backup og meta

បញ្ហាភ្នែក ៤ យ៉ាង អាចកើត​លើ​អ្នកជំងឺទឹកនោមផ្អែមញឹកញាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 16, 2022

    បញ្ហាភ្នែក ៤ យ៉ាង អាចកើត​លើ​អ្នកជំងឺទឹកនោមផ្អែមញឹកញាប់

    កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចបណ្ដាលឲ្យមានបញ្ហាភ្នែកដូចជាស្រវាំងភ្នែក ជំងឺរ៉េទីន ជំងឺភ្នែកឡើងបាយ និងជំងឺទឹកដក់ក្នុង​ភ្នែក ​ជាដើម។ ចំពោះ​អ្នកដែលមានជំងឺទឹកនោមផ្អែមវិញ​គួរទៅពិនិត្យភ្នែកឲ្យបានទៀងទាត់ទើប​ជាការ​ល្អ​។ បញ្ហាទាំងនោះមានអ្វីខ្លះ ដែលគួរឲ្យយកចិត្តទុកដាក់?

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ស្រវាំងភ្នែក

    អាការៈស្រវាំងភ្នែកគឺជាបញ្ហាភ្នែកដែលឧស្សាហ៍ជួបប្រទះលើអ្នកជំងឺទឹកនោមផ្អែម។ កែវភ្នែកអាចហើមដែលធ្វើការផ្លាស់ប្ដូរនូវសមត្ថភាព​នៃ​របក​គំហើញ​នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ ដើម្បីដោះស្រាយបញ្ហានេះអ្នកជំងឺត្រូវតែបញ្ចុះសម្ពាធ​ឈាម​​​ឲ្យ​ត្រលប់​មក​ធម្មតាវិញ។ ករណីនេះ​អាចត្រូវការរយៈពេល៣ខែសម្រាប់ឲ្យរបកគំហើញមានដំណើរការធម្មតាវិញ។

    ជំងឺទឹកដក់ក្នុងភ្នែក

    អ្នកជំងឺទឹកនោមផ្អែមងាយប្រឈមទៅនឹងការកើតជំងឺទឹកដក់ក្នុងភ្នែក៤០%ធៀបនឹងមនុស្សធម្មតា ហើយ​ហានិភ័យក៏កើនឡើងទៅតាមអាយុផងដែរ។

    ជំងឺទឹកដក់ក្នុងភ្នែកកើតឡើងនៅពេលមានសម្ពាធកើនឡើងក្នុងភ្នែក និងសារធាតុរាវដែលមិនអាចបង្ហូរចេញតាមការគួរ​បាន​។ ការកើតឡើងនេះអាចបង្កឲ្យខូចខាតដល់សរសៃឈាមសរសៃប្រសាទអុបទិក និងអាចឈានដល់ការពិការភ្នែកថែមទៀតផង​។

    នៅក្នុងដំណាក់កាលដំបូងអ្នកជំងឺទឹកដក់ក្នុងភ្នែកជាច្រើនអាចមិនមានរោគសញ្ញាសោះរហូតទាល់តែខូចខាតរបកគំហើញខ្លាំង​តែ​ម្ដង ដូចជាឈឺក្បាល ឈឺភ្នែក ស្រវាំងភ្នែក ចាញ់ពន្លឺ និង​ហូរទឹកភ្នែកជាដើម​។

    ទម្រង់នៃជំងឺទឹកដក់ក្នុងភ្នែកដែលឧស្សាហ៍កើតឡើងគឺជំងឺទឹកដក់ក្នុងភ្នែកបែបopen-angle។ ការប្រើប្រាស់ថ្នាំអាចព្យាបាលជំងឺប្រភេទនេះដោយកាត់បន្ថយសម្ពាធភ្នែក និងពន្លឿនការហូរទឹកភ្នែក។

    អត្ថបទពាក់ព័ន្ធ៖ 

    ជំងឺភ្នែកឡើងបាយ

    កែវភ្នែកជួយក្នុងការមើលឃើញ និងផ្ដោតលើរូបភាពមួយ។ ជំងឺភ្នែកឡើងបាយជាធម្មតាមានកែវភ្នែកថ្លាស្រអាប់ និងធ្វើឲ្យរូបភាពដែលមនុស្ស​យើង​មើលទៅ​ស្រវាំង។ អ្នកណាក៏អាចកើតជំងឺភ្នែកឡើងបាយដែរ ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតមានជំងឺនេះដល់ទៅ៦០%ឯណោះ។ អ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតជំងឺភ្នែកឡើងបាយនៅអាយុក្មេងហើយស្ថានភាពជំងឺមានសភាព​អាក្រក់ឡើងឆាប់រហ័ស។

    អាលែកហ្ស៊ភ្នែក១

    សម្រាប់ជំងឺភ្នែកឡើងបាយស្រួចស្រាល់​អាចប្រើវ៉ែនតាខុនធិចឡេន ឬរបស់ជំនួយផ្សេងទៀតដល់របកគំហើញ។ ប្រសិនបើជំងឺភ្នែកឡើងបាយក្លាយជាបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃ ហើយការប្រើប្រាស់វ៉ែនតា ឬខុនធិចឡេនមិនជួយដល់របកគំហើញរបស់អ្នកជំងឺ​នោះការព្យាបាលតាមបែបវះកាត់គឺជាជម្រើសដែលមានប្រសិទ្ធភាពបំផុត។ គ្រូពេទ្យនឹងធ្វើការវះកញ្ចក់ភ្នែកចាស់ចេញនិងប្ដូរ​មក​វិញជាមួយកញ្ចក់ភ្នែកសប្បនិម្មិត។

    ជំងឺ​រ៉េទីនភ្នែកដោយសារជំងឺទឹកនោមផ្អែម

    កម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមអាចធ្វើឲ្យខូចខាតសរសៃឈាមតូចៗក្នុងស្រទាប់រ៉េទីន និងបង្កជារោគលើ​រ៉េទីនភ្នែកដោយសារ​​ជំងឺទឹកនោមផ្អែម។ អ្នកដែលមានជំងឺទឹកនោមផ្អែមកាន់តែយូរភាពប្រឈមនឹងជំងឺនេះ ក៏កើតមានកាន់តែខ្លាំង។ប៉ុន្តែ​អ្នកជំងឺទឹកនោមផ្អែមក៏​នឹងអាចមានឱកាសកើត​ជំងឺ​នេះ​ក្នុង​កម្រិត​ទាប​ដែរ​ ប្រសិនបើអ្នក​ទាំង​នោះ​រក្សាជាតិស្ករក្នុងខ្លួន​ឲ្យនៅ​ថេរ​បាន​ជាប់​លាប់​។

    រោគរ៉េទីនភ្នែកដោយសារជំងឺទឹកនោមផ្អែម​វិវត្តដោយកម្រមុនពេលពេញវ័យលើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១។ សម្រាប់មនុស្ស​ពេញ​វ័យ​ អ្នកជំងឺកម្រនឹងកើតមានជំងឺភ្នែកនេះណាស់លុះត្រាតែពួកគេមានជំងឺទឹកនោមផ្អែមប្រភេទ១ហោចណាស់រយៈពេល៥ឆ្នាំ។

    ដើម្បីបង្ការបញ្ហាភ្នែកនេះអ្នកជំងឺទឹកនោមផ្អែមគួរតែរក្សាកម្រិតជាតិស្ករ និងសម្ពាធឈាមឲ្យឋិតនៅថេរ ឈប់ជក់បារី និងបង្កើនរក្សា​សុខភាពទូទៅឲ្យ​បាន​ល្អ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម