ការសិក្សាក៏បានពន្យល់ទាក់ទងជាមួយសកម្មភាពផ្លូវភេទ ជួយកាត់បន្ថយការឈឺចាប់តាមរយៈការបញ្ចេញ អង់ដូហ្វ៊ីន ដែលវាជាអ័រម៉ូនពីធម្មជាតិ សម្រាប់បំបាត់ការឈឺចាប់ក្នុងខ្លួន។ ចំពោះអ្នកមានកើតជំងឺឈឺក្បាលប្រកាំងជាច្រើន ជឿថាការរួមភេទជាមួយដៃគូរបស់ខ្លួន ពិតជាជួយកាត់បន្ថយការឈឺក្បាលបានពិតមែន។
២- ការសិក្សាលើអ្នកមានបញ្ហាឈឺក្បាលរាប់ពាន់នាក់
ក្នុងការសិក្សារបស់លោក Evers បានសិក្សាលើអ្នកមានបញ្ហាឈឺក្បាលប្រកាំងចំនួន ៨០០នាក់ និងបន្ថែមជាមួយអ្នកឈឺក្បាល មួយចំហៀងក្បាល (Cluster headache) ចំនួន ២០០នាក់បន្ថែមទៀត ដែលបានស្ទង់មតិពីគំនិតរបស់អ្នកទាំងនោះ ទៅលើទំនាក់ទំនងរវាងការរួមភេទ ជាមួយការកាត់បន្ថយការឈឺក្បាល។ តើលទ្ធផលនឹងចេញមកដូចម្ដេច? គួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយ ៦០ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ គឺពិតជាជឿថា ការរួមភេទជួយបំបាត់អាការៈឈឺក្បាលពិតមែន។ ចំណែកឯ ៤០ភាគរយផ្សេងទៀតបានគិតថា ការរួមភេទធ្វើឲ្យអ្នកទាំងនោះឈឺក្បាលកាន់តែខ្លាំងទៅវិញ។ ដូចនេះតើការរួមភេទពិតជួយបំបាត់អាការៈឈឺក្បាល ឬធ្វើឲ្យការឈឺក្បាលកាន់តែធ្ងន់ធ្ងរ?
អត្ថបទពាក់ព័ន្ធ៖
៣- តើការដល់ចំណុចកំពូលគឺជាអ្នកបំបាត់ការឈឺក្បាលឬយ៉ាងណា?
លោក Alexander Mauskop វេជ្ជបណ្ឌិត និងជាប្រធានវិទ្យាស្ថានជំងឺឈឺក្បាលនៅទីក្រុងញូវយ៉ក បានលើកឡើងថា ការដល់ចំណុចកំពូលពេលរួមភេទ អាចឲ្យមានការបញ្ចេញអង់ដូហ្វ៊ីន ហើយពិតជាជួយកាត់បន្ថយការឈឺចាប់ដោយសារឈឺក្បាលប្រកាំងបានពិតមែន ដោយសារអង់ដូហ្វ៊ីនគឺជាអ័រម៉ូនជួយបំបាត់ការឈឺចាប់ពីធម្មជាតិក្នុងខ្លួនរបស់យើងគ្រប់គ្នា។