backup og meta

ដឹងអត់ នំសែនព្រះខែ ធ្វើឲ្យយើងធាត់កម្រិតណា?

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 17, 2019

    ដឹងអត់ នំសែនព្រះខែ ធ្វើឲ្យយើងធាត់កម្រិតណា?

    ដោយ​សារ​​បងប្អូន​ខ្មែរ​យើង មានជាប់​ខ្សែ​ស្រឡាយ​កាត់ចិន​ច្រើន នាំ​ឲ្យទំនៀមទម្លាប់​សែន​នំ​ព្រះ​ខែ​របស់​ជនជាតិចិន តែងឃើញ​មាន​ពលរដ្ឋ​ខ្មែរនាំ​គ្នា​ប្រារព្ធជា​ហូរ​ហែរ មាន​ទាំង​ការ​ជួបជុំ​គ្រួសារ ញ៉ាំបាយ​ល្ងាច និង​សែន​ព្រះខែ នៅពេល​យប់។

    ច្បាស់​ណាស់ គ្នា​​យើងដែល​គ្រួ​សារ​ប្រកាន់​ភ្ជាប់ទំនៀម​ទម្លាប់​នេះ ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ​នំសែនព្រះខែមិន​ខាន។ ប៉ុន្តែគួរដឹង​ផង នំសែន​ព្រះខែ ជា​នំ​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ មាន​កាឡូរី​ខ្ពស់ ងាយ​ធ្វើ​ឲ្យ​យើង​ធាត់​ខ្លាំង ពិសេស​ប៉ះ​ពាល់​សុខភាពខ្លាំង ​បើ​​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែមទៀត​នោះ។

    ខាងក្រោម​នេះ ជា​កម្រិត​កាឡូរី តាម​ប្រភេទ​នំ និង​ប្រៀប​ជា​មួយ​អាហារ​ដទៃ​ទៀត៖

    – នំ​ស្នូល​គ្រាប់ឈូក មាន ៧១៦កាឡូរី ច្រើន​ជាង​ភ្លៅមាន់​បំពង ៥​ភ្លៅ​ ទៅទៀត ដែល​មាន​ត្រឹម​ប្រមាណ ៦០០ ​កាឡូរីប៉ុណ្ណោះ។

    – នំស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​មួយ មាន ៧៩០​កាឡូរី ច្រើន​ជាង​គុយទាវ​ឆា ១ចាន​ ទៅទៀត ដែល​មាន​ត្រឹម ៧៤១ កាឡូរី។

    – នំស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ មាន ៨៩០​កាឡូរី ច្រើនជាង​បាយ​ព្រឹក ២​ចាន​ ទៅ​ទៀត ដែលមាន​ត្រឹម​ប្រមាណ ៨០០​កាឡូរី។

    បើប្រៀបធៀប ការ​ញ៉ាំ​នំសែន​ព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ ​ដូចញ៉ាំ​ស្ករ ៤៥​ ស្លាបព្រា​កាហ្វេ​អ៊ីចឹង។ បើនិយាយ​ពី​ជាតិខ្លាញ់​ មាន​រហូត​ដល់ ៥៥​ក្រាម ស្មើ​នឹង​ប្រេង ១១​ ស្លាបព្រា​កាហ្វេ។ នេះបើតាម​ការចេញ​ផ្សាយ​លើ​គេហទំព័រ​ព័ត៌មាន​សិង្ហបុរី Mothership។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម