backup og meta

ហេតុអ្វីកើត​ជំងឺ​បេះដូង? គួរ​ដោះស្រាយ និង​បង្ការ​យ៉ាង​ម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jun 07, 2022

    ហេតុអ្វីកើត​ជំងឺ​បេះដូង? គួរ​ដោះស្រាយ និង​បង្ការ​យ៉ាង​ម៉េច?

    យើង​ច្បាស់​ជា​ធ្លាប់​ដឹង​ឮ​ពី​ជំងឺ​បេះដូង ប៉ុន្តែ​សួរ​តាម​ត្រង់ មាន​ធ្លាប់​ឆ្ងល់​អត់ ម៉េច​សុខៗ​មាន​ជំងឺ​នេះ? អាច​បង្ការ​បាន​អត់? “Hello គ្រូពេទ្យ” នឹងបកស្រាយបញ្ហា​នេះ។

    បច្ចុប្បន្ន តួលេខ​ជន​រងគ្រោះ​ស្លាប់​ដោយ​ជំងឺ​ពាក់ព័ន្ធ​បញ្ហា​បេះដូង គឺ​កើន​ឡើង​យ៉ាង​គំហុក ហើយ​អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​ដោយ​សារ​គាំង​បេះដូង និង​ជំងឺ​សរសៃ​ឈាម​ធ្ងន់ធ្ងរ។ គាំង​បេះដូង​អាច​កើត​ឡើង​ភ្លាមៗ ដោយ​គ្មាន​សញ្ញា​ដឹង​ជា​មុន​នោះ​ឡើយ។ ខាង​ក្រោម​នេះ ជា​វិធី​ងាយៗ​ថែ​រក្សា​សុខភាព​បេះដូង កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​នេះ៖

    ១- បង្ការជំងឺបេះដូងដោយរបៀបណា?

    អ្វី​ចាំ​បាច់​បំផុត ត្រូវ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ទោះ​ចង់ ឬ​មិន​ចង់​ក៏​ដោយ ដោយ​យើង​ត្រូវ​ប្រកាន់​កូន​ចិត្ត​មួយ​​ថា ​ទោះ​ឈឺ​ ឬ​មិន​ឈឹ ពិនិត្យ​សុខភាព​ជា​រឿង​ចាំបាច់​ត្រូវ​ធ្វើ​ ព្រោះ​ស្ថាន​ភាព​បេះ​ដូង​ យើង​​ពិបាក​វាស់​ស្ទង់​ដឹង​ដោយ​ខ្លួនឯង​ណាស់ សំខាន់​ជាង​នេះ ​រោគសញ្ញា​ជំងឺ​បេះដូង ​មិន​ធូរ​ស្រាល​វិញ​ទេ បើ​គ្មាន​ការ​ព្យាបាល។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ២- កត្តាប្រឈមនាំ​ឲ្យកើតជំងឺបេះដូង

    ជំងឺ​ក្រិន​សរសៃ​ឈាម លើស​ឈាម ​និង​លើស​​ជាតិ​ខ្លាញ់ ​សុទ្ធ​ជា​កត្តា​ប្រឈម​ខ្ពស់​នាំ​ឲ្យ​កើត​​ជំងឺ​បេះដូង ​និង​គាំង​បេះដូង។ ​ជា​ទូទៅ​ ជំងឺ​អាច​លាក់​ខ្លួន​រហូត​ដល់​ពេល​ស្ថានភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ ទើប​បញ្ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង។ បើ​មាន​រោគសញ្ញា​ជំងឺ​ទាំង​នេះ​ហើយ ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។

    ជំងឺខ្សោយបេះដូង

    ៣- រោគសញ្ញាជំងឺបេះដូង

    រោគ​សញ្ញា​ជំងឺ​បេះដូង​ដែលងាយ​ដឹង​ជាង​គេ ​មាន ​សម្ពាធ​ឈាម​ខ្ពស់​ និង​កម្រិត​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់​ ដោយ​ជួយ​ឲ្យ​យើង​ដឹង​តាមរយៈ​ការ​ធ្វើ​តេស្ត​សាមញ្ញៗ។ ករណី​ខ្លះ​ ទាមទារ​គ្រូពេទ្យ​ធ្វើ​តេស្ត​មួយ​ចំនួន ដូច​ជា ​វាស់​ចង្វាក់​បេះដូង​ពេល​ហាត់​ប្រាណ (Stress​​ tests) វះកាត់​សរសៃ​ឈាម​ចិញ្ចឹម​បេះដូង និង​វះកាត់​ត​ផ្លូវ​វាង​សរសៃ​ឈាម​បេះដូង​ (Bypass)។

    ​មិនមែន​ឲ្យ​តែ​​ទៅ​ជួប​គ្រូពេទ្យ​ ​ចាំបាច់​ត្រូវ​កើត​ជំងឺ​បេះដូង​ឯណា ប៉ុន្តែ​ជួប​គ្រូពេទ្យ​ អាច​ទទួល​បាន​ដំបូន្មាន​ល្អៗ​បង្ការ​ជំងឺ​នេះ។

    ៤- ទម្លាប់រស់នៅ និងជំងឺបេះដូង

    ទម្លាប់​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព គឺ​ជា​ថ្នាំ​ស័ក្ដិសិទ្ធិ​ដើម្បី​បង្ការ​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ទម្លាប់​រស់នៅល្អ ដូច​ជា បន្ធូរអារម្មណ៍ កាត់​បន្ថយ​ស្ត្រេស ឈប់​ជក់​បារី ហាត់​ប្រាណទៀង​ទាត់ បញ្ឈប់ ​ឬ​កាត់​បន្ថយ​អាហារ​ប្រៃ បន្ថយ​ផឹកស៊ី ​និង​រក្សាគីឡូ​ឲ្យល្អ សុទ្ធ​សឹង​ជា​ប្រយោជន៍​សម្រាប់​យើង​គ្រប់​គ្នា។

    យល់​ដឹង​ពី​សុខភាព ​និង​ជំងឺ​បេះដូង​ កាន់តែ​លឿន​ អាច​ជួយ​បង្ការ​កុំ​ឲ្យ​យើង​កើត​ជំងឺ​នេះ​ទាន់​ពេល​វេលា។ អ្វី​សំខាន់​មួយ​ទៀត ​បើ​មាន​រោគ​សញ្ញា​បង្ហាញ​ចេញ​មក​ ​ព្យាបាល​បាន​ឆាប់​រហ័ស ​អាច​ការពារ​ផល​អាក្រក់​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន​​ ដូច​ជា ​គាំង​បេះដូង​តាម​ផ្លូវ​ ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Jun 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម