backup og meta

មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 23, 2019

    មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន

    ជា​ទូទៅ ស្រីៗ​ពេល​មក​រដូវ រមែង​មាន​ការ​ឈឺ​ចាប់​តិច​តួចឬខ្លាំង​នៅ​ក្នុង​ពោះ​ផ្នែក​ខាង​ក្រោម ដែល​នេះ​ជា​ក្រឹត្យ​ក្រម​ធម្មជាតិ ដោយសារ​ស្បូន​ច្របាច់កន្ទ្រាក់ ដើម្បី​ឲ្យ​ដាច់ និង ធ្លាក់​ស្រទាប់​ស្តើងៗ​របស់​ភ្នាសស្រទាប់ស្បូន ដែល​ជា​កាក​សំណល់។

    លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ពន្យល់​ថា ការ​ច្របាច់កន្ទ្រាក់​នៃ​ស្បូន ធ្វើ​ឲ្យ​ស្ត្រី​ឈឺ​ពោះ ប៉ុន្តែ​មិន​ខ្លាំង​ក្លា​ទេ អាច​ទ្រាំ​ទ្រ​បាន តែ​មួយ​ចំនួន​ទៀត​ឈឺ​ខ្លាំង រហូត​ទ្រាំ​មិន​បាន អាច​មាន​កត្តា​ផ្សេងៗ។

    – ទម្រង់​របស់​ស្បូន៖ ទម្រង់​របស់​ស្បូន​ខុស​ពី​ធម្មតា បាន​ន័យ​ថា ស្បូន​ច្បត់ខ្លាំង អ៊ីចឹង​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ។

    – ស្បូន​មាន​បញ្ហា៖ សាច់​ស្បូន​ក្រាស់​ជាង​មុន ឬ​ស្បូន​មាន​ដុះ​ដុំ អាច​ធ្វើ​ឲ្យ​ស្ត្រី​មក​រដូវ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ជាង​មុន។

    – ស្រទាប់​ស្តើង​នៃ​ស្បូន​ដុះ​ខុស​ប្រក្រតី៖ ជំងឺ​ស្រទាប់​ស្តើង​នៃ​ស្បូន​ដុះ​ប្រក្រតី ដែល​ជា​ធម្មតាឈាម​រដូវ​នឹង​ធ្លាក់​ចុះ​មក​តាម​ទ្វារមាស ក៏​ប៉ុន្តែ​មួយ​ចំនួន​តូច​ឈាម​ធ្លាក់​ទៅ​ដៃ​ស្បូន ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់។

    អត្ថបទពាក់ព័ន្ធ៖

    វេជ្ជបណ្ឌិត ពឹង ជុតិមា
    វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម គ្លីនិករ៉ាក់

    លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ត​ថា បើ​មក​រដូវ​ឈឺ​ចាប់​ខ្លាំង ស្ត្រី​គប្បី​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​មូល​ហេតុ ឈាន​ទៅ​រក​ការ​ព្យាបាល។ ចំពោះ​មូលហេតុ​ធម្មជាតិ ការ​មក​រដូវ​ដែល​ឈឺ​ពោះ​មិន​ធ្ងន់​ធ្ងរ​ទេ យើង​គ្រាន់​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​លើ​ពោះ ឬ​ក៏​ធ្វើ​លំហាត់​ប្រាណ ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម