– ហត់ ដកដង្ហើមមិនដល់គ្នា (ដង្ហើមញាប់ តឹងទ្រូង ផតទ្រូង និងហើមច្រមុះ)។
ពេលខ្លះរោគសញ្ញាក៏ពិបាកពិនិត្យដែរ ប៉ុន្តែយើងអាចសង្កេតរោគសញ្ញាផ្សេងទៀតពេលអូនៗមានអាការៈដូចជា៖
– ក្អកយូរថ្ងៃមិនបាត់ (ពិសេសពេលយប់)
– ដកដង្ហើមដង្ហក់ (ឮសំឡេងត្បៀតខ្យល់) និងពិបាកដកដង្ហើម
– មានអាលែកហ្ស៊ីជាមួយអាហារ ឬពេលអាកាសធាតុប្រែប្រួល។
បើអូនៗពិបាកដកដង្ហើម ឮសំឡេងត្បៀត គួរសង្ស័យបំផុត ពិសេសក្អកមិនបាត់យូរថ្ងៃ ព្រោះភាគច្រើនរោគសញ្ញាចម្បង ក្អកច្រើនពេលយប់ (ក្អករហូតមិនបានគេង) ហើយអ្វីផ្សេង គឺធម្មតាទាំងអស់។ ករណីនេះហៅថា “Cough-filled asthma” បង្ហាញពីស្ថានភាពជំងឺមួយ ម៉ាក់ប៉ាភាគច្រើនមិនសូវចាប់អារម្មណ៍។
គួរយកអូនៗទៅពេទ្យផ្នែកផ្លូវដង្ហើម ដើម្បីពិនិត្យរកមើលជំងឺនេះ។ អាអូនអាយុក្រោម ២ ឆ្នាំ សង្ស័យមានជំងឺហឺត ពេលគេដកដង្ហើមដង្ហក់ (ឮសំឡេងត្បៀតខ្យល់) លើសពី ៣ ដង ទោះបីសមាជិកក្នុងផ្ទះមិនដែលមានជំងឺហឺត ឬអាលែកហ្ស៊ីផ្លួវដង្ហើមពីមុនក៏ដោយ។
៣- ធ្វើម៉េច បើអាអូនធ្វើទុក្ខហឺតភ្លាមៗ?