backup og meta

ស្វែងយល់​ពី​ជម្រើសនៃការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការវះកាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 02, 2020

    ស្វែងយល់​ពី​ជម្រើសនៃការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការវះកាត់

    ជំងឺមហារីកមាត់​ស្បូនអាចមាន​វិធីព្យាបាលច្រើន​យ៉ាង អាស្រ័យ​​លើ​កត្តា​ជាច្រើន​ ដោយ​រាប់​បញ្ចូលទាំង​ប្រភេទ និង​ដំណាក់​កាលនៃជំងឺ ផល​រំខានដែលអាច​ទៅរួច និង​ការ​ស្ម័គ្រ​ចិត្តរបស់​ស្រ្តី ព្រម​ជាមួយ​លក្ខខណ្ឌសុខភាពទូទៅផងដែរ។ ប៉ុន្តែ​ការ​វះកាត់​គឺជា​វិធីសាស្រ្ត​មាន​ប្រសិទ្ធភាព​​ដែល​គ្រូពេទ្យ​ណែនាំ។

    ការ​វះកាត់​ជំងឺមហារីក​មាត់​ស្បូន​មាន​៣​ប្រភេទ​ដូចជា៖

    • ការ​ប្រើ​ប្រាស់​កាំរស្មី​កាត់​មាត់​ស្បូន
    • ការ​កាត់​ស្បូន
    • ការ​វះ​កាត់​យក​សរីរាង្គ​ពី​អាង​ត្រគាក

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច?

    ១- ការ​ប្រើប្រាស់​កាំ​រស្មី​កាត់​មាត់​ស្បូន

    ការ​ប្រើប្រាស់​កាំ​រស្មី​កាត់​មាត់​ស្បូន​គឺជា​​វិធីសាស្រ្ត​តែ​មួយ​គត់​ដែល​ប្រើ​បាន​សម្រាប់​មហារីក​មាត់​ស្បូន​​​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង។ ជាទូទៅ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​នេះ​ចំពោះ​ស្រ្តី​ដែល​នៅ​ចង់​មាន​កូន។

    អំឡុង​ពេល​វះកាត់​គ្រូពេទ្យ​នឹង​ធ្វើការ​កាត់​យក​ផ្នែក​ខ្លះ​នៃ​ពោះ​អ្នកជំងឺ។ ជាងនេះទៅ​ទៀត​នោះ ឧបករណ៍​ដែល​ធ្វើ​មក​នោះ​វា​នឹង​ធ្វើការ​កាត់​យក​មាត់​ស្បូន និង​ផ្នែក​ខាង​លើ​នៃ​ទ្វារមាស​របស់​អ្នកជំងឺ រួម​ទាំង​កូន​កណ្ដុរ​ចេញ​ពី​អាង​ត្រគាក​ផង​ដែរ។ បន្ទាប់​មក​គ្រូពេទ្យ​នឹង​ធ្វើការ​ភ្ជាប់​ស្បូន​ទៅ​នឹង​ផ្នែក​ខាង​ក្រោម​នៃ​ទ្វារមាស។

    បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​កាត់​ស្បូនឬ​ការ​វះ​កាត់​យក​សរីរាង្គ​ពី​អាង​ត្រគាក​វិញវា​មាន​ផល​ប្រយោជន៍​ត្រង់​ថា​ស្បូន​របស់​អ្នកជំងឺ​នៅ​​ល្អ​ដដែល ជា​ហេតុ​នាំ​ឲ្យ​អ្នកជំងឺ​នៅ​អាច​មាន​ឱកាស​មាន​កូន។ យ៉ាងណាមិញ គប្បី​ចាំ​ថា​អ្នក​ជំនាញ​ក៍៏មិន​អាច​ធានា​បាន​ថា​អ្នក​នឹង​នៅ​តែ​អាច​មាន​កូន​ផង​ដែរ។ ប្រសិន​បើ​អ្នក​នៅ​មាន​ឱកាស​មាន​កូន​ក្រោយ​ការ​វះ​កាត់ គប្បី​ធ្វើ​ការ​សម្រាល​កូន​ដោយ​ការ​វះ​កាត់។ មួយ​វិញ​ទៀត គប្បី​រងចាំ​រយៈពេល​ពេល​ពី ៦ ទៅ១២ ខែ​ក្រោយ​ពេល​វះ​កាត់ សឹម​ចាប់​ផ្តើម​យក​កូន​ម្តង​ទៀត។

    ការ​ប្រើ​កាំរស្មី​កាត់​មាត់​ស្បូន គឺជា​វិធីសាស្រ្ត​ដែល​ត្រូវការ​ជំនាញ​ច្បាស់​លាស់ដែល​មាន​តែ​នៅ​មន្ទីរពេទ្យ​របស់​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​​បាន។ ដូច្នេះ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​នោះ​ទេ ហេតុនេះ​អ្នក​ប្រហែល​ជា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដទៃ​ដើម្បី​ធ្វើ​ការ​ព្យាបាល​នេះ។

    អត្ថបទពាក់ព័ន្ធ៖ ធ្លាប់ឆ្ងល់​អត់ តើ​ពេទ្យ​ព្យាបាល​​មហារីក​មាត់​ស្បូនដោយវិធីណា?

    ២- ការ​វះ​កាត់​យក​ស្បូន​ចេញ

    គ្រូពេទ្យ​តែង​ធ្វើ​ការ​វះ​កាត់​ស្បូន​ឲ្យ​អ្នក​ជម្ងឺ​ដែល​ស្ថិត​ក្នុង​ដំណាក់កាលដំបូង ​ក្នុង​នោះ​គេ​អាច​ធ្វើ​ការ​ព្យាបាល​ដោយ​កាំរស្មី​ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​មាន​ការ​កើត​ឡើង​វិញ​នូវ​មហារីក។ វិធីសាស្រ្ត​វះ​កាត់​យក​ស្បូន​ចេញ​នេះ មាន​ពីរ​យ៉ាង៖

    • ការ​វះ​កាត់​ស្បូន​បែប​សាមញ្ញ៖ វិធីសាស្ត្រ​នេះ ធ្វើ​ឡើង​ដោយ​ការ​កាត់​ស្បូន និង​សរីរាង្គនៅជុំវិញស្បូន​ចេញ។ យ៉ាង​ណា​មិញ វិធី​នេះ​ធ្វើ​បាន​ចំពោះ​តែ​មហារីក​ក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ។
    • ការ​វះ​កាត់​យកទាំងអស់៖ វិធីសាស្ត្រ​នេះ​ធ្វើ​ឡើង​ដោយ​ការ​កាត់​យក​មាត់​ស្បូន តួ​ស្បូនជាលិកា និង​កូន​កណ្ដុរអូវែ និង​ដៃ​ស្បូន។ វា​ជា​វិធី​នេះ​ល្អ​បំផុត​ចំពោះ​អ្នក​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ដំបូង និង​ដំណាក់កាល​ទីពីរ​នៃ​មហារីក​មាត់​ស្បូន

    ផល​ប៉ះពាល់​ក្រោយ​ការ​វះ​កាត់​រយៈពេល​ខ្លី​នៃ​ការ​វះ​កាត់​ស្បូន​ចោល មាន​ដូច​ជា ការ​ឆ្លង​មេរោគ ការ​ហូរ​ឈាម ការ​កក​ឈាម និង​ការ​ខូចខាត​ដោយ​ចៃដន្យ​ទៅ​លើ​បំពង់​បង្ហូរនោម ប្លោកនោម ឬ​រន្ធគូទ។

    ចំណែក​កត្តា​ប្រឈម​ទៅ​នឹង​ផល​ប៉ះពាល់​រយះពេល​យូរ​មាន​តិច​តួចតែ​អាច​ធ្ងន់ធ្ងរ រួមមាន:

    • ប្រឈម​នឹង​ការ​រួម​ខ្លី​ និង​ស្ងួត​របស់​ទ្វារមាស និង​អាច​ឈឺ​នៅ​ពេល​រួមភេទ
    • ហៀរ​ទឹក​នោម
    • ហើម​ដៃ និង​ជើង (ដោយសារ​ការ​ចាល់​ទឹក​ក្នុង​ខ្លួន)
    • ស្ទះ​ពោះវៀន(ដោយសារ​ការ​កក​ស្ទះ​របស់​ជាលិកា​ដែល​ទើប​ជា​ហើយ​ឡើង​ផ្លែ​នោះ ហើយ​អាច​តម្រូវ​ឲ្យ​ធ្វើ​ការ​វះកាត់​ព្យាបាល)

    ដោយសារ​តែ​ស្បូន​អ្នក​ត្រូវ​បាន​កាត់​ចេញ​ក្រោយ​វះ​កាត់ ដូច​នេះ​អ្នក​មិន​អាច​មាន​កូន​បាន​ទៀត​នោះ​ទេ។

    អត្ថបទពាក់ព័ន្ធ៖ មហារីក​មាត់​ស្បូន បង្ក​ការ​ឈឺ​ចាប់​អី​ខ្លះ? ទប់ទល់​​របៀបណា?

    ៣-ការ​វះ​កាត់​យក​សរីរាង្គ​ទាំង​អស់​ពី​អាង​ត្រគាក

    ការ​វះ​កាត់​យក​សរីរាង្គ​ទាំង​អស់​ពី​អាង​ត្រគាក គឺជា​ការ​វះ​កាត់​មាន​ទម្រង់​ធំ​សម្រាប់​អ្នក​ជំងឺដែល​កើត​មហារីក​ម្ដង​ទៀត​បន្ទាប់​ពី​ការ​វះកាត់​ព្យាបាល​បាន​ជោគជ័យ។ អ្នក​ជំនាញ​នឹង​ព្យាបាល​តាម​វិធី​នេះ​បើសិន​មហារីក​រាល​ដាល​ដល់​អាង​ត្រគាក តែ​វា​មិន​ទាន់​ឆ្លង​ទៅ​ក្រៅ​ពី​តំបន់​នេះ។ ការ​វះ​កាត់​យក​សរីរាង្គ​ទាំង​អស់​ពី​អាង​ត្រគាក ចែក​ជា​ពីរ​ដំណាក់កាល៖

    • គ្រូពេទ្យ​នឹង​កាត់​យក​ផ្នែក​ដែល​មាន​មហារីក​ចេញរួម​ទាំង​ប្លោកនោមរន្ធគូទទ្វារមាស និង​ផ្នែក​ក្រោម​នៃ​ពោះវៀន​ធំ។
    • នៅ​លើ​ពោះ​អ្នក​នឹង​មាន​ប្រហោង​ពីរ​ដែល​ត្រូវ​បាន​ចោះ​សំរាប់​ផ្ទុក​លាមក និង​ទឹក​នោម (stomas)។

    តាម​រយៈ​ការ​វះ​កាត់​យក​សរីរាង្គ​ពី​អាង​ត្រគាកគ្រូពេទ្យ​ក៏​អាច​ជួសជុល​ទ្វារមាស​អ្នក​ឡើង​វិញ​ដោយ​យក​ស្បែកនិង​ ជាលិកា​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​អ្នកដែល​មាន​ន័យ​ថា​អ្នក​នៅ​អាច​រួមភេទ​បាន​បន្ទាប់​ពី​វះកាត់​ហើយទោះ​ជា​វា​ត្រូវការ​ពេល​បន្តិច​ក៏​ដោយ។ គប្បី​ធ្វើ​ការ​ពិគ្រោះ ក៏​ដូច​ជា​ប្រឹក្សា​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​របស់​អ្នក​ឲ្យ​បាន​ល្អិត​ល្អន់​ជាមុន មុន​ពេល​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ព្យាបាល​ណាមួយ​ដើម្បី​ធ្វើ​ការ​ថ្លឹង​ថ្លែង​រវាង​កត្តា​ប្រឈម និង​អត្ថប្រយោជន៍​របស់​វា​ឲ្យ​បាន​ច្បាស់​លាស់។

    អត្ថបទពាក់ព័ន្ធ៖ ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Jan 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម