backup og meta

វីតាមីន ៣ សំខាន់ ជួយ​កាត់​បន្ថយហានិភ័យកើតជំងឺផ្ដាសាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 24, 2020

    វីតាមីន ៣ សំខាន់ ជួយ​កាត់​បន្ថយហានិភ័យកើតជំងឺផ្ដាសាយ

    ការ​សិក្សា​បាន​រក​ឃើញ​ថា​ការមានវីតាមីនD ក្នុង​ខ្លួន​ទាប​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹ​ង​​កើត​មាន​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដា​សាយធំ ដោយ​ថា​វីតាមីន​D ​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំង​ប្រឆាំង​ការ​ឆ្លង​រោគ​នៅ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​។

    វី​តាមីន​D ជួយ​ឲ្យ​រាង​កាយ​យើង​ស្រូប​ជាតិ​កាល់ស្យូម​បាន​ល្អ ជួយ​ឆ្អឹង​រឹងមាំ។ ប៉ុន្តែ​យើង​អាច​រក​វីតាមីន​D ពី​អាហារ​ធម្មជាតិ​បាន​តិច​តួច​ប៉ុណ្ណោះ ហើយ​វីតាមីន​នេះ​យើង​ឃើញ​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ឬ​អាហារ​បំប៉ន​មួយ​ចំនួន​។ យ៉ាងណា រាងកាយ​យើង​អាច​ផលិត​វីតាមីនD ដោយ​ការ​​ត្រូវ​ពន្លឺ​ថ្ងៃ ប៉ុន្តែ​ថា​នៅ​រដូវ​រងា​​ប្រទេស​ខ្លះ​អាច​មាន​ពន្លឺ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ជា​ហេតុ​នាំ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត​វីតាមីនD បាន​គ្រប់​គ្រាន់​ដែរ​។

    ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​បរិមាណ​វិតាមីនD ទាប​ និង​ហានិភ័យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។​ ការ​សិក្សា​បញ្ជាក់​ថា អ្នក​ខ្វះ​វីតាមីន​D មាន​ឱកាស​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយធំ​ខ្ពស់​ជាង​អ្នក​មាន​វីតាមីនD​ក្នុង​ខ្លួន​គ្រប់​គ្រាន់​។

    ជំងឺផ្ដាសាយ

    ក្រៅពី​វីតាមីនD វីតាមីន A និង​E ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំ​យើង​ប្រឆាំង​នឹង​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូចជា​ផ្ដាសាយ​នេះ​ដែរ។ ទោះ​បី​ជា​ការសិក្សា​មិន​អាច​បញ្ជាក់​បាន​ថា​វីតាមីន A និង​ E អាច​ជួយ​ការពារ​យើង​មិន​ឲ្យ​កើតជំងឺ​ផ្ដាសាយ​ក៏​ពិត​មែន តែថា​អ្នក​ដែល​មាន​វីតាមីន​ទាំង​នេះ​ទាប​គឺ​ប្រឈម​នឹង​កើត​ជំងឺ​ផ្ដាសាយ​ខ្ពស់​។

    វីតាមីន​ទាំងនេះ យើង​អាច​ទទួល​បាន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ដូ​ច​ជា​ថ្លើម​សត្វ ទឹក​ដោះគោ ការ៉ុត បន្លែ​បៃតង ប្រេង​បន្លែ និង​គ្រាប់​ធញ្ញជាតិ​ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម