ផ្ទះ​លំហែ​ ឬ​ទទួល​បាន​ការងារ​ដែល​ប៉ង​​ប្រាថ្នា​ណា​មួយ​ក៏​ដោយ។ ជីវិតគ្មាន​​កូន ជួយ​​ឲ្យ​ស្រីៗ​មាន​ជីវិត​រស់​នៅ​ធំ​ទូលាយ ទាំង​ការ​​ជ្រើស​រើស ផ្ដល់​ថាមពល​បន្ថែម ពេល​វេលា និង​គម្លាត​។ ក្នុង​ការ​សិក្សា​លើ​មនុស្ស ៥០០០នាក់  ​របស់​សាកលវិទ្យាល័យ OPEN នៅអង់គ្លេស និងអាមេរិក រក​ឃើញ​ថា ជីវិត​ប្តី​ប្រពន្ធ​គ្មាន​កូន បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ខ្ពស់​ទៅ​លើ​ទំនាក់​ទំនង និង​ជីវិត​ស្នេហា ជាជាង​ជីវិត​ប្តី​ប្រពន្ធ​ដែល​ក្លាយ​ជា​ប៉ា​ម៉ាក់​គេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម