backup og meta

អាហារ ៣ប្រភេទ មិនគួរទិញឲ្យក្មេងញ៉ាំទេ ព្រោះប៉ះពាល់សុខភាពច្រើនណាស់!

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Aug 25, 2019

    អាហារ ៣ប្រភេទ មិនគួរទិញឲ្យក្មេងញ៉ាំទេ ព្រោះប៉ះពាល់សុខភាពច្រើនណាស់!

    អាហារសម្រាប់កូនយើង មានទំនាក់​ទំនង​សំខាន់​ណាស់ ទៅ​លើ​ការ​អភិវឌ្ឍន៍ទាំង​រាង​កាយ និង​ខួរ​ក្បាល។ ប៉ុន្តែទោះស្រលាញ់កូន​ប៉ុនណា​ក៏​ដោយ ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ ប្រភេទ​អាហារណា​គួរ​ឲ្យ​អូន​តូច​ញ៉ាំ អាហារ​ណាមិន​គួរ​ឲ្យ​ញ៉ាំ បើ​ចៀស​មិន​ផុត ធ្វើ​ខ្លួន​ឯង​ឲ្យ​កូនញ៉ាំ ​ប្រសើរ​ជាង​ទិញ​របស់​ស្រាប់ៗ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹ​ងប្រាប់​ពីអាហារ​ ៣ ប្រភេទ មិន​គួរ​ឲ្យ​ក្មេង​តូច​ញ៉ាំ។

    ១- ទឹក​ក្រូច​កំប៉ុង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង

    ផ្អែក​​តាម​ការ​ណែ​នាំ ពីក្រុម​វេជ្ជបណ្ឌិត​ជំនាញផ្នែក​​កុមារ​ នៅ​សហរដ្ឋអាមេរិក អូន​តូច​អាយុ​ក្រោម ​១​ឆ្នាំ មិន​គួរ​ឲ្យញ៉ាំ​ពពួក​ភេសជ្ជៈ​ទាំង​នេះទេ។ បើ​​អាយុ​លើស​ពី​ ១ឆ្នាំ អាច​ញ៉ាំ​បានពិត​មែន តែ​ត្រូវ​ស្ថិត​ក្នុង​​កម្រិត​តិច​តួច​ប៉ុណ្ណោះ​។ ការ​​ណែ​នាំ​​នេះ ដោយ​សារ​អ្នក​ជំនាញ​រក​​ឃើញ​ថា ភេសជ្ជៈ​​​ប៉ូវ​កម្លាំង អាចប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​ក្មេង ស្បែក និង​ការ​ចង​ចាំ​។ យ៉ាង​ណា​មិញ​ ម៉ាក់​​ប៉ា​ អាច​ឲ្យ​កូន​​ជំនួស​វិញ នូវ​ភេសជ្ជៈ​ដូច​ជា​ ទឹក​ផ្លែ​ឈើ​ស្រស់​​​ ឬ​ក្រឡុក​ជា​មួយ​ទឹក​ដោះ​គោ ឬ​ទឹក​​ដោះ​គោ​ជូរ​ជា​ដើម។

    ២- ពោតលីង (Popcorn)

    ​​​​​​ពោត​លីង ចំណី​ញ៉ាំ​កំដរ​អារម្មណ៍​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន ដោយ​ប៉ាម៉ាក់​ជា​ច្រើន តែ​ង​ឲ្យ​កូន​តូច​ញ៉ាំអាហារ​ប្រភេទ​នេះ ព្រោះ​​​​ចម្អិន​លឿន ងាយ​​រក​ទិញ និង​រស​ជាតិ​ផ្អែម​ឆ្ងាញ់​។ ប៉ុន្តែ​ ត្រូវ​ដឹង​ថា សារជាតិ​នៅ​ក្នុង​​ពោត​លីងវេចខ្ចប់​ស្រេច សម្រាប់ចម្អិន​ក្នុង​​មីក្រូវ៉េវ (Microwave) សម្បូរ​ទៅ​ដោយ​សមាស​ធាតុ​គីមី​ផ្សេង​ៗ នៅ​ពេល​​ត្រូវ​កម្តៅ វា​នឹង​បំបែក​ធាតុ​ទាំង​នោះ​ចេញ​មក បង្ក​ឲ្យ​អូន​​តូច​ឈឺ​បាន ក៏​ជា​មូល​ហេតុ​អាច​វិវត្ត​ទៅ​ជា​​​កើត​មហារីកនៅ​ថ្ងៃ​មុខ​ទៀត​ផង។ បើ​មិន​អាច​ចៀស​បាន ពោតលីង ​ញ៉ាំ​ទៅ​មាន​សុវត្ថិភាព​ចំពោះ​កូន​យើង គួរ​ចម្អិន​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ខ្ទះ​ដាក់​​​ចម្អិន។

    អត្ថបទពាក់ព័ន្ធ៖

    ៣- ទឹក​ឃ្មុំ

    ​អាច​ជា​ការ​ភ្ញាក់​ផ្អើល សម្រាប់​ម៉ាក់​ប៉ា​មួយ​ចំនួន ព្រោះ​ទឹក​ឃ្មុំ សម្បូរ​សារធាតុចិញ្ចឹម​ ប៉ុន្តែ​ក៏​​មាន​គ្រោះ​ថា្នក់​សម្រាប់​កូន​តូច​ៗដូច​គ្នា។ ទោះ​បី​ជា​ទឹក​ឃ្មុំ​ធម្មជាតិ​សុទ្ធ​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្មេង​តូចៗ ព្រោះ​ថាពពួក​បាក់​តេរី​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ ​អាច​បង្ក​ជំងឺ​ផ្សេង​ៗ​ ដល់ក្មេង​​ឲ្យ​ឈឺ​បាន ពិសេស​លើ​ផ្លូវ​ដង្ហើម និង​​ចុះ​ខ្សោយ​សាច់​ដុំ​។ ​បើ​តាម​គ្រូ​​ពេទ្យ​ជំនាញ​នៅ​សហរដ្ឋអាមេរិក ​ម៉ាក់​ប៉ា​ អាច​ឲ្យ​ជា​ផ្លែ​ឈើ​​ធម្មជាតិ​កិន​ស្រស់​ៗ ​អាច​ធ្វើ​បាន​នៅ​ផ្ទះ ឲ្យកូន​​ៗ​ញ៉ាំ​បានជំនួស​វិញ។ ​ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Aug 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម