backup og meta

អាហារមានគុណប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 20, 2021

    អាហារមានគុណប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម

    គ្រប់​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​សុទ្ធ​តែ​មាន​សារធាតុចិញ្ចឹម។ សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​អាចនឹង​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​ប្រភេទ​អាហារ​ដើម្បី​កុំ​ឲ្យ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​កើនឡើង។ តើ​អាហារ​បែបណា​ខ្លះ​ដែល​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម?

    . បន្លែ​ស្លឹក​ពណ៌​បៃតង

    បន្លៃ​ស្លឹក​ពណ៌​បៃតង​ដូចជា​ស្ពៃពួយឡេង និង​ស្ពៃ​ខៀវ (Kale) ​សម្បូរ​ដោយ​វីតាមីន A វីតាមីន C និង​កាល់ស្យូម។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​បន្លែ​ស្លឹក​ពណ៌​បៃតង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែមប្រភេទ២។

    . ពពួក​ផ្លែក្រូច

    ពពួក​ផ្លែក្រូច​គឺ​មាន​សមាសធាតុ Glycemic indexទាប តែ​សម្បូរ​ដោយ​វីតាមីន C ដែល​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ពពួក​ផ្លែក្រូច​ក៏​មាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដូចជា​ folate និងប៉ូតាស្យូម​ដែល​គេ​បាន​បង្ហាញ​ថា​អាច​ជួយ​ដល់សុខភាព​ និង​សម្ពាធឈាម​។ ការសិក្សា​ឆ្នាំ​២០០៨​បាន​រកឃើញ​ថា​ការ​ញ៉ាំ​ផ្លែ​ក្រូច​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​នៅ​លើ​ស្ត្រី ប៉ុន្តែ​ការផឹក​ទឹក​ក្រូច​ស្រស់អាច​នឹង​បង្កើន​ហានិភ័យទៅ​វិញ។ ផ្លែក្រូចថ្លុង​គឺ​មានសន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​អាហារ (Glycemic index) ទាប​បំផុត​គឺ​ត្រឹមតែ​២៥​​ប៉ុណ្ណោះ។

    . គ្រាប់​ធញ្ញជាតិ

    គ្រាប់ធញ្ញជាតិ​សម្បូរ​ដោយ​ជាតិ​ខ្លាញ់​ល្អ និង​ជាតិ​សរសៃ​ដែល​ជួយ​ការពារ​ដល់​សុខភាព​បេះដូង និង​រក្សា​លំនឹង​ជាតិស្ករ​ក្នុង​ឈាម។ គ្រាប់ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​រុក្ខជាតិ​ដែរ។

    . Oatmeal

    Oatmeal-add

    Oatmeal មាន​ជាតិសរសៃ​ច្រើន​ដែល​អាច​ពង្រឹង​សុខភាព​បេះដូង និង​ជួយ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២​មាន​កម្រិត​អេម៉ូក្លូប៊ីន A1C ក្នុង​កម្រិត​ដែល​សមស្រប។ ជម្រើស​ដែល​ល្អ​សម្រាប់​សុខភាព​គឺ​ជ្រើសរើស Oatmeal ដែល​មិនមាន​បន្ថែម​ជាតិ​ស្ករ ប៉ុន្តែ​យើង​អាច​ប្រើ​ទឹកឃ្មុំ ឬ​ផ្លែ​បឺរី​ស្រស់​មួយ​ស្លាបព្រាកាហ្វេ និង​ថែម​ទឹកដោះគោ ៥មិល្លីលីត្រ​ជាមួយ​នឹង​គ្រាប់ធញ្ញជាតិ​។

    អត្ថបទ​ពាក់ព័ន្ធ៖

    . ផ្លែបឺរ

    ការ​ញ៉ាំ​ខ្លាញ់​ល្អ​គឺ​សំខាន់​សម្រាប់​សុខភាព​បេះដូង ជាពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ដោយសារ​ភាគច្រើន​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​វិវត្ត​ជំងឺ​បេះដូង។ សារធាតុ​ខ្លាញ់ monounsaturated មាន​ក្នុង​ផ្លែបឺរ​អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល បន្ថយ​ការ​រលាក​ក្នុង​រាងកាយ និង​ជួយ​ដល់​សុខភាព​សម្ពាធឈាម។ ម៉្យាងទៀត ផ្លែ​បឺរ​ក៏​មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​អាច​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

    .បន្លែ​ដែល​គ្មាន​ជាតិ​ម្សៅ

    បន្លែ​ដែល​គ្មាន​ជាតិ​ម្សៅ​ដូចជា​ផ្កាខាត់ណាខៀវ ទំពាំងបារាំង និង​ឆៃថាវ​ក្រហម (Beet) មាន​កាបូអ៊ីដ្រាត​ទាប ប៉ុន្តែ​ជួយ​បង្គ្រប់​ការ​ទទួល​បាន​នៃ​វីតាមីន ជាតិរ៉ែ ជាតិសរសៃ និង​phytochemical ប្រចាំ​ថ្ងៃ។ ដោយសារ​ពពួក​បន្លែ​នេះ​មាន​កាឡូរី និង​កាបូអ៊ីដ្រាត​ទាប​ទើប​ក្លាយ​ជា​ជម្រើស​អាហារ​ដ៏​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម។

    . ផ្លែប៉េងប៉ោះ

    សារធាតុ Lycopene មាន​ក្នុង​ផ្លែ​ប៉េងប៉ោះ​គឺ​ជា​សារធាតុប្រឆាំងអុកស៊ីតកម្ម​ដែល​ពង្រឹង​ដល់​សុខភាព​បេះដូង និង​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក។ ផ្លែ​ប៉េងប៉ោះ​ក៏​មាន​វីតាមីន C ដែល​អាច​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ និង​បន្ថយ​ការ​កើនឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាមៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២។

    . ដំឡូងជ្វា

    ដំឡូងជ្វា​មាន​ជាតិ​សរសៃ​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ដំឡូងបារាំង ហើយ​ដំឡូងជ្វា​ក៏​ផ្តល់​ប្រូតេអ៊ីន​រុក្ខជាតិ​ដែល​អាច​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ​ចន្លោះ​អាហារ និងអាច​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមផងដែរ។

    . ពពួក​ផ្លែ​បឺរី

    ពពួក​ផ្លែបឺរី​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ និង​អាច​កាត់បន្ថយហានភ័យ​ជំងឺ​បេះដូង និង​មហារីកបាន។ មិនត្រឹមតែប៉ុណ្ណោះ​នៅ​មាន​សារធាតុប្រឆាំង​ការ​រលាក​ទៀតផង។ ផ្លែ​ស្ត្របឺរី ផ្លែ​raspberry និង​ផ្លែ​ប្លេកបឺរី​សុទ្ធ​តែ​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម។

    ១០. ត្រី​សម្បូរ​ដោយ​អាស៊ីតខ្លាញ់​អូមេហ្គា៣

    ត្រី​សាល់ម៉ុន​សម្បូរ​ដោយ​អាស៊ីតខ្លាញ់​អូមេហ្គា៣​ដែល​អាច​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ ម៉្យាងទៀត​ត្រី​សាល់ម៉ុន​ក៏​មាន​វីតាមីន D និង selenium ជួយ​ទ្រទ្រង់​ដល់​សុខភាព​សក់ ស្បែក ក្រចក និង​ឆ្អឹង។ ត្រី​ផ្សេង​ទៀត​ដែល​សម្បូរ​អាស៊ីតខ្លាញ់​អូមេហ្គា៣​រួមមាន​ត្រីសាឌីន ត្រី mackerel និង​ត្រី herring។ ដោយសារ​សាច់ត្រី​មិន​មាន​កាបូអ៊ីដ្រាត ដូចនេះហើយ​សាច់ត្រី​មិន​បង្កើន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ទេ។ ការបន្ថែម​សាច់​ត្រី​សាល់ម៉ុន​ទៅ​ក្នុង​របបអាហារ​អាច​ជួយ​ពន្យឺត​ការរំលាយអាហារ​ផ្សេង​ដែល​បាន​ញ៉ាំ​ និង​ជួយ​ឲ្យ​ឆាប់​ឆ្អែត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម