backup og meta

ចង់​រក្សា​សម្ពាធ​ឈាម​បាន​ល្អ​ ត្រូវ​ដឹង​ថ្នាំ​ប្រភេទ​ណា​មាន​ប្រសិទ្ធ​ភាព

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Nov 15, 2019

    ចង់​រក្សា​សម្ពាធ​ឈាម​បាន​ល្អ​ ត្រូវ​ដឹង​ថ្នាំ​ប្រភេទ​ណា​មាន​ប្រសិទ្ធ​ភាព

    ដូច​គ្នា​យើង​ដឹង​ស្រាប់! លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ ពី​មុន​ធ្លាប់​កើត​លើ​ចាស់ៗ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​កុំ​ថា​ចាស់ ក្មេងៗ វ័យ​ជាង ២០-៣០ ឆ្នាំ​ក៏​កើត​ដែរ។ អ៊ីចឹង​គួរ​ប្រយ័ត្ន​បន្តិច ពិសេស​រឿង​ញ៉ាំ​ចំណី និង​ឡើង​គីឡូ ប៉ុន្តែ​បើ​កើត​ហើយ​ក៏​មិន​ចាំ​បាច់​ស្លន់​ស្លោរ​ដែរ ត្រូវ​ដឹង​វិធី​គ្រប់​គ្រង​ស្ថាន​ភាព​ឈឺ​វិញ ជួយ​ឲ្យ​យើង​រស់​សប្បាយ​រីករាយ​ដដែល​ទេ។ “Hello គ្រូពេទ្យ” ពេល​នេះ​ចង់​ណែ​នាំ​គ្នា​យើង ក៏​ដូច​ម៉ាក់​ប៉ា អ៊ុំៗ​យើង ពី​ប្រភេទ​ថ្នាំព្យាបាលលើស​ឈាម​ជម្រើស​ផ្សេង​ទៀត មិន​សូវ​មាន​អ្ន​កដឹង ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម​យើង​បាន​ល្អ។

    ពពួក​ថ្នាំ​បញ្ចុះ​ឈាម ដូច​ជា​ពពួក Beta-blockers, Angiotensin II receptor blockers, Calcium channel blockers និង ACE inhibitors ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​ជម្រើស​ទី ១​ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម។ ដោយ​ឡែក​ក្រៅ​ពី​នេះ នៅ​មាន​ថ្នាំ​មួយ​ចំនួន​ទៀត ​គេ​អាច​ប្រើ​អម​ជាមួយ ឬ​ប្រើ​ជំនួស​ពេល​ថ្នាំ​ជម្រើស​ទី ១ មិន​មាន​ប្រសិទ្ធភាព។ យើង​ហៅ​ថា ថ្នាំ​ជម្រើស​ទី២។

    ១- ប្រភេទថ្នាំជម្រើសទី២

    ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ជម្រើស​ទី ២ ដែល​មាន​ប្រសិទ្ធ​ខ្ពស់ ដូច​ជា ​ពពួក​ថ្នាំ Alpha-adrenergic​ blockers​(Alpha-blockers) ថ្នាំ Central Agonists ថ្នាំ Peripheral adrenergic inhibitors និង​ថ្នាំ​ពង្រីក​សរសៃ​ឈាម Vasodilators។

    – ពពួក​ថ្នាំ Alpha-adrenergic blockers (alpha-blockers) មាន៖ Doxazosin mesylate (Cardura), Prazosin hydrochloride (Minipress) និង Terazosin hydrochloride (Hytrin)។

    – ពពួក​ថ្នាំ Central Agonists រួម​មាន៖ Alpha methyldopa (Aldomet), Clonidine (Catapres), Guanabenz acetate (Wytensin) និង Guanfacine hydrochloride (Tenex)។

    – ពពួក​ថ្នាំ Peripheral adrenergic inhibitors មាន​ដូច​ជា៖ Guanadrel (Hylorel), Guanethidine monosulfate (Ismelin) និងReserpine (Serpasil)។

    – ថ្នាំ​ពង្រីក​សរសៃ​ឈាម​មាន៖ Hydralazine hydrocholoride (Apresoline) និង Minoxidil (Loniten)។

    ២- ហេតុអីចាំបាច់ប្រើប្រភេទថ្នាំជម្រើសទី២?

    ថ្នាំ​ជម្រើស​ទី២ គឺ​សម្រាប់​ប្រើ​វាផ្សំ​ជាមួយ ប្រភេទ​ថ្នាំ​ជម្រើស​ទី ​១ នៅ​ពេល​ណា​​ថ្នាំ​ជម្រើស​ទី ១ មិន​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន​ល្អ។ លើស​ពី ថ្នាំ​ទាំង​នោះ ​ក៏​អាច​ជួយ​ព្យាបាល​​ជំងឺ​ផ្សេង​ទៀត ​ក្រៅ​ពី​លើស​​​ឈាម​ផង​ដែរ។

    ៣- អាចជួយព្យាបាលជំងឺអ្វីខ្លះ?

    ថ្នាំ​ជម្រើស​ទី​២ ​អាច​ជួយ​ពន្លា​សាច់​ដុំ ​នៅ​ជញ្ជាំង​សរសៃ​ឈាម ​ជួយ​ឲ្យ​សរសៃ​ឈាម​រីក​ធំ ដើម្បី​ឲ្យ​ឈាម​ហូរ​បាន​ស្រួល និង​បន្ថយ​សម្ពាធ​ឈាម។ គ្រូពេទ្យ​កម្រ​ប្រើ​ថ្នាំ​ទាំង​នេះ​តែ​មួយ​មុខ​ណាស់។

    ៤- មានផលរំខានអ្វីខ្លះ?

    ថ្នាំ​ជា​អាវុធ​មុខ​ពីរ ច្បាស់​ណាស់​ពិត​ជា​មាន​ផល​រំខាន ប៉ុន្តែ​អ្វី​សំខាន់​បំផុត ​អត្ថ​ប្រយោជន៍​មាន​ច្រើន​កម្រិត​ណា។

    ផល​រំខាន​ទាំង​នោះ​មាន​ដូចជា៖

    – ស្ងួត​មាត់

    – ក្តៅ​ខ្លួន​

    – ទល់​លាមក

    – ក្តៅ​ចុង​ដង្ហើម ឬ​រាក

    – ចង្វាក់​បេះដូង​ដើរ​ញាប់

    – ងងុយ​ដេក ឬអស់​កម្លាំង

    – ឈឺ​ក្បាល ហើម​ភ្នែក ឬ​ឈឺ​សន្លាក់

    – វិលមុខ​ ឬ​មាន​អារម្មណ៍​ធេងធោង

    – យល់​សប្តិ​អាក្រក់ គេង​មិនលក់ ឬ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

    – មាន​អារម្មណ៍​ខ្សោយ ឬ​ចង់​សន្លប់​ពេល​ក្រោក​ឈរ ដោយ​សារសម្ពាធ​ឈាម​ធ្លាក់​ចុះ។

    ផល​រំខាន​ទាំង​នេះ​អាច​នឹង​បាត់​ទៅ​វិញ ​នៅ​ពេលយើង​ប្រើ​បាន​មួយ​រយៈ ប៉ុន្តែ​បើ​រោគ​សញ្ញា​ទាំង​នេះ​មិន​បាត់ ហើយ​កាន់​តែធ្ងន់​ធ្ងរ ឆាប់​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ។

    បើ​គ្នា​យើង ឬ​ម៉ាក់ប៉ា អ៊ុំៗ ​មាន​លេច​ចេញ​អាការៈ​ពិបាក​ដក​ដង្ហើម ហើម​បបូរមាត់ ​អណ្តាត មាត់ ក ឬ​ឡើង​កន្ទួល​ក្រហម​ ឆាប់​ប្រាប់​គ្រូពេទ្យ​ព្រោះ​ពេល​ខ្លះ​ត្រូវ​ដូរ​បរិមាណ​ថ្នាំ​ ឬ​ដូរ​ថ្នាំ​តែ​ម្តង។

    យ៉ាង​ណា​ថ្នាំ​ជម្រើស​ទី ២ អាច​ប្រើ​អម​ជាមួយ​ថ្នាំ​ជម្រើស​ទី ១ មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​និង​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទេ គ្រាន់​តែ​មាន​ផល​រំខាន​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ប្រសិន​បើ​ផល​រំខាន​ទាំង​នោះ ប៉ះពាល់​ខ្លាំង​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Duk Panharat · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម