– ជំងឺក្រិនថ្លើម៖ ជំងឺក្រិនថ្លើម បណ្តាលមកពីការប៉ះពាល់រ៉ាំរ៉ៃលើថ្លើម ដោយសារការប្រើប្រាស់អាល់កុល ឬជំងឺរលាកថ្លើម។ ជំងឺក្រិនថ្លើម បន្សល់ទុកស្នាមនៅលើសាច់ថ្លើម ដែលរារាំងការធ្វើមេតាបូលីសរបស់ថ្លើម ដូច្នេះជំងឺក្រិនថ្លើម អាចបង្កើនកម្រិតកូលេស្តេរ៉ូលដូចគ្នា។
– ថ្នាំពេទ្យ៖ ថ្នាំពេទ្យ ក៏អាចធ្វើខូចថ្លើមធ្ងន់ធ្ងរដូចគ្នា។ ដោយសារសរីរាង្គនេះ មានមុខងារសំខាន់ក្នុងការធ្វើមេតាបូលីសបំបែកសារធាតុគីមីក្នុងរាងកាយ ដូចនេះការខូចខាតថ្លើមដោយសារថ្នាំពេទ្យ ជារឿងចៀសមិនផុត ហើយថ្នាំពេទ្យទាំងនោះ រួមមានទាំងថ្នាំត្រូវការវេជ្ជបញ្ហា និងមិនត្រូវការវេជ្ជបញ្ជា។
៣- ផលប៉ះពាល់ដោយសារកម្រិតកូលេស្តេរ៉ូលខ្ពស់
កម្រិតកូលេស្តេរ៉ូលខ្ពស់ (ខ្លាញ់អាក្រក់ LDL) ធ្វើឲ្យខ្លាញ់កកនៅក្នុងសរសៃឈាម ធ្វើឲ្យឈាមពិបាកហូរឈាមទៅកាន់បេះដូង។ លើសពីនេះ នៅពេលកម្រិតខ្លាញ់អាក្រក់ LDL ច្រើនជាងកម្រិតខ្លាញ់ល្អ HDL រាងកាយមិនអាចជម្រុះកំណក និងកម្ទេចខ្លាញ់ដែលកកបាន ធ្វើឲ្យយើងប្រឈមនជំងឺបេះដូង ឬជំងឺថប់បារម្ភ។
អត្ថបទពាក់ព័ន្ធ៖
- កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរថ្លើមដោយវិធីណា?
- ជំនឿតៗគ្នាមិនពិតជុំវិញជំងឺរលាកថ្លើមប្រភេទ B