backup og meta

មួយថ្ងៃៗចេះតែហត់អស់កម្លាំង អាចមកពី​មូលហេតុ ៥ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 19, 2021

    មួយថ្ងៃៗចេះតែហត់អស់កម្លាំង អាចមកពី​មូលហេតុ ៥ យ៉ាងនេះ

    គ្នា​យើយ​​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ហត់អស់កម្លាំង​ទោះបីជា​បានគេង​ពេញ​មួយ​យប់​ក៏​ដោយ។ តើមកពីអ្វី? លោក​វេជ្ជបណ្ឌិត Brett Prylinski បាន​លើក​ឡើង​ថា​អាការៈ​អស់កម្លាំង​នេះ​មាន​ការ​ពិបាក​កំណត់​មូលហេតុ​តាមរយៈ​ការ​ធ្វើ​តេស្ដ។ លោក​ថា​គេ​អាច​ធ្វើ​តេស្ដ​លើ​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ឬ​កម្រិត​អ័រម៉ូន ប៉ុន្តែ​មនុស្ស​ភាគច្រើន​មាន​អាការៈ​ចេះ​អស់កម្លាំង​ទាំង​ដែល​ខ្លួន​​មិន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀតនោះទេ​។ អត្ថបទ​នេះ​នឹង​បញ្ហា​ពី​មូលហេតុ៥ ​ដែល​ធ្វើឲ្យគ្នា​យើង​​មាន​អាការៈ​អស់កម្លាំង​ទោះ​យើង​មិន​មាន​បញ្ហា​សុខភាពក៏​ដោយ​។

    . ទម្លាប់​ប្រចាំថ្ងៃមិន​ទៀងទាត់

    លោក​វេជ្ជបណ្ឌិត Prylinski តែង​ណែនាំ​ឲ្យ​គ្នា​យើង​​មាន​អាការៈ​អស់កម្លាំង​បង្កើត​ទម្លាប់​ល្អ​ប្រចាំ​ថ្ងៃ។ ទម្លាប់​ទៀងទាត់​​ប្រចាំថ្ងៃ​​អាច​កាត់បន្ថយ​ភាព​តានតឹង​បាន។ ដូច្នេះ​គួរ​ព្យាយាម៖

    • ចូលគេង និង​ក្រោក​ឡើង​នៅ​ម៉ោង​ដដែល​ជារៀងរាល់ថ្ងៃ
    • ហាត់​ប្រាណ​នៅ​ម៉ោង​ដដែល​ជារៀងរាល់ថ្ងៃ
    • ជ្រើសរើស​ពេលវេលា​ឲ្យ​ច្បាស់លាស់​ប្រចាំ​ថ្ងៃ ឬ​សប្ដាហ៍​សម្រាប់​ធ្វើ​ការងារ​ក្នុង​ផ្ទះ ទៅ​ទិញ​ទំនិញ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ពេល​ទំនេរ។

    អត្ថបទពាក់ព័ន្ធ៖

    . របបអាហារ

    នេះ​អាច​មក​ពីគ្នា​យើង​ខ្លះ​ញ៉ាំ​អាហារ​កែច្នៃ​ ឬ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ដើម្បី​ទប់ទល់​នឹង​ភាព​តានតឹង និង​ការ​បារម្ភ​ផ្សេងៗ។ ប្រសិន​ជា​របប​អាហារ​របស់​យើង​មាន​អាហារ​កែច្នៃ​ច្រើន យើង​​អាច​នឹង​កត់​សម្គាល់​ថា​នឹង​ហត់​អស់​កម្លាំង។ របប​អាហារ​មិន​ល្អ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​មាន​លំនឹង និង​បង្កការរលាក។

    . មិនសូវហាត់​ប្រាណ

    នៅ​ពេល​រាងកាយ​មិន​សូវ​បាន​ធ្វើ​សកម្មភាព រាងកាយ​យើងនឹង​មិន​ដំណើរការ​បាន​ត្រឹមត្រូវ​តាម​ការ​គួរដែរ​។ ដូចនេះ​ហើយ​ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​កម្រិត​ថាមពល​មាន​ភាព​ខុសគ្នា​ ព្រោះ​ការហាត់ប្រាណ​អាច​រក្សា​លំនឹង​របស់​អ័រម៉ូន និង​ជួយ​កំណត់​ដល់​ការ​កំណត់​ម៉ោង​គេង​ និង​ក្រោក​ឡើង​របស់​រាងកាយ​ដែល​ជួយ​ឲ្យ​យើង​គេង​បាន​ស្ងប់។

    . ភាពតានតឹង

    គ្នា​យើង​​មួយ​ចំនួន​អាច​នឹង​មើល​រំលង​ទៅ​លើ​ឥទ្ធិពល​របស់​អារម្មណ៍​ទៅ​លើ​កម្រិត​ថាមពល។ ហេតុ​នេះ​ហើយ​ការ​គ្រប់គ្រង​ភាព​តានតឹង​គឺ​សំខាន់​ក្នុង​ការ​ជួយ​រាងកាយ​ឲ្យ​ដំណើរការ​បាន​ល្អ។ ការហាត់ប្រាណ​ក៏​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​គ្រប់គ្រង​ភាព​តានតឹង​ដែរ ព្រោះ​អាច​បង្កើន​កម្រិត​អ័រម៉ូន​អារម្មណ៍​ល្អ​ក្នុង​រាងកាយ​ក្នុង​នោះ​រួមមាន​អ័រម៉ូន endorphins និងserotonin

    . ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ក្នុង​ជីវិត

    ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ក្នុង​ជីវិត​ដូចជា​ការ​ចាប់ផ្ដើម​ការងារ​ថ្មី ការ​មាន​កូន ឬ​ការ​ផ្លាស់ប្ដូរ​ទី​លំនៅ​ជាដើម​អាច​មាន​ការ​ប្រែប្រួល​ម៉ោង​នៃ​ការ​ចូល​គេង និង​ក្រោកពីគេងរបស់​យើង​ដែរ និង​បង្កើន​ភាព​តានតឹង ហើយ​បើបាត់បង់​ទម្លាប់​​ទាំង​នេះ​សុទ្ធ​តែ​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​​មាន​អាការៈ​អស់កម្លាំង។ អាការៈ​អស់​កម្លាំង​នេះ​កើត​មាន​លើ​មនុស្ស​គ្រប់វ័យ ប៉ុន្តែ​មនុស្ស​ពេញ​វ័យ​ងាយ​នឹង​សម្គាល់​ជាង​មនុស្ស​ចាស់​ព្រោះ​​ថា​មនុស្ស​ពេញ​វ័យ​ជាធម្មតាគឺ​មាន​សុខភាព​ល្អ​ និង​មាន​ថាមពល​ជាងមនុស្ស​វ័យចំណាស់​។

    ប្រសិនជាយើង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​សំខាន់​ក្នុង​ជីវិត យក​ល្អ​គួរ​យកចិត្តទុកដាក់​លើ​ការ​គ្រប់គ្រង​ភាព​តានតឹង អាហារូបត្ថម្ភ ការ​ហាត់ប្រាណ និង​បង្កើត​ទម្លាប់​ល្អៗ។ យើង​​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើ​មាន​រោគសញ្ញា​ដូចជា៖

    • ​ការ​ផ្លាស់ប្ដូរ​កម្រិត​ថាមពល​ខ្លាំង​ទោះបីមាន​ទម្លាប់​ល្អ
    • មាន​អាការៈ​បាក់ទឹកចិត្ត និង​ថប់បារម្ភ
    • បែកញើស​ពេល​យប់
    • ពិបាក​ដកដង្ហើម
    • ​ស្រក​ទម្ងន់​ខ្លាំង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម