– ហត់៖ កើតពេលយើងកំពុងធ្វើការ ឬគេងក៏ដោយ។ ធ្វើឲ្យយើងភ្ញាក់ពីដំណេក ព្រោះពេលគេងរាបពេក ពិបាកដកដង្ហើម ទាល់តែកើយខ្នើយ ២ជាន់ ឬកល់ខ្នង។ មានជំងឺនេះអាចនឹងអស់កម្លាំង រសាប់រសល់។ សញ្ញានេះកើតឡើងពេលឈាមទៅបំពេញក្នុងសរសៃឈាម ពីសួតទៅបេះដូង ព្រោះបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ នាំឲ្យជាតិទឹកជ្រាបចូលក្នុងសួត។
– ល្ហិតល្ហៃ៖ រាងកាយតែងនឿយហត់ អស់កម្លាំង សូម្បីការងារប្រចាំថ្ងៃ ដូចជា ចម្អិនម្ហូប ដើរ ទិញឥវ៉ាន់ ក៏ពិបាកដែរ។ ផ្នែកធំនៃសញ្ញានេះ មកពីបេះដូងមិនអាចផ្គត់ផ្គង់ឈាមទៅឲ្យកោសិការាងកាយគ្រប់គ្រាន់ នាំឲ្យរាងកាយកាត់បន្ថយតម្រូវការឈាម ទៅកាន់សរីរាង្គមិនសូវសំខាន់មួយចំនួន ពិសេសសាច់ដុំអវយវៈដែលនាំឈាមទៅចិញ្ចឹមខួរក្បាល និងបេះដូង។
– កើនឡើងជាតិទឹកក្នុងជាលិកា៖ សញ្ញានេះហៅថា ហើម ធ្វើឲ្យយើងឡើងទម្ងន់ ឬហើមពោះ និងជើងធ្វើឲ្យស្បែកតឹង។ ពេលឈាមហូរចេញពីបេះដូងយឺតជាងមុន នាំឲ្យឈាមត្រឡប់ទៅរកបេះដូងកើនឡើង ជាតិទឹកជ្រាបចូលក្នុងជាលិកា ហើយតម្រងនោមចុះខ្សោយ មិនអាចបញ្ចេញសារធាតុសូដ្យូម និងទឹកដែលលើសបាន ទើបបង្កឲ្យហើមតែម្តង។
នៅមានរោគសញ្ញាដទៃទៀតបញ្ជាក់ថា យើងមានជំងឺខ្សោយបេះដូង៖