backup og meta

ក្ដៅត្រជាក់ៗ អ្នក​កើត​ហឺត អាចគ្រោះថ្នាក់​បំផុត បើ​ផ្តាសាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 27, 2021

    ក្ដៅត្រជាក់ៗ អ្នក​កើត​ហឺត អាចគ្រោះថ្នាក់​បំផុត បើ​ផ្តាសាយ

    ក្ដៅត្រជាក់ៗ គ្រោះ​ថ្នាក់​ណាស់​សម្រាប់​អ្នកកើត​ហឺត បើ​មិន​ចង់​រើ​ឡើង​វិញ​ទេ ត្រូវ​ការពារ​ខ្លួន​ឲ្យ​បាន​ល្អ ពិសេស​កុំ​ឲ្យ​កើត​ផ្តាសាយ​ឲ្យ​សោះ។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ខ្លះៗ​ពាក់ព័ន្ធ​ទំនាក់​ទំនង​រវាង​ផ្តាសាយ និង​ការ​រើ​ឡើង​ជំងឺ​ហឺត យ៉ាង​ណា​អាច​ជួយ​គ្នា​យើង​បាន​ខ្លះ​ដែរ។

    ហឺត​អាច​រើ​ឡើងដោយសារ​កត្តា​ជា​ច្រើន ​ដូចជា ​បង្ក​រោគ​នៅ​តំបន់បំពង់​ខ្យល់​ ប្រតិកម្ម​ជាមួយ​សណ្ដែក​ដី​ ប៉ះពាល់​​សារធាតុ​គីមី​ ខ្យល់​កខ្វក់​ក្នុង​បរិស្ថាន​ នាំឲ្យ​ពិបាកដក​ដង្ហើម ចុក​ណែន​ទ្រូង​ និងក្អកទាំង​ពេល​យប់ ​និង​ពេលព្រឹក។

    ១- គ្រុនផ្ដាសាយគ្រោះថ្នាក់បំផុតលើអ្នកកើតហឺត

    ទោះ​មាន​ជំងឺ​ហឺត​កម្រ​ផ្ដាសាយ​ក៏ពិតមែន តែ​បើ​កើត​​នោះ​ នឹង​មាន​ភាព​ធ្ងន់ធ្ងរ​ ទោះ​បី​រោគ​សញ្ញា​ហឺត​មាន​កម្រិត​ស្រាល ​ឬ​កំពុង​គ្រប់​គ្រង​បាន​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ក៏​ដោយ។​ យើងអាចរលាក​បំពង់​ខ្យល់ ​ហើម ​និង​ឆាប់​មាន​ប្រតិកម្ម ​បណ្ដាល​ឲ្យ​មេរោគ​ផ្ដាសាយ​ បង្ក​រោគ​កាន់​ច្រើន​នៅ​តំបន់​បំពង់​ខ្យល់​ ​និង​បង្ក​ជា​ជំងឺ​សួត។

    ករណីឆ្លង​មេរោគ​ផ្ដាសាយ​នៅ​ក្នុង​សួត ​ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង ​និង​មាន​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​ព្រម​ទាំង​អាច​បង្ក​ទៅ​ជា​ជំងឺ​រលាក​សួត​ និង​ជំងឺ​ប្រព័ន្ធ​ដង្ហើម​ស្រួច​ស្រាល​ផ្សេងៗ។

    ​ក្មេងៗ ​និងក្មេងជំទង់មាន​ជំងឺ​ហឺត ​ងាយ​កើត​ជំងឺ​រលាក​សួត​ ក្រោយ​​ផ្ដាសាយ​ ជាង​ក្មេងធម្មតាគ្មាន​ជំងឺ​ហឺត​។

