backup og meta

ពាក្យចចាមអារាមអ្នកជំងឺទឹកនោមផ្អែម ពុំគួរជឿតាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 11, 2021

    ពាក្យចចាមអារាមអ្នកជំងឺទឹកនោមផ្អែម ពុំគួរជឿតាម

    ធម្មតា នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​អី​មួយ គឺ​តែង​មាន​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ការ​ព្យាបាល ឬ​ប្រការ​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ពេល​ឈឺ​ជំងឺ​នោះ។ ទាក់​ទង​នឹង​ពាក្យចចាម​អារ៉ាម​ចេះ​តែ​លើក​ឡើង​តៗ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដូច​គ្នា​ដែរ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​​អ្នក​ឈឺ​ទឹក​នោម​ផ្អែម​មិន​គួរ​ជឿ ព្រោះ​អាច​គ្រោះ​ថ្នាក់​ដល់​សុខភាព​រួម​មាន៖

    ១. កើត​ទឹក​នោម​ផ្អែម​មិន​ត្រូវ​លេប​ថ្នាំ ឬ​ឆាប់​លេប​ថ្នាំ​ពេក​ទេ ព្រោះ​នាំ​ឲ្យ​ធ្លាប់​ខ្លួន?

    ការ​មិន​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ហើយ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ពេទ្យ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ឆាប់​ស្លាប់ ឬ​ឆាប់​ពិការ​មុន​អាយុ​ដែល​ត្រូវ​ស្លាប់ ឬ​អាយុ​ដែល​ត្រូវ​ពិការ។

    ២. កាល​ណា​មាន​ដំបៅ​ហើយ​មិន​អាច​ព្យាបាល​ជា?

    ដំបៅ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ព្យាបាល​ជា ក្នុង​ករណី​​អ្នក​ជំងឺ​ត្រូវ​បាន​ព្យាបាល​ត្រឹម​ត្រូវ។

    ទឹកនោមផ្អែម

    ៣. អ្នក​ទឹក​នោម​ផ្អែម​មិន​អាច​វះកាត់​ជំងឺ​ផ្សេងៗ​ទៀត​បាន?

    អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​ធ្វើ​ការ​វះកាត់​បាន​រាល់​នាទី​ដែល​ជំងឺ​វះកាត់​បន្ទាន់​កើត​មាន​ឡើង ហើយ​ចាំបាច់​ដើម្បី​សង្គ្រោះ​ជីវិត។

    ៤. ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​ចាក់​អាំង​ស៊ុយ​លីន​ទេ ព្រោះ​អាច​ខាត​អាយុ និង​ធ្លាប់​អស់​មួយ​ជីវិត?

    ឲ្យ​តែ​គ្រួពេទ្យ​ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ច្បាស់​ជា​មាន​ប្រយោជន៍​ចាំ​បាច់​ក្នុង​ការ​ជួយ​ជីវិត និង​ការ​ពារ​សុខភាព​ឲ្យ​បាន​ល្អ។

    ៥. ជួប​ពេទ្យ​បាន​ម្ដង​ហើយ លេប​ថ្នាំ​ដែល​ពេទ្យ​ឲ្យ​រហូត​មិន​ចាំបាច់​តាម​ដាន​ទៀត​ទេ?

    ថ្នាំ​ដែល​គ្រូពេទ្យ​ជំនាញ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​លេប​អាច​ប្រែ​ប្រួល​ទៅ​តាម​ការ​វិវត្ត​របស់​ជំងឺ ដូច​នេះ​អ្នក​ជំងឺ​ត្រូវ​តែ​គោរព​តាម​ការ​ណាត់​ជួយ​របស់​គ្រូពេទ្យ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ផ្សេងៗ​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មិន​បាន​តាម​ដាន​ពី​ហេតុ​បច្ច័យ​របស់​ថ្នាំ និង​ការ​វិវត្ត​របស់​ជំងឺ។

    ៦. លេប​ថ្នាំ​ហើយ​អត្រា​ជាតិ​ស្ករ​ធ្លាក់​ចុះ​ធម្មតា​វិញ​បាន​ន័យ​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​ហើយ​មិន​ចាំបាច់​លេប​ថ្នាំ​បន្ត​ទៀត​ទេ?

    មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ជា​ដាច់​បាន​ទេ មាន​តែ​ថ្នាំ​ជួយ​ឲ្យ​អត្រា​ជាតិ​ស្ករ​ចុះ​មក​កម្រិត​ធម្មតា ដើម្បី​ការពារ​ផល​វិបាក​ដែល​អាច​បង្ក​ឲ្យ​ស្លាប់ ឬ​ពិការ​បាន។ ដូច​នេះ ​កាលណា​អ្នក​ជំងឺ​ឈប់​លេប​ថ្នាំ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​វិញ​ដែរ ផលវិបាក​របស់​អ្នក​ជំងឺ​ក៏​ចាប់​ផ្ដើម​បន្ត​ទៅ​មុខ​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម