គ្នាយើងមួយចំនួនពិតជាបានដឹងហើយថាឃ្មុំទិចមានការឈឺចាប់កម្រិតណា តែមានធ្លាប់ដឹងទេថាឃ្មុំទិច ចំពោះគ្នាយើងខ្លះបែរជាបង្កឲ្យមានបញ្ហាប្រតិកម្មអាលែកហ្ស៊ីទៅវិញ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្នាយើងមួយចំនួនពិតជាបានដឹងហើយថាឃ្មុំទិចមានការឈឺចាប់កម្រិតណា តែមានធ្លាប់ដឹងទេថាឃ្មុំទិច ចំពោះគ្នាយើងខ្លះបែរជាបង្កឲ្យមានបញ្ហាប្រតិកម្មអាលែកហ្ស៊ីទៅវិញ។
សម្រាប់មនុស្សយើងជាច្រើន ពេលឃ្មុំទិចគ្រាន់តែឈឺចាប់ត្រង់កន្លែងទិចមួយរយៈប៉ុណ្ណោះ តែថាមានអ្នកផ្សេងទៀត ឃ្មុំទិចធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ីអាចពីកម្រិតស្រាល ដល់ធ្ងន់ធ្ងរ និងករណីខ្លះអាចគំរាមកំហែងដល់ជីវិតទៀតផង។
តាមការចុះផ្សាយរបស់ព្រឹត្តប័ត្រ Journal of Asthma and Allergy មនុស្សយើងប្រហែលពី៥ទៅ៧,៥ភាគរយ អាចនឹងជួបប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរពេលត្រូវសត្វល្អិតទិច។
មនុស្សជាច្រើនដែលប្រតិកម្មទៅនឹងសត្វល្អិតទិចនឹងអាចមានប្រតិកម្មអាលែកហ្ស៊ីពីកម្រិតស្រាលទៅមធ្យម ដោយមានឡើងក្រហម និងហើម ត្រង់កន្លែងទិច។
សម្រាប់មនុស្សមួយចំនួនតូចទៀត ប្រតិកម្មអាលែកហ្ស៊ីអាចធ្ងន់ធ្ងរ រហូតតម្រូវឲ្យមានការសង្គ្រោះបន្ទាន់ទៀតផង។
ពិសរបស់ឃ្មុំ អាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ។ ឃ្មុំ ស្រម៉ោចក្រហម ភាគច្រើនពេលខាំ ឬទិច អាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលអាចរាលដាលពេញទាំងរាងកាយ មានស្បែក និងប្រព័ន្ធផ្លូវដង្ហើមដែរ។
ពេលឃ្មុំទិច ទ្រនិចឃ្មុំនឹងចាក់ចូលទៅក្នុងស្បែករបស់យើង។ ទ្រនិចឃ្មុំអាចនឹងបញ្ចេញពិសភ្លាមៗ ឬរហូតដល់មួយនាទីបន្ទាប់ពីទិចរួច។ ពិសឃ្មុំមានផ្ទុកប្រូតេអ៊ីន ដែលអាចមានឥទ្ធិពលលើកោសិកាស្បែក និងប្រព័ន្ធភាពស៊ាំ ជាលទ្ធផលនាំឲ្យមានការឈឺចាប់ និងហើមនៅកន្លែងដែលទិច។
មនុស្សមួយចំនួនមានប្រតិកម្មអាលែកហ្ស៊ីនឹងឃ្មុំទិច ដោយសារពិសឃ្មុំរំញោចឲ្យមានប្រតិកម្មខ្លាំងពីប្រព័ន្ធភាពស៊ាំ។ អ្នកខ្លះឃ្មុំទិចលើកទីមួយមិនមានប្រតិកម្មអាលែកហ្ស៊ីទេ តែអាចមានប្រតិកម្មនេះនៅពេលឃ្មុំទិចលើកទីពីរ។
អាលែកហ្ស៊ីទៅនឹងពិសឃ្មុំអាចមានស្ថានភាពចាប់ពីកម្រិតស្រាលទៅដល់ធ្ងន់ធ្ងរបាន។ ករណីធ្ងន់ធ្ងរខ្លះប្រតិកម្មអាលែកហ្ស៊ីអាចកើតមានជុំវិញកន្លែងទិច។ ករណីធ្ងន់ធ្ងរមួយចំនួនទៀត អាចមានផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ។
មនុស្សយើងអាចមានប្រតិកម្មទៅនឹងពិសឃ្មុំផ្សេងៗគ្នា ដោយអ្នកខ្លះមានចេញប្រតិកម្មតែនៅត្រង់កន្លែងទិចតែប៉ុណ្ណោះ។ ដូចនេះហើយ ជាការចាំបាច់ណាស់ដែលយើងត្រូវដឹងពីកម្រិតរោគសញ្ញាផ្សេងៗគ្នានៃប្រតិកម្មអាលែកហ្ស៊ីនេះ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ
កម្រិតស្រាល៖ មានមុតស្បែក ឡើងក្រហម ឈឺចាប់លើស្បែក និងមានហើមត្រង់កន្លែងទិចតិចតួច។
កម្រិតមធ្យម៖ ឡើងក្រហម ហើមខ្លាំងត្រង់កន្លែងទិច និងកាន់តែធំ និងអាចមានរយៈពេលពី២៤ទៅ៤៨ម៉ោង។
កម្រិតធ្ងន់ធ្ងរ៖ រមាស់ ឡើងកន្ទាលត្រអាក ហើមបំពង់ក ឬអណ្ដាត ពិបាកដកដង្ហើម ឈឺចាប់ខុសប្រក្រតី ក្អួត ឬចង្អោរ វិលមុខ ជីពចរខ្សោយ និងអាចបាត់បង់ស្មារតី។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