គ្រូពេទ្យអាចធ្វើរោគវិនិច្ឆយពីមូលហេតុបានតាមរយៈការពិនិត្យឈាម ទឹកនោម និងការធ្វើតេស្តវិទ្យុសាស្ត្រផ្សេងទៀត។ ដើម្បីធ្វើការពិនិត្យរាប់ចំនួនមេជីវិត និងស្ថានភាពសុខភាពរបស់មេជីវិតរបស់យើង គ្រូពេទ្យនឹងណែនាំឲ្យទៅជួបជាមួយអ្នកឯកទេសខាងវិភាគមេជីវិត។
ម៉្យាងទៀតយើងក៏ត្រូវទៅជួបគ្រូពេទ្យឯកទេសអង់ដូគ្រីនខាងបន្តពូជដើម្បីធ្វើការព្យាបាលភាពអារអត់កូន។ យើងត្រូវរៀបរាប់អំពីរោគសញ្ញារបស់ខ្លួន និងប្រវត្តិជំងឺដើម្បីឲ្យគ្រូពេទ្យបានដឹងផងដែរ។
- ប្រសិនបើយើងកំពុងប្រើថ្នាំណាមួយគួរយករបស់ទាំងនោះទៅជាមួយផងរួមមានវេជ្ជបញ្ជា វីតាមីនថ្នាំជាតិរ៉ែអាហារបំប៉ន និងថ្នាំដែលគ្មានវេជ្ជបញ្ជាផ្សេងទៀត។
- កត់ត្រាទុកឲ្យបានក្បោះក្បាយតើយើងរួមភេទដោយមិនបានការពារញឹកញាប់ប៉ុណ្ណា បានព្យាយាមយូរហើយឬនៅ និងកត់ថ្ងៃចុងដែលយើងបានព្យាយាមយកបេប៊ី។
- សង្កេតមើលបំលាស់ប្ដូររូបរាងកាយឬរោគសញ្ញាផ្សេងៗដែលអាចពាក់ព័ន្ធជាមួយជំងឺ។
- កុំភ្លេចប្រាប់ទៅគ្រូពេទ្យនិងយកឯកសារដែលពាក់ព័ន្ធទៅជាមួយប្រសិនបើយើងធ្វើការវះកាត់ឬព្យាបាលកាលពីមុនដែលអាចប៉ះពាល់ដល់ប្រដាប់ភេទ។
- ប្រាប់ទៅគ្រូពេទ្យប្រសិនបើយើងធ្លាប់ទទួលការព្យាបាលដោយសារធាតុវិទ្យុសកម្ម ឬតាមបែបគីមី។
- ប្រាប់អំពីទម្លាប់រស់នៅរបស់យើងដូចជាការជក់បារី សេពគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន។
- ប្រាប់អំពីជំងឺដែលឆ្លងតាមការរួមភេទ(បើមាន) ប្រវត្តិជំងឺផ្ទាល់ខ្លួន ឬគ្រួសារនូវបញ្ហាសេនេទិចណាមួយ ឬជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអ៊ីតជាដើម។