backup og meta

ក្រែងកើតហឺតអត់ដឹងខ្លួន ពិនិត្យរោគសញ្ញា ៨ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 24, 2023

    ក្រែងកើតហឺតអត់ដឹងខ្លួន ពិនិត្យរោគសញ្ញា ៨ នេះ
    ហឺត ជាជំងឺរ៉ាំរ៉ៃ ហើយបើមិនធ្លាប់កើត ច្បាស់ជាមិនយល់អារម្មណ៍គ្នាយើងដែលកំពុងកើតឡើយ។ បរិស្ថានមានផ្សែងពុល កង្វះខ្យល់បរិសុទ្ធ កាន់តែធ្វើឲ្យសុខភាពគ្នាយើងកើតហឺតអាក្រក់ឡើងៗ ហើយគ្នាយើងអត់កើតហឺត ក៏អាចប្រឈមគ្រប់ពេលដោយមិនដឹងខ្លួនដែរ។ ពិបាកការពារ និងព្យាបាល ហើយអាចឈានដល់ស្លាប់ក៏មាន។
    ក្អក ជាប្រតិកម្មធម្មជាតិ ពេលរាងកាយបញ្ចេញចោលធូលីដី ឬផ្សែងបារីហុយចូលតាមការដកដង្ហើម ប៉ុន្តែក៏អាចបង្កឡើងដោយកត្តាជាច្រើន រួមមាន រលាកច្រមុះ ឬផ្ដាសាយ។ ក្អកយូរអង្វែង អាចជារោគសញ្ញាកើតហឺត ហើយឧស្សាហ៍ក្រោក ពេលយប់ ដោយសារពិបាកដកដង្ហើមភ្លាមៗពេលកំពុងគេង ក៏ជាសញ្ញាដែរ។

    ២-ដកដង្ហើមឮសំឡេង

    ដកដង្ហើមឮសំឡេង ជារោគសញ្ញាកើតហឺតពិតប្រាកដ ព្រោះពេលគ្នាយើងប្រឹងដកដង្ហើម មានសំឡេងហួចបានបន្លឺឡើងព្រមគ្នា។ យើងងាយប្រទះបញ្ហានេះ ដូចជា ហាត់ប្រាណ ពេលអាកាសធាតុត្រជាក់។ គួរប្រយ័ត្ន ពេលហាត់ប្រាណ ក្នុងខែត្រជាក់។
    កើតហឺត

    ៣-សម្អាតបំពង់ក

    ខាកស្ដោះ មិនសមរម្យក៏ពិតមែន ប៉ុន្តែសម្រាប់គ្នាយើងកើតហឺត ជាការសម្អាតបំពង់ក បញ្ចេញស្លេស្មជាប់ស្ទះនៅក្នុងបំពង់ក និងនៅក្នុងរន្ធច្រមុះ ព្រោះអាការៈសម្បូរស្លេស្មនៅក្នុងផ្លូវដង្ហើម អាចជារោគសញ្ញាហឺត។

    ៤-ហត់

    គ្នាយើងអាចនឹងកើតហឺត បើមានអាការៈហត់ ក្រោយពេលហាត់ប្រាណស្រាលៗ ត្រូវអង្គុយចុះដើម្បីទប់ដង្ហើម មុននឹងបន្តទៀត។

    ៥-អស់កម្លាំង

    គ្នាយើងខ្លះស្រាប់តែមានអាការៈដូចជាអស់កម្លាំង ថប់ដង្ហើម ណែនទ្រូង និងមានចង្វាក់ដង្ហើមខុសធម្មតា ដោយមិនដឹងមូលហេតុ។ នេះដោយសាររាងកាយយើង ស្រូបយកអុកស៊ីហ្សែនមិនគ្រប់។

    ៦-ងាយប្រតិកម្ម

    រាងកាយឆាប់មានប្រតិកម្មពេលប៉ះពាល់លម្អងផ្កា រោមសត្វ និងអាកាសធាតុប្រែប្រួល ពិសេសប្រតិកម្មជាមួយអាហារសមុទ្រ អាហារកំប៉ុង និងគ្រាប់រុក្ខជាតិមួយចំនួន។

    អត្ថបទគួរអាន៖

    កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

    ចង់​ដឹង​ថា​សួត​មាន​បញ្ហា​ឬ​អត់​ សង្កេត​មើល​សញ្ញា​ទាំង​៧​នេះ

    ចេញ​រោគសញ្ញា​ទាំង​នេះ បញ្ជាក់​​​ថា​សួត​អាប់សែ​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ៧-រលាកទងសួតតាំងពីក្មេង

    ឧស្សាហ៍រលាកទងសួតកាលពីក្មេង ធ្វើឲ្យបំពង់ទងសួតដឹកនាំអុកស៊ីហ្សែនទៅកាន់សួតអត់គ្រប់គ្រាន់ ជាហេតុបណ្ដាលឲ្យមានឱកាសកើតហឺត នៅពេលណាមួយ។

    ៨-និយាយមិនចេញញឹកញាប់

    ករណីនិយាយមិនចេញញឹកញាប់ អាចមិនមែនជាសញ្ញាកើតហឺត តែបើរោគសញ្ញានេះកើតឡើងជាប្រចាំជាមួយរោគសញ្ញាដទៃទៀត វាអាចជាជំងឺហឺត។
     បើគ្នាយើងប្រទះឃើញមានអាការៈរោគសញ្ញាដូចខាងលើ កុំអែអង់ឆាប់ទៅពិនិត្យ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម