backup og meta

រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 30, 2021

    រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

    បច្ចុប្បន្ន វីរុស​បំប្លែង Delta បាន​ឆ្លង​រាលដាល​ចូល​ក្នុង​សហគមន៍​នៅ​ប្រទេស​កម្ពុជា វា​កាន់​តែ​បង្កើន​ហានិភ័យ​មក​លើ​សុខភាព។ ទោះ​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏​យើង​នៅ​តែ​អាច​ឆ្លង​វីរុស​កូវីដ-១៩​ធម្មតា ចុះ​ទម្រាំ​វីរុស​បំប្លែង Delta ដែល​ងាយ​ឆ្លង និង​កាច​សាហាវ​ជាង​វីរុស​កូវីដ-១៩​ ធម្មតា​ទៀត​នោះ។ ខាង​ក្រោម​នេះ ជា​រោគ​សញ្ញា​វីរុស​បំប្លែង Delta និង​កូវីដ-១៩ធម្មតា លើ​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​មិន​ទាន់​ចាក់​វ៉ាក់សាំង​ក្រោយ​ឆ្លង។

    រោគ​សញ្ញា​វីរុស​បំប្លែង Delta

    វីរុស​បំប្លែងថ្មី​ Delta មាន​សភាព​ឆ្លង​លឿន និង​មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ ១៩ ធម្មតា យោង​តាម​ការ​សិក្សា​ពី​មុន​មក អ្នក​ស្រាវជ្រាវ​សង្កេត​ឃើញ​ថា រោគ​សញ្ញា​វីរុស​បំប្លែង Delta មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ឆ្លង​វីរុស​បំប្លែង​នេះ​ដូច​ជា៖

    អ្នក​ចាក់​វ៉ាក់សាំង​រួច៖ ឈឺ​ក្បាល ហៀរ​សម្បោរ កណ្ដាស់ និង​ឈឺ ឬ​រមាស់​ក និង​មិន​សូវ​មាន​រោគ​សញ្ញា​កូវីដ ១៩ ​ធម្មតា​កើត​ឡើង​ទេ​រួម​មាន ហិត​មិន​ដឹង​ក្លិន ញ៉ាំ​មិន​ដឹង​រសជាតិ ក្ដៅ​ខ្លួន និង​ដង្ហក់។

    អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង៖ ឈឺ​ក្បាល ហៀរ​សម្បោរ ក្ដៅ​ខ្លួន ក្អក​ញឹក​ញាប់ និង​រោគ​សញ្ញា​ដូច​កូវីដ ១៩​ធម្មតា​ផ្សេង​ទៀត។

    រោគ​សញ្ញា​ជំងឺ​កូវីដ-១៩​ ធម្មតា

    ជា​ទូទៅ ក្រោយ​ពី​ប៉ះពាល់​ជាមួយ​វីរុស​កូវីដ-១៩ វា​ត្រូវ​ការ​រយៈ​ពេល ៥-៦ថ្ងៃ​ ទើប​ចេញ​រោគ​សញ្ញា​ដំបូង ឬ​ករណី​ខ្លះ ឆ្លង​គ្រប់​១៤​ថ្ងៃ ទើប​បង្ហាញ​រោគ​សញ្ញា។ ចំពោះ​រោគ​សញ្ញា​នេះ ក៏​ប្រែ​ប្រួល​ទៅ​តាម​មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​រួច និង​មិន​ទាន់​ចាក់​វ៉ាក់សាំង​ដូច​ជា៖

    អ្នក​ចាក់​វ៉ាក់សាំង​រួច៖ កណ្ដាស់ ដកដង្ហើម​ខ្លី​ៗ ឈឺ​ត្រចៀក និង​ហើម​កូន​កណ្ដុរ។ នេះ​បើ​តាម​ការ​សិក្សា​របស់​អ្នក​​វិទ្យាសាស្ត្រ​​នៅ King’s College ទីក្រុង​ឡុងដ៍ ប្រទេស​​អង់គ្លេស លើ​​ករណី​ឆ្លង​​ជំងឺ​កូវីដ ១៩ ក្រោយ​ចាក់​វ៉ាក់សាំង លើ​មនុស្ស​ប្រមាណ ១,១លាននាក់។

    អ្នក​មិន​ចាក់​វ៉ាក់សាំង៖ គ្រុន​ក្ដៅ ក្អក​ស្ងួត អស់​កម្លាំង ឈឺ​ក ឈឺ​ក្បាល តឹង​ច្រមុះ ចង្អោរ ក្អួត រាករូស ភ្នែក​ឡើង​ក្រហម ពិបាក​ដក​ដង្ហើម ឈឺ​ចុង​ទ្រូង និង​បាត់​បង់​ចំណង់​អាហារ។

    ដូច​នេះ​ហើយ គ្នា​យើង​គួរ​បន្ត​ការពារ​សុខភាព​ឲ្យ​បាន​ដិត​ដល់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ឲ្យ​ជាប់ រក្សា​គម្លាត​ពី​អ្នក​ដទៃ និង​អនុវត្ត ​៣កាពារ ៣កុំ ដើម្បី​សុខភាព​ខ្លួន​យើង និង​មនុស្ស​ជា​ទី​ស្រលាញ់។​

    រោគ​សញ្ញា​វីរុស​បំប្លែង Delta និង​កូវីដ ១៩ធម្មតា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម