សម័យនេះ ជាតិគីមីក៏ច្រើន បរិស្ថានជុំវិញកន្លែងយើងរស់នៅក៏មិនល្អគ្រប់កន្លែងដែរ មេរោគថ្មីៗក៏កើតមានច្រើន ហេតុនេះ យើងគួរចេះការពារខ្លួនឲ្យបានច្រើនផង។ វិធីការពារខ្លួនពីមេរោគ បាក់តេរី ជាតិគីមី មិនមែនការពារតែខាងក្រៅនោះទេ ត្រូវចេះការពារពីក្នុងវិញផង។ តើការពារក្នុងដោយវិធីណា? ការពារពីក្នុង សម្ដៅលើការពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយយើង ខណៈអាហារជាវិធីសាស្ត្រល្អមួយ អាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំបាន។ អត្ថបទនេះ នឹងណែនាំរបបអាហារមួយចំនួន ល្អខ្លាំងសម្រាប់ប្រព័ន្ធភាពស៊ាំយើង អាចប្រយុទ្ធនឹងវីរុស ឬបាក់តេរី ពីខាងក្រៅបាន។