backup og meta

ពិត​អត់ ចង់​ឆាប់​មាន​កូនត្រូវ​រួមភេទ​រាល់​ថ្ងៃ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 05, 2022

    ពិត​អត់ ចង់​ឆាប់​មាន​កូនត្រូវ​រួមភេទ​រាល់​ថ្ងៃ?

    ហេតុ​តែ​ចង់​មាន​កូន​នឹង​គេ​ពេក ប្តី​ប្រពន្ធ​មួយ​ចំនួន​ខំ​ប្រឹង​សឹង​គ្រប់​តិច​និក​ទាំង​អស់ ខ្លះ​ទៀត​ខំប្រឹង​សម្រុក​រឿង​លើ​គ្រែ​ស្ទើរ​គ្មាន​លោះ​ថ្ងៃ។ តើ​ការ​រួមភេទ​រាល់​ថ្ងៃ ឆាប់​មាន​កូន​មែន ឬ​យ៉ាង​ណា?

    សំណួរ​នេះ ប្រធាន​ផ្នែក​រោគ​​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បក​ស្រាយ​ថា ការ​មាន​កូន​មិន​ទាក់​ទង​នឹង​ការ​នៅ​ជាមួយ​គ្នា​ញឹក​ញាប់ ឬ​មិន​ញឹក​ញាប់​នោះ​ទេ សំខាន់​គឺ​ប្តី​ប្រពន្ធ​រួម​ភេទ​នៅ​ពេល​មាន​មេ​ជីវិត​ញី​ធ្លាក់ អំឡុង​ថ្ងៃទី ១៣ ១៤ ១៥ ទៅ​តាម​រដ្ដ​រដូវ​របស់​ស្រីៗ។ ម្យ៉ាង​វិញ​ទៀត​ពេល​ដែល​អាច​មាន​កូន​បាន នៅ​ពេល​មេ​ជីវិត​បុរស​ល្អ ពោល​គឺ​ប្រុសៗ​តម​មិន​រួម​ភេទ ២-៣ថ្ងៃ ដែល​ធ្វើ​ឲ្យ​មេ​ជីវិត​មាន​គ្រប់​គ្រាន់។

    “ជា​ទូទៅ​មេ​ជីវិត​ញី​ធ្លាក់​ថ្ងៃ​ទី​១៤ អ៊ីចឹង​បើ​យើង​នៅ​ជាមួយ​គ្នា​ញឹក​ញាប់​ម៉េច​ក៏​ដោយ ថ្ងៃ​ដើម​ខែ ម៉ោ​រដូវ​ហើយ ថ្ងៃទី៤ ទី៥ អី ក៏​អត់​មាន​កូន​ដែរ ហើយ​បើ​សិន​ជា​យើង​នៅ​ជាមួយ​​គ្នា​មិន​ញឹក​ញាប់​ទេ តែ​១ដង ថ្ងៃទី១៤ ថ្ងៃ​ដែល​មាន​មេ​ជីវិត​ញី​ចេញ​ម៉ោ នៅ​ជាមួយ​គ្នា​តែ ១ ដង ក៏​មាន​កូន​ដែរ”។ លោក​វេជ្ជបណ្ឌិត រៀបរាប់។

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី មន្ទីរពេទ្យកាល់ម៉ែត

    ការ​បង្ក​កំណើត​អាច​ប្រព្រឹត្ត​ទៅ​រលូន វេជ្ជបណ្ឌិត​ឯកទេស​សម្ភព រោគស្ត្រី និង​អេកូសាស្ត្រ​រូបនេះ ពន្យល់​ថា វា​មិន​មែន​ពាក់ព័ន្ធ​នឹង​ការ​រួមភេទ​តែ​មួយ​មុខ​ទេ វា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​ច្បាស់​លាស់ កត្តា​សុខភាព​ប្តី​ប្រពន្ធ របប​អាហារ​ប្រចាំ​ថ្ងៃ​ដែល​មាន​សុខភាព​ល្អ អាយុ​មិន​ចាស់​ពេក ពិសេស​មិន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន គ្រឿង​ស្រវឹង ឬ​បារី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម