backup og meta

ស្រីៗមានទឹកនោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិត​ណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 15, 2019

    ស្រីៗមានទឹកនោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិត​ណា?

    ពេល​ស្រីៗ​គ្នា​យើង​មាន​ផ្ទៃពោះ អ័រម៉ូន​ក្នុង​ខ្លួន​ចាប់​ផ្ដើម​ប្រែ​ប្រួល ​ធ្វើ​ឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​យើង​កើន​ឡើង។ ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ​ទៀត។ អ៊ីចឹង ស្រីៗ​ពពោះ ​ត្រូវ​ដឹង​ពី​បញ្ហា វិធី​ការ​ពារ និង​​ព្យាបាល។  “Hello គ្រូពេទ្យ” សូម​បកស្រាយ​ខ្លះៗ​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- ប៉ះពាល់កូនក្នុងផ្ទៃប៉ុណ្ណា?

    បេប៊ី​ក្នុង​ផ្ទៃ​ទទួល​សារធាតុ​ចិញ្ចឹម​ពី​ឈាម​របស់​ម្ដាយ អ៊ីចឹង​បើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមម៉ាក់ៗកើន​ឡើង មាន​ន័យ​ថា ​ក៏​មាន​ឥទ្ធិពល​លើ​បេប៊ីក្នុង​ផ្ទៃដូចគ្នា ដោយ​ធ្វើ​ឲ្យ​បេប៊ី​ក្នុង​ផ្ទៃ​ថ្លោស (ធំ) ជាង​ធម្មតា ហើយ​ខាង​ក្រោម​នេះ ជា​ផល​ប៉ះពាល់​ដែល​​ទាំង​អំឡុង​ពេល​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល៖

    – កើត​មុន​ខែ

    – វិបត្តិ​ផ្លូវ​ដង្ហើម

    – ស្បែក​ឡើង​លឿង

    – ទៅ​ជា​ចុះ​ជាតិ​ស្ករ​ទៅ​វិញ ក្រោយ​ពេល​កើត

    – របួស​ពេល​សម្រាល ដោយសារ​តែ​ក្បាល​ទារក​ធំ​ពេក។

    ២- ប៉ះពាល់ម៉ាក់ៗធ្ងន់ធ្ងរអត់?

    – អាច​រលូត​

    – សម្រាល​មុន​ខែ

    – ត្រូវ​សម្រាល​ដោយ​ការ​វះកាត់ ដោយសារ​កូន​ធំ​ពេក

    – សម្ពាធ​ឈាម​កើន​ឡើង ឬ​អាច​មាន​សញ្ញា​បម្រុង​ក្រឡា​ភ្លើង។

    បន្ទាប់​ពី​សម្រាល​ហើយ ជាតិ​ស្ករ​នឹង​ចុះ​មក​ធម្មតា​វិញ ប៉ុន្តែ​ត្រូវ​ដឹង​ថា ម៉ាក់ៗកំពុង​ប្រឈម​ កើត​ទឹក​នោម​ផ្អែម​ប្រភេទ​ ២ ហើយ។ អ៊ីចឹង គួរ​រៀបចំ​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ធ្វើ​យ៉ាង​ណា​ឲ្យ​ជាតិ​ស្ករ​មាន​តុល្យភាព។

    ៣- ដំណោះស្រាយ

    – បើ​មាន​សញ្ញា​ឡើង​ជាតិ​ស្ករ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ

    – ញ៉ាំ​ថ្នាំ​តាម​ពេទ្យ​ប្រាប់ ​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ

    – អាច​ធ្វើ​តេស្ត​ជាតិ​ស្ករ​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ម្ជុល​អេឡិចត្រូនិក

    – ឧស្សាហ៍​ឆែក​សុខភាព​ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ទាំងម៉ាក់ៗ និងបេប៊ី​ក្នុង​ផ្ទៃ

    – ញ៉ាំ​​អាហារ​ណា​មាន​ជាតិ​ស្ករ​ទាប និង​ចៀសវាង​អាហារ​ណា​មាន​ជាតិ​កាបូនអ៊ីដ្រាត (ពពួក​ជាតិ​ម្សៅ កាក​សរសៃ ស្ករ) ខ្ពស់ និង​មិន​ត្រូវ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់​នោះ​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម