backup og meta

កុំ​ច្រឡំ! គ្រុនឈាម ​១​ជីវិត​មិន​មែន​អាច​កើត​តែ​១​ដង​ទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 31, 2023

    កុំ​ច្រឡំ! គ្រុនឈាម ​១​ជីវិត​មិន​មែន​អាច​កើត​តែ​១​ដង​ទេ

    ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្សម្នាក់​ ១-៤ ដង​ឯ​ណោះ ដែល​ការ​កើត​លើក​ទី១ មាន​លក្ខណៈ​ស្រាល ខណៈ​ការ​កើត​លើក​ទី២ ទី៣ កាន់​តែ​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។

    ហេតុអ្វី​កើត​គ្រុន​ឈាម​លើក​ទី២ ទី៣ គ្រោះ​ថ្នាក់​ជាង​លើក​ទី១?

    ចម្ងល់​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា​ដោយសារ​តែការប្រឈម​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ និង​មួយ​វិញ​ទៀត​កោសិកា T Cell ផលិតប្រពន្ធ័​ការពារ​បាន​ត្រឹម​មួយ​ផ្នែក​ដើម្បី​ប្រឆាំង​ការ​ឆ្លង​មេរោគ​ថ្មី។

    ទូទៅ​គេ​បែង​ចែក​ជំងឺ​គ្រុន​ឈាម​ជា ៣ កម្រិត គឺ​កម្រិត​ស្រាល មធ្យម និង​ធ្ងន់ធ្ងរ ហើយ​រោគ​សញ្ញា​ក៏​ដូចគ្នា​ខ្លះ និង​ខុស​គ្នា​ខ្លះ​ទៅ​តាម​កម្រិត​នីមួយៗ លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។

    គ្រុនឈាម

    រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​ស្រាល៖

    – ក្តៅ​ខ្លូន​ខ្លាំង ពី ៣៨- ៤០ អង្សារសេ

    ឈឺ​ក្បាល​ធ្ងន់​ធ្ងរ

    – ឈឺ​ចាប់​ក្រោយប្រលង់​ភ្នែក

    – ឈឺ​សន្លាក់ និង​ឈឺ​សាច់​ដុំ

    – ចង្អោរ និង​ក្អួត

    – ធុំបាយ

    – លេច​ស្នាម​កន្ទួល​លើ​ខ្លួន ៣-៤ ថ្ងៃ​ក្រោយ​ក្តៅ​ខ្លួន។

    រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​មធ្យម៖

    ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម​អាច​បណ្តាល​ឲ្យ​ស្លាប់ ប្រសិន​បើ​យើង​ព្យាបាល​មិន​ទាន់​ពេល ឯ​រោគ​សញ្ញា​ដូចគ្នា​ទៅ​នឹង​កម្រិត​ស្រាល​ដែរ គ្រាន់​តែ​បន្ថែម​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    – ខូច​សរសៃ​ឈាម

    ឡើង​កូន​កណ្តុរ

    – មាន​ស្នាម​ជាំ​ពណ៌ស្វាយ

    – មាន​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ ​​ក្រោម​ស្បែក និងខាងក្នុងសរីរាង្គ។

    រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ៖

    ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ​នឹង​មាន​ចេញ​រោគ​សញ្ញា​សំខាន់ៗ​ ៣ ខាង​ក្រោម​នេះ បន្ថែម​ពី​លើ​រោគ​សញ្ញា​កម្រិត​ស្រាល។

    ​– ​ចេញ​សារធាតុ​រាវ​តាម​សរសៃ​ឈាម

    – ​ហូរ​ឈាម​ច្រើន

    – សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង

    – ជីពចរខ្សោយ ឡេះឡះចុកពោះខ្លាំង

    – ត្រជាក់ចុងដៃចុងជើង

    – ស្បែកពណ៌ក្រឡាខ្ជឹង និង អាច​បណ្តាល​ឲ្យ​ស្លាប់។

    វិធី​ការពារ​ជំងឺ​គ្រុន​ឈាម

    – បំបាត់​ជម្រក​មូសខ្លា

    – គេង​ក្នុង​មុង

    – ពាក់ខោ​អាវ​ជិតៗ មាន​ពណ៌​ចាំងៗ

    – លាប​ក្រែម ឬ​បាញ់​ស្ព្រៃយ៍​ការពារ​មូសខាំ​ពេល​ចេញ​ទៅ​កន្លែ​ងងងឹត។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 31, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម