២- ផលប៉ះពាល់ធំៗបង្កឲ្យជំងឺទឹកនោមផ្អែម
– បញ្ហាតម្រងនោម (Threatened kidney)៖ ជំងឺទឹកនោមផ្អែម នឹងធ្វើឲ្យខូចតម្រងនោម ដោយធ្វើឲ្យរំខានដល់ការច្រោះសារជាតិពុលចេញពីឈាម នាំយើងកើតជំងឺតម្រងនោម ដោយសារជំងឺទឹកនោមផ្អែម ដែលភាសាបច្ចេកទេសហៅថា Diabetic Nephropathy។ ជំងឺនេះ មិនមានរោគសញ្ញានោះទេនៅដំណាក់កាលដំបូង ខណៈរោគសញ្ញាតែមួយគត់ ដែលបង្ហាញថាតម្រងនោមមានបញ្ហា កំណើនប្រូតេអ៊ីនក្នុងទឹកនោម (Microalbuminuria)។ គ្នាយើងមានជំងឺទឹកនោមផ្អែម គួរទៅពិនិត្យមើលមុខងារតម្រងនោម ដើម្បីចៀសវាងមានវបញ្ហាតម្រងនោម និងខូចតម្រងនោមតែម្តង។
– ខ្លាញ់កកក្នុងសរសៃឈាម (Fat buildup in vessel walls)៖ កំណើនជាតិស្ករក្នុងឈាម អាចធ្វើជាតិខ្លាញ់កកតាមសរសៃឈាមកាន់តែច្រើន។ ខ្លាញ់ដែលកកនោះ នឹងបន្ថយលំហូរឈាម ធ្វើឲ្យសរសៃឈាមរឹងបន្តិចម្តងៗ (Atherosclerosis) ជាហេតុនាំឲ្យឡើងសម្ពាធឈាម ប៉ះពាល់ធ្ងន់ធ្ងរទៅលើបេះដូង ដែលត្រូវធ្វើការកាន់តែខ្លាំង។ គ្នាយើងជំងឺទឹកនោមផ្អែម អាចប្រឈមជំងឺបេះដូង ឬ ជំងឺដាច់សរសៃឈាមខួរក្បាល ច្រើនជាងគ្នាយើងគ្មានជំងឺនេះ រហូតដល់ទៅ ២ដង ហើយបើយើងជក់បារីទៀតនោះ កត្តាប្រឈមនឹងកើនឡើងកាន់តែខ្ពស់។
– ខូចខាតប្រព័ន្ធប្រសាទ (Damaged nerves)៖ ជំងឺទឹកនោមផ្អែម អាចធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទ (Peripheral neuropathy) បណ្តាលយើងលែងមានអារម្មណ៍ ដឹងក្តៅ ត្រជាក់ លែងដឹងឈឺ និងងាយមានរបួស។ មូលហេតុនេះ នាំឲ្យគ្នាយើងមានជំងឺទឹកនោមផ្អែម ចាប់អារម្មណ៍លើរបួសកើតមាននោះដែរ ជាពិសេសនៅកន្លែងពិបាកនឹងមើលឃើញដូចជា ចន្លោះម្រាមជើង កែងជើង ឬបាតជើង។ ក្នុងករណីគ្នាយើងមានជំងឺទឹកនោមផ្អែម ហើយរងរបួសពិសេសនៅជើង គឺពិបាកព្យាបាលរបួសឲ្យជាសះណាស់ នាំឲ្យមានករណីធ្ងន់ធ្ងរជាច្រើន គ្នាយើងមានជំងឺទឹកនោមផ្អែម ត្រូវបង្ខំកាត់ផ្នែកដែលរាលដាល រហូតដល់កាត់ជើងចោលតែម្តង។