អ្នកជំនាញផ្នែកផ្លូវភេទមួយចំនួនបាននិយាយថា មនុស្សយើងអាចប្រើវិធីសិចតាមប្រព័ន្ធអនឡាញ (Cybersex) ដើម្បីបង្កើនទំនាក់ទំនងរវាងគ្នានិងគ្នាបាន។ សិចតាមអនឡាញជួយឲ្យដៃគូស្វែងយល់ និងរកដំណោះស្រាយក្នុងបញ្ហាផ្លូវភេទ ជាពិសេសគឺនៅពេលពួកគាត់មានភាពអៀនខ្មាស់ មិនហ៊ាននិយាយគ្នាអំពីបញ្ហានោះដោយផ្ទាល់។ Cybersex គឺជាជម្រើសដ៏ល្អសម្រាប់ដៃគូដែលចង់សាកល្បងបទពិសោធន៍ដែលថ្មី និងប្លែក។
វាជាការពិតដែលដៃគូជិតស្និទ្ធប្រើប្រាស់វិធីសិចតាមអនឡាញជាមួយដៃគូរបស់ខ្លួន អាចជួយឲ្យពួកគាត់បំពេញបំណងរបស់គាត់បានច្រើន រាប់ទាំងជីវិតផ្លូវភេទ និងទំនាក់ទំនងរបស់ពួកគាត់។ លើសពីនេះថែមទៀតនោះ cybersex ក៏នាំមកនូវទំនាក់ទំនងផ្លូវភេទប្រសើរជាងមុន ទទួលបានភាពសុខស្រួលច្រើនជាងមុន និងមានភាពស្និទ្ធស្នាលនៅខាងក្រៅបានច្រើនជាងមុនដូចគ្នា។ អ្នកជំនាញបានលើកឡើងថា cybersex ជាមួយដៃគូរបស់យើង គឺអាចជួយពង្រឹងទំនាក់ទំនង និងនាំភាពសប្បាយរីករាយ រួមទាំងភាពស្មោះត្រង់ ការបើកចិត្ដឲ្យទូលាយ យល់ពីគ្នា និងយល់ចិត្ដគ្នាបានកាន់តែប្រសើរ។
ក្រៅពីនេះទៀតនោះ គឺសម្រាប់អ្នកដែលមានផ្ទុកជំងឺរ៉ាំរ៉ៃ ឬជំងឺកាមរោគមានដូចជា HIV នោះ cybersex ដើរតួនាទីយ៉ាងសំខាន់ ដែលអាចឲ្យអ្នកទាំងនោះ អាចបំពេញចំណង់ផ្លូវភេទរបស់ពួកគាត់បាន ដោយមិនមានផលអវិជ្ជមានទៅកាន់ដៃគូរបស់គាត់ឡើយ។
អត្ថបទពាក់ព័ន្ធ៖ ៥ យ៉ាងនេះ ចៀសបានចៀសទៅ បើចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់កំពូល
៣- Cybersex មានអត្ថប្រយោជន៍សម្រាប់អ្នកមានដៃគូររស់នៅឆ្ងាយពីគ្នា