– ឈឺចាប់ពេលរួមភេទ
– មានធ្លាក់សមិនប្រក្រតី
Pap tests អាចរកឃើញការប្រែប្រួលកោសិកាមាត់ស្បូនបានទាន់ពេល បើលទ្ធផលរកឃើញមានកោសិកាមិនប្រក្រតី នោះពេទ្យនឹងធ្វើតេស្តមួយផ្សេងទៀត រកមើលកោសិកាមហារីកនៅមាត់ស្បូនតែម្តង។
Pap tests មិនមែនជាតេស្តសម្រាប់ធ្វើរោគវិនិច្ឆ័យទេ ក៏មិនអាចប្រាប់ថាយើងមានជំងឺ ឬក៏អត់នោះដែរ ប៉ុន្តែបើលទ្ធផលតេស្តនេះមិនប្រក្រតី ពេទ្យនឹងតម្រូវធ្វើតេស្តមួយទៀត តេស្តនោះអាចធ្វើឡើងដើម្បី រកមើលកោសិកាបម្រុងក្លាយជាមហារីក ឬកោសិកាមហារីកនៅមាត់ស្បូនតែម្តង។ តេស្តទាំងនោះរួមមាន ឆ្លុះមាត់ស្បូន និងច្រឹបសាច់យកទៅពិនិត្យ បើកពិនិត្យមើលមាត់ស្បូន និងច្រឹបសាច់មាត់ស្បូនយកទៅពិនិត្យ។
៣- តេស្តថតឆ្លុះមាត់ស្បូន
បើយើងមានរោគសញ្ញាមហារីកមាត់ស្បូន ឬ Pap test រកឃើញមានកោសិកាមិនប្រក្រតី នោះយើងត្រូវធ្វើតេស្តមួយទៀត គឺតេស្តថតឆ្លុះមាត់ស្បូន ជាភាសាបច្ចេកទេស Colposcopy។ ហើយដើម្បីពេទ្យអាចពិនិត្យបាន យើងត្រូវគេងលើគ្រែ ដោយពេទ្យនឹងដាក់ចំពុះទា (Speculum) ដើម្បីជួយបើកមើលមាត់ស្បូន អាចមើលឃើញកាន់តែច្បាស់។ ពេទ្យនឹងពិនិត្យមាត់ស្បូន ដោយប្រើឧបករណ៍ឈ្មោះថា Colposcope ខណៈការធ្វើតេស្តមួយនេះចំពេលយើងកំពុងមករដូវ កាន់តែធ្វើឲ្យពិបាកមួយកម្រិតទៀត។
៤- តេស្តច្រឹបសាច់មាត់ស្បូន
មានវិធីជាច្រើនដើម្បីធ្វើការច្រឹបសាច់មាត់ស្បូនយកទៅពិនិត្យរកមើលកោសិកាមហារីក ដោយក្រោយពេលច្រឹបសាច់ហើយ យើងមានជំងឺអាចមានអារម្មណ៍ឈឺ ឬចុក អាចមានហូរឈាមតិចតួច នៅត្រង់កន្លែងច្រឹបសាច់។