    ជំងឺហឺត

    ២- វិធីសាស្ត្រប្រឆាំងផ្ដាសាយសម្រាប់អ្នកកើតហឺត

    កើត​​ហឺត​គួរចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​រៀង​រាល់ ៦ ខែ​ម្ដង​ ដើម្បី​ការពារ​​ផ្ដាសាយ​ និង​​​សុវត្ថិភាព​ចំពោះអ្នក​កើត​ហឺត​។ អាច​ចាក់​វ៉ាក់សាំង​ការពារ​នេះ​នៅ​តាម​បណ្ដា​គ្លីនិក​ មន្ទីរពេទ្យ​។

    ៣- រៀបចំ​ផែនការ​គ្រប់គ្រង​ជំងឺ​ហឺត​ជាមួយពេទ្យ​

    អនុវត្ត​តាម​ផែនការ​ព្យាបាល​​ជា​ប្រចាំ ​សម្រាប់​គ្រប់គ្រង​ និង​ព្យាបាល​ជំងឺ​ហឺត​រ៉ាំរ៉ៃ ពេល​រើ​ឡើង​ ឬ​មាន​សភាព​កាន់​តែ​អាក្រក់។ ​បើ​ក្មេងមាន​ជំងឺ​ហឺត​ ត្រូវ​ប្រាកដ​ថា​បាន​ធ្វើ​តាម​ផែនការ ​បង្ការ​​ត្រឹមត្រូវ​ណែនាំ​ដោយ​គ្រូពេទ្យ ​និង​ប្រាប់​ទៅ​​គ្រូ​​នៅ​សាលា​ ដើម្បី​ទទួល​បាន​ការ​តាម​ដាន​ និង​មើល​ថែ។

    ៤- កើតហឺត ចេញរោគសញ្ញាផ្ដាសាយ ឆាប់ទៅពេទ្យបន្ទាន់

    ត្រូវ​ស្ដាប់​ដំបូន្មាន ​និង​ព្យាបាល​តាម​ការ​ណែនាំពី​គ្រូពេទ្យ​។ ការ​ព្យាបាល​គ្រុន​ផ្ដាសាយ​ដោយ​ប្រើ​ថ្នាំ ​Antiviral ​ទាន់​ពេល​វេលា គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​អំឡុង​ពេល ៤៨ម៉ោង ក្រោយ​មាន​រោគ​សញ្ញា​ផ្ដាសាយ​កើត​ឡើង។​ ​ថ្នាំ​ Antiviral ​អាច​ធ្វើ​ឲ្យ​គ្រុន​ផ្ដាសាយ​ធូរ​ស្បើយ ​និង​​បង្ការ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងៗ​ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្ដាសាយ​បាន។

    ៥- សកម្មភាពប្រចាំថ្ងៃបង្ការការឆ្លងជំងឺផ្ដាសាយ

    – សម្រាក​នៅ​ផ្ទះ​អំឡុង​ពេល​ឈឺ​ ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដទៃ​ ជា​ពិសេស​ក្មេង​តូចៗ​ ស្ត្រីៗ​មាន​គភ៌​ មនុស្ស​ចាស់​ និង អ្នក​ជំងឺ​ផ្សេង​ទៀត។

    – ខ្ទប់​មាត់​នៅ​ពេល​កណ្ដាស់

    – ហាម​ប៉ះ​ភ្នែក​ ច្រមុះ ​ឬ​មាត់​ ដៃ​ទ្វារ​ និង​ចាប់​​ដៃ​អ្នក​ដទៃ

    – លាង​ដៃ​ជាមួយ​​សាប៊ូ​ និង​ទឹក​ស្អាត​ ជាពិសេស​ក្រោយ​ពេល​កណ្ដាស់ ​ឬ​ក្អក

    – សម្អាត សម្លាប់​មេរោគ​កន្លែង​ងាយ​ចម្លង ​ដូចជា​ នៅ​ផ្ទះ កន្លែង​ធ្វើ​ការ​ ឬ​ សាលារៀន​នៅ​ពេលមាន​ជំងឺ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម