backup og meta

អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Jan 27, 2020

    អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ

    ជីវិត​ផ្លូវ​ភេទ​ មិន​ថា​ស្រី មិន​ថា​ប្រុស បើ​មាន​បញ្ហា នឹង​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន ហេតុ​នេះ “Hello គ្រូពេទ្យ’ ចង់​ប្រាប់​អាថ៌​កំបាំង​ខ្លះៗ ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​យើង​កាន់​តែ​ប្រសើរ និង​មាន​សុខភាព​ល្អ​យូរ​អង្វែង។

    ១- ញ៉ាំ​អាហារ​សុខភាព​ល្អ

    ផ្លូវ​ភេទ មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​បញ្ហា​សុខភាព​ទូទៅ​របស់​យើង ដើម្បី​​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​សកម្ម ដំបូង​បង្អស់ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ អាហារ​ល្អៗ មិន​ត្រឹម​តែ​អាច​បំប៉ន​សុខភាព​យើង​នោះ​ទេ ថែម​ទាំង​អាច​ជួយ​រាង​កាយ​យើង​មាន​សមត្ថភាព​ឆ្លើយ​តប​គ្រប់​ស្ថាន​ការណ៍ រាប់​បញ្ចូល​ទាំង​ពេល​ឡើង​ឋាន​សួគ៌​ជា​ដើម។ លើស​ពី​នេះ អាហារ​សុខភាព​ល្អ ដូច​ជា អាហារ​មាន​ជាតិ​សូដ្យូម និង​ខ្លាញ់​មិន​ល្អ​ទាប អាច​ជួយ​រាង​កាយ​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​លើស​ឈាម លើស​ជាតិ​ខ្លាញ់​បាន​ទៀត​ផង ដែល​ជំងឺ​ទាំង​នេះ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​យើង ពិសេស​ប្រុសៗ អសមត្ថភាព​ផ្លូវ​ភេទ និង​តែង​កើត​មាន​លើ​ប្រុសៗ​ម្នាក់ក្នុង​ចំណោម ២​នាក់ ឈាន​ចូល​វ័យ​ចាប់​ពី៤០ ឆ្នាំ​ឡើង។

    ២- កុំ​ជក់​បារី

    ជក់​បារី ធ្វើ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ រាប់​ទាំង​កម្លាំង​​ដើម្បី​ប្រតិបត្តិការ​ឡើង​ឋាន​សួគ៌​ដូច​គ្នា។ លើស​ពី​នេះ ថ្នាំ​ជក់​អាច​ធ្វើ​ឲ្យ​គ្រប់​សរសៃ​ឈាម​នៃ​រាង​កាយ​រួម​តូច រាប់​បញ្ចូល​ទាំង​សរសៃ​ឈាម​របស់​អាអូន​តូច​ទៀត​ផង។ ប្រុសៗ​មាន​បញ្ហា​ចុះ​ខ្សោយ​លំហូរ​ឈាម នាំ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ខណៈ​ចំពោះ​ស្រីៗ បើ​ប្រដាប់​ភេទ​គ្មាន​ឈាម​ហូរ​ចូល​គ្រប់​គ្រាន់ នឹង​នាំ​ឲ្យ​បាត់​បង់​ទឹក​រំអិល នាំ​ឲ្យ​ប៉ះពាល់​ការ​រួម​ភេទ​ដូច​គ្នា។

    ៣- រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ

    គ្នា​យើង​លើស​ទម្ងន់ ឬ​ធាត់​ជ្រុល សុទ្ធ​តែ​ប្រឈម​ខ្ពស់​កើត​ជំងឺ​លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់ ទាំង​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​សុខភាព​ផ្សេង​ទៀត ដែល​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ជីវិត​ផ្លូវ​ភេទ។ គ្រប់​គ្រង​ទម្ងន់​រាង​កាយ​បាន​ល្អ អាច​ជួយ​ប្រឆាំង​ជំងឺ​ផ្សេងៗ ដែល​ទាក់​ទង​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង ក៏​ដូច​ជា​បញ្ហា​ផ្លូវ​ភេទ​ផ្សេងៗ​ទៀត។ លើស​ពី​នេះ នៅ​ពេល​យើង​មាន​អារម្មណ៍​ល្អ​ចំពោះ​រាង​កាយ​យើង ក៏​អាច​ជួយ​ប្រតិបត្តិការ​ក្តៅ​សាច់​កាន់​តែ​រោល​រាល និង​ពោរពេញ​ដោយ​ភាគ​ជឿ​ជាក់។

    ៤- កំណត់​បរិមាណ​គ្រឿង​ស្រវឹង​យើង​ផឹក​ឲ្យ​បាន​ត្រឹម​ត្រូវ

    គ្នា​យើង​ភាគ​ច្រើន​គិត​ថា គ្រឿង​ស្រវឹង​អាច​ជួយ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​កាន់​តែ​ពុះ​កញ្ជ្រោល ប៉ុន្តែ​​ការ​ពិត​គឺ​ថា ផ្ទុយ​ស្រលះ​ពី​អ្វី​យើង​គិត។ អ្នក​ស្រាវជ្រាវ អះអាង​ថា ផឹក​គ្រឿង​ស្រវឹង​ច្រើន នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើស​សមត្ថភាព​ផ្លូវ​ភេទ ទាំង​ប្រុសៗ ទាំង​ស្រីៗ។ ចំពោះ​ប្រុសៗ នាំ​ឲ្យ​ពិបាក​រក្សា​ភាពរឹង​របស់​លិង្គ​ឲ្យ​បាន​យូរ ឬ​លិង្គ​មិន​ឡើង​រឹង ខណៈ​ស្រីៗ នឹង​ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ ឬ​មិន​ងាយ​ឈាន​ដល់​ចំណុច​កំពូល។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៥- ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ដៃគូ

    ដើម្បី​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ត្រេក​ត្រអាល និង​កាន់​តែ​ប្រសើរ រឿង​សំខាន់​បំផុត គឺ​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ទាំង​សង​ខាង មាន​ផាសុកភាព។ គួរ​រក​កន្លែង​សមរម្យ ដើម្បី​និយាយ​ជាមួយ​ដៃ​គូ​យើង ពី​អ្វី​យើង​ចូល​ចិត្ត​អំឡុង​ពេល​រួម​ភេទ ក៏​ដូច​អ្វី​ដៃ​គូ​យើង​ចង់​បាន​ដូច​គ្នា។ ករណី​នេះ គ្នា​យើង​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ ព្យាយាម​ស្វែង​រក​អ្វី​ថ្មី​អំឡុង​ពេល​ប្រតិបត្តិការ​ក្តៅ​សាច់ ហើយ​គួរ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​ត្រូវ​នាំ​ឲ្យ​ទាំង​សង​ខាង​មាន​អារម្មណ៍​មិន​ល្អ​នោះ​ទេ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៦- ចេះ​ការពារ​ខ្លួន

    បើ​ស្រីៗ​គ្នា​យើង នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ចំពោះ​រឿង​មាន​ផ្ទៃ​ពោះ​មិន​បាន​ព្រៀង​ទុក​នៅ​ឡើយ ត្រូវ​ប្រាកដ​ថា យើង​បាន​ប្រើ​វិធី​ពន្យារ​កំណើត​ត្រឹម​ត្រូវ​អំឡុង​ពេល​រួម​ភេទ ទោះ​ក្នុង​វិធី​ណា​ក៏​ដោយ។ ក្នុង​ចំណុច​នេះ ប្រើ​ស្រោម​អនាម័យ អាច​ជួយ​យើង​បាន​ទ្វេដង ជួយ​ទាំង​កាន់​បន្ថយ​អត្រា​ប្រឈម​មាន​ផ្ទៃ​ពោះ និង​ការ​ពារ​ពី​ជំងឺ​ឆ្លង​តាម​រួម​ភេទឮ STI ជា​ច្រើន​ទៀត​ផង។ បើ​យើង​បាន​ធ្វើ​តេស្ត​ឈាម​រួច​ទៀត​នោះ តាម​តែ​ជួយ​ដៃគូ​ទាំង​សងខាង កាត់​បន្ថយ​ការ​ប្រឈម​ពពួក​ជំងឺ STI កាន់​តែ​ខ្ពស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិនចេញវេជ្ជបញ្ជា មិន​ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ Jan 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម