ជំងឺទឹកនោមផ្អែម មិនរើសអើងលើភេទ អាយុទេ យើងអាចកើតជំងឺរុំារ៉ៃនេះគ្រប់ពេល ពិសេសអ្នកចូលចិត្តញ៉ាំផ្អែម ញុំាភេសជ្ជៈមានជាតិស្ករខ្ពស់ ប្រយ័ត្នខ្លួនឲ្យហើយទៅ។ ចំពោះអ្នកកើតជំងឺនេះហើយ ក៏ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អផង ពិសេសស្បែកតែម្តង ព្រោះជំងឺនេះងាយបង្កឲ្យ ស្បែកស្ងួត រមាស់ បង្ករោគដោយបាក់តេរី និងពពួកផ្សិតដែលងាយធ្វើឲ្យស្បែករលាត់ និងរបួសក្លាយទៀតផង។ “Hello គ្រូពេទ្យ” ចង់ណែនាំអ្នកមានជំងឺទឹកនោមផ្អែម ពីតិចនិកថែទាំសុខភាពស្បែកឲ្យបានល្អ តាមរយៈអត្ថបទនេះ។