អ្នកធាត់ៗប្រឈមច្រើនចំពោះរឿងលើសជាតិខ្លាញ់ និងជំងឺផ្សេងៗទៀត ដោយសារតែរបបអាហារ និងទម្លាប់រស់នៅ។ ប៉ុន្តែ មានការលើកឡើងថា ទឹកក្រូចស្រស់ អាចកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងរាងកាយយើងបាន។ តើពិតអត់?
ត្រួតពិនិត្យដោយ គឹម កាណែល
អ្នកធាត់ៗប្រឈមច្រើនចំពោះរឿងលើសជាតិខ្លាញ់ និងជំងឺផ្សេងៗទៀត ដោយសារតែរបបអាហារ និងទម្លាប់រស់នៅ។ ប៉ុន្តែ មានការលើកឡើងថា ទឹកក្រូចស្រស់ អាចកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងរាងកាយយើងបាន។ តើពិតអត់?
ធ្លាប់មានការសិក្សាបង្ហាញថា ញ៉ាំទឹកក្រូចស្រស់អាចបញ្ចុះកម្រិតជាតិខ្លាញ់អាក្រក់ LDL ចំពោះតែមនុស្សមួយចំនួន ប៉ុន្តែភស្តុតាងបង្ហាញគាំទ្រការសិក្សានេះ នៅមានកម្រិត ខណៈការសិក្សាមួយនៅឆ្នាំ២០១០ បានផ្សព្វផ្សាយតាមរយៈព័ត៌មាន និងស្រាវជ្រាវអាហារូបត្ថម្ភ បង្ហាញថា ផឹកទឹកក្រូចស្រស់ ៧៥០ មិល្លីលិត្រ/ថ្ងៃ រយៈពេល ២ ខែ អាចបញ្ចុះសារធាតុខ្លាញ់អាក្រក់ LDL សម្រាប់អ្នកមានជំងឺកម្រិតកូលេស្តេរ៉ូលសរុបខ្ពស់។
ប៉ុន្តែការសិក្សាមួយទៀតផ្ដោតតែចំពោះជំងឺសរសៃឈាមបេះដូង (Arteriosclerosis) ជំងឺដុំកំណកឈាម (Thrombosis) និងបញ្ហាជីវសាស្ត្រលើសរសៃឈាម (Vascular biology) ធ្វើឡើងនៅខែមីនា ឆ្នាំ២០០៤ បែរជាបង្ហាញថា ទឹកក្រូចសុទ្ធស្រស់ មិនមានសកម្មភាពបញ្ចុះកម្រិត LDL ចំពោះជំងឺលើសកម្រិតជាតិកូលេស្តេរ៉ូលឡើយ។
ការសិក្សាពីរខាងលើ ក៏បង្ហាញថា ទឹកក្រូចស្រស់គ្មានទំនាក់ទំនងជាមួយខ្លាញ់ល្អ HDL ដែរ ប៉ុន្តែការសិក្សាមួយធ្វើឡើងលើ ២០០០ ករណីផ្សេងទៀត ចេញផ្សាយនៅកាសែតអាហារូបត្ថម្ភអាមេរិក បង្ហាញថា ផឹកទឹកក្រូច ៧៥០ មិល្លីលីត្រ ធ្វើឲ្យកើនឡើងខ្លាញ់ល្អ HDL សម្រាប់អ្នកមានជំងឺកូលេស្តេរ៉ូលខ្ពស់ ក្នុងកម្រិតមធ្យម។ អ្នកស្រាវជ្រាវជឿជាក់ថា នេះបណ្តាលមកពីប្រសិទ្ធភាពនៃសារធាតុ Flavonoids នៅក្នុងទឹកក្រូច។
សារធាតុ Sterols និង Stanols ត្រូវបានស្គាល់ថាជា Phytosterols ជាសារធាតុធម្មជាតិផលិតដោយរុក្ខជាតិ ស្រដៀងនឹងកូលេស្តេរ៉ូល ប៉ុន្តែវាអាចទៅបញ្ឈប់ការស្រូបកូលេស្តេរ៉ូលនៅក្នុងបំពង់អាហារបាន។ បើយោងតាមសាកលវិទ្យាល័យ California Davis ថា ការញ៉ាំសារធាតុនេះជាប្រចាំ ១-២ ក្រាម/ថ្ងៃ អាចបញ្ចុះខ្លាញ់ LDL ពី ៦-១០ ភាគរយ។ ម៉ាកផលិតផលខ្លះ ពង្រឹងផលិតផលរបស់គេដោយប្រើសារធាតុនេះដើម្បីបង្កើនប្រសិទ្ធភាពរបស់ទឹកក្រូចស្រស់។
អត្ថបទពាក់ព័ន្ធ៖
យោងទៅតាមវិទ្យាស្ថាន Linus Pauling នៅអាមេរិក សារធាតុ Flavonoids ក្នុងទឹកក្រូចស្រស់ មានជាតិ Naringenin និង Hesperidin ដែលដើរតួជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម។ គេជឿថា សារធាតុនេះមានប្រសិទ្ធភាពវិជ្ជមានលើកម្រិតកូលេស្តេរ៉ូល។ ទោះយ៉ាងនេះក្ដី ការសិក្សាទាំងនេះភាគច្រើន ធ្វើឡើងចំពោះសត្វប៉ុណ្ណោះ ហើយដើម្បីបញ្ជាក់ថា សារធាតុ Flavonoid អាចជួយព្យាបាលបញ្ហាឡើងកូលេស្តេរ៉ូលបាន យើងនៅទាមទារការសិក្សាជាច្រើនបន្ថែមទៀត។
ទឹកក្រូចស្រស់ អាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ូលចំពោះអ្នកជំងឺមួយចំនួន ប៉ុន្តែការបកស្រាយបែបវិទ្យាសាស្រ្ត គឺស្ថិតនៅក្នុងការពិភាក្សានៅឡើយ។ អ្នកស្រាវជ្រាវ ត្រូវការពេលវេលាបន្ថែម និងធនធាន ដើម្បីបន្តការសិក្សាលើគុណប្រយោជន៍ពីទឹកក្រូចស្រស់។ ជារឿងចាំបាច់ យើងនៅតែត្រូវការព្យាបាលឲ្យបានត្រឹមត្រូវ និងផឹកទឹកក្រូចស្រស់ជំនួសភេសជ្ជៈធម្មតា ដើម្បីរក្សាសំណើមក្នុងខ្លួន។ បើយើងចង់បានប្រយោជន៍ច្រើន គួរទិញទឹកក្រូចដែលមានសារធាតុ Sterols ពីធម្មជាតិមកញ៉ាំ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល