backup og meta

តួនាទី​សំខាន់របស់​ម៉ាក់ប៉ា​ ចំពោះ​មី​អូនពាក់ព័ន្ធ​មហារីក​​មាត់​ស្បូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Nov 15, 2019

    តួនាទី​សំខាន់របស់​ម៉ាក់ប៉ា​ ចំពោះ​មី​អូនពាក់ព័ន្ធ​មហារីក​​មាត់​ស្បូន

    ជា​ម៉ាក់ប៉ា ជា​បងៗ គ្មាន​អ្វី​ត្រូវ​ខ្មាសអៀន ពន្យល់​មី​អូន​យើង​ឲ្យ​ដឹង​ពី​ជំងឺ​មហារីក​មាត់​ស្បូត​នោះ​ទេ ព្រោះ​វា​ជា​ជំងឺ​កាច​សាហាវ​បំផុត​សម្រាប់​ស្រីៗ។ ទោះ​ជា​មីអូន នៅ​តូច ឬ​ទើប​ឈាន​ចូល​វ័យ​ជំទង់​ក្តី ក៏​ត្រូវ​ឲ្យ​ដឹង​ដែរ ទោះ​ពេល​ខ្លះ​រឿង​នេះ​ពិបាក​ពន្យល់​យ៉ាង​ណា គួរ​តែ​ព្យាយាម។ “Hello គ្រូពេទ្យ” នៅ​ឈរ​ខាង​ម៉ាក់ប៉ា​ជា​និច្ច ហើយ​ខាង​ក្រោយ​នេះ​ជា​វិធីសាស្ត្រ​ខ្លះ​ៗ អាច​ជួយ​ម៉ាក់ប៉ា ងាយ​ពន្យល់​មី​អូន​រឿង​នេះ។

    ១- និយាយដូចធម្មតា

    ចំពោះ​ក្មេងៗ ជំងឺមហារីក​អាចគួរ​ឲ្យ​ខ្លាច​សម្រាប់​គេ ប៉ុន្តែ​អ្វី​សំខាន់​ម៉ាក់ប៉ា ​គួរ​តែ​ចាំថា​​ ព្យាយាម​និយាយ​ជាមួយ​មីអូន​ដូច​ធម្មតា ​​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ កុំយក​អ្វី​ស្មុគ​ស្មាញ​ទៅ​ពន្យល់​ប្រាប់​មីអូន និយាយអ្វី​​បាន​កើត​ឡើង​ដោយ​សាមញ្ញ​​ និង​ស្មោះ​ត្រង់។ ដំបូង​បង្អស់ ម៉ាក់ប៉ា ​ត្រូវ​ប្រាប់​ និង​ព្យាយាម​ពន្យល់​អ្វី​ជា​​ជំងឺ​មហារីក។

    ២- ស្មោះត្រង់

    វិធីសាស្ត្រ​និយាយ​ជាមួយ​កូនៗ ក្នុង​នាម​ជា​ប៉ាម៉ាក់​ល្អ ត្រូវ​តែ​ស្មោះត្រង់ ព្រោះ​គ្រប់​យ៉ាង​កូនៗ​ទទួល​ពី​យើង នឹង​ក្លាយ​ជា​បទ​ពិសោធ​ន៍សម្រាប់​ជីវិត​ទៅ​ថ្ងៃ​មុខ។ អ៊ីចឹង​ហើយ ម៉ាក់ប៉ា​ត្រូវ​ពន្យល់ ​និង​ប្រាកដ​ថា​មីអូន​អាច​យល់។ ហាម​លាក់ព័ត៌​មាន ​ទោះ​បី​ជា​ពាក្យ​មហារីក ​អាច​ធ្វើ​ឲ្យ​មីអូន​ព្រួយ​បារម្ភក៏​ដោយ​ ​បើ​យើង​គិត​ថា​មីអូន​អាច​យល់​ច្បាស់​ គួរ​តែ​ប្រាប់​​ពី​កោសិកា​មិន​ប្រក្រតី​ទាំង​នោះ ដែល​ធម្មតា​លូត​លាស់​លឿន​ ជាង​កោសិកាប្រក្រតីក្នុង​ខ្លួន​យើង។ ព័ត៌​មាន​កាន់​តែ​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​ការ​ភ័ន្ត​ច្រលំកាន់​តែ​តិច។

    ៣- រើសពេលល្អ

    កត្តា​សំ​ខាន់​បំ​ផុត​ គឺ​ការ​ជ្រើស​យក​ពេល​វេ​លា ​និង​ទីកន្លែង​ត្រឹម​ត្រូវ​ ដើម្បី​និយាយ​ជា​មួយ​មីអូន។ ម៉ាក់ប៉ា ត្រូវ​ជ្រើស​យក​ពេល​ណា​មួយដែលមីអូនចង់​ស្តាប់ ​និង​មាន​អារម្មណ៍​រីករាយ។

    រៀបចំ​បរិយាកាស​ល្អ​មួយ អាច​ការពារ​មីអូន ចៀស​ផុត​ពី​ការ​ភ័យ​ខ្លាច និង​ទុក្ខ​ព្រួយ​ ​ពិ​សេស​បើ​កូនៗ​យើង​បង្ហាញ​ទឹកមុខ​មិន​សប្បាយ​ចិត្ត ​ឬ​ខក​ចិត្ត ម៉ាក់ប៉ា​ត្រូវ​យល់​ និង​ស្តាប់​ហេតុផលនាំ​ឲ្យ​មីអូន​ព្រួយ​បារម្ភ។

    ៤- ត្រូវមានគំនិតវិជ្ជមានជាមួយកូនៗ

    ក្មេងៗ​ភាគ​ច្រើន​ ងាយ​ប៉ះ​ពាល់​ផ្លូវចិត្តដោយសារ​អារម្មណ៍​របស់​មនុស្ស​ធំ អ៊ីចឹង​ត្រូវ​បង្ហាញ​ពី​គំនិត​វិជ្ជ​មានទៅ​លើ​កូនៗ​យើង ឲ្យ​មីអូន​ដឹងថា​ម៉ាក់ប៉ា ​នៅ​ក្បែរ​ខ្លួន​មីអូន​ជានិច្ច។ ចៀស​វាង​ការ​សន្យា​តែ​ធ្វើ​មិន​បាន​ ព្រោះ​ក្មេងៗ​ភាគ​ច្រើន ​ចង់​ឃើញ​មនុស្ស​ជាទី​ស្រលាញ់ ពិសេស​ម៉ាក់ប៉ា ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ជីវិត​កាន់​តែ​ប្រសើរ។

    ៥- ដឹងពីវិធីនិយាយជាមួយកូនៗតាមវ័យ

    បើ​មីអូន​ក្រោម ៦ឆ្នាំ ពេល​ខ្លះ​អាច​មិន​ទាន់​យល់​អ្វី​បាន​កើត​ឡើង​នោះ​ទេ​ ​ត្រូវ​ធ្វើ​ឲ្យ​កូនៗ​យើង​មាន​អារម្មណ៍​ផា​សុក​ភាព ​និង​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្វីៗ​មិន​បាន​ផ្លាស់​ប្តូរ​នោះ​ឡើយ។

    មីអូនអាយុ ៦-១២ ឆ្នាំ អាច​ដឹង និង​យល់​ពី​ផល​ប៉ះ​ពាល់​របស់​ជំងឺ​មហារីក។ ហេតុនេះ​ត្រូវ​ពន្យល់​គាត់​ប្រាប់​គាត់​​ដោយ​សាមញ្ញ និង​ស្មោះត្រង់ កុំ​ព្យាយាម​ធ្វើ​ឲ្យ​កូនៗ​មាន​អារម្មណ៍​រំជួល​ខ្លាំង​ ជាមួយ​ព័ត៌មាន​ទាំង​នោះ​ឲ្យ​សោះ។

    បើ​មីអូន​ឈាន​ចូល​វ័យ​ជំទង់ អាច​ជា​រឿង​ពិ​បាក សម្រាប់​ម៉ាក់ប៉ា និយាយ​ជាមួយបន្តិច ពិបាក​សង្កេត​មើល​អារម្មណ៍ និង​ឥរិយាបថ​របស់​កូនៗ ហេតុនេះ​ត្រូវ​និយាយ​ជា​មួយ​មីអូន​ដោយ​អារម្មណ៍​វិជ្ជមាន​ និង​ចាស់​ទុំ ​ពន្យល់​គាត់​ឲ្យ​ជួយ​ដល់​អ្នក​ដទៃ​ទៀត​ក្នុង​ករណី​ចាំបាច់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម