backup og meta

ស្ត្រីគួរប្រយ័ត្ន! ក្រុមអ្នកងាយប្រឈមនឹង​ជំងឺដុំសាច់ក្នុងស្បូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 01, 2022

    ស្ត្រីគួរប្រយ័ត្ន! ក្រុមអ្នកងាយប្រឈមនឹង​ជំងឺដុំសាច់ក្នុងស្បូន

    ការ​កើត​ដុំសាច់ក្នុងស្បូន គឺជំងឺមួយដែលស្រ្តីគ្រប់វ័យ​មិនចង់ជួបប្រទះ ទោះវាជាដុំសាច់ស្លូត ឬកាចក្តី។ មន្ទីរពេទ្យកាល់ម៉ែត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រ្តី​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ដុំ​សាច់​ស្បូន​គឺ ស្រ្តី​ធាត់ខ្លាំង ជក់បារី ស្រ្តីគ្មានកូន ស្រ្តី​អាយុ​លើស​ពី​៤០​ គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​ដុំ​សាច់​ស្បូន ឬ​លើសកម្រិត​អ័រម៉ូន ជាដើម។

    ដោយឡែក ការព្យាបាលជំងឺដុំសាច់ស្បូន គឺអាស្រ័យទៅលើរោគសញ្ញា ទំហំ និងទីតាំងនៃដុំសាច់នេះ ហើយគេបានបែងចែកវាជា ៣ករណី៖

    ទី១. ករណីដុំសាច់តូច គ្មានរោគសញ្ញា និងការរំខាន – ត្រូវ​តាម​ដាន​ជា​ប្រចាំ រហូត​ដល់​ស្រ្តី​អស់​រដូវ ដុំ​សាច់​នឹង​រួ​មស្វិត​ទៅ​វិញ​ឯង ដោយ​មិន​ចាំ​បាច់​វះ​កាត់ ឬ​ប្រើ​ថ្នាំ​នោះ​ទេ។

    ទី២. ករណីដុំសាច់ធំ មានការឈឺចាប់ និងមានផលរំខានតិចតួច – ​ដំបូង ត្រូវព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​ដុំ​សាច់​រួម​តូច ហើយ​បន្ត​ការ​តាមដានរហូតស្រ្តីអស់រដូវ។ ក្នុង​ករណី​ដែល​ព្យាបាល​ដោយ​ថ្នាំ​មិន​ជោគជ័យ ការ​វះកាត់​យក​ដុំ​សាច់​​ ឬ​​​ស្បូន​ចេញ គឺ​ជា​ជម្រើស​ចុង​ក្រោយ។

    ទី៣. ករណីដែលដុំសាច់មានការឈឺចាប់ខ្លាំង ផលរំខានខ្លាំង ឬ​ធ្លាក់ឈាម – កាល​ណា​ឈាន​ដល់​ដំណាក់​កាល​នេះ វា​ជា​សញ្ញា​ប្រឈម​មុខ​គ្រោះថ្នាក់​ដល់​ជីវិត​ស្រ្តី​ខ្លាំង គេ​ត្រូវ​ធ្វើ​ការ​វះកាត់​យក​ដុំ​សាច់ ឬ​ស្បូន​ចេញ​ជា​បន្ទាន់ ដើម្បី​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចងដៃស្បូន

    មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យស្រ្តីក្នុងវ័យបន្តពូជ ឬវ័យជិតអស់រដូវ ចាំបាច់ត្រូវទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យឯកទេសផ្នែករោគស្រ្តី ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ទោះគ្មានរោគសញ្ញា ឬផលរំខានអ្វីក៏ដោយ។

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 01, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម