backup og meta

ស្រីៗមានជំងឺមហារីកក្រពេញអូវែ ដាច់ខាតហាមញ៉ាំអាហារទាំងនេះ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 15, 2019

    ស្រីៗមានជំងឺមហារីកក្រពេញអូវែ ដាច់ខាតហាមញ៉ាំអាហារទាំងនេះ!

    របប​អាហារ​ត្រឹម​ត្រូវ ​មាន​សារៈសំខាន់​ណាស់​សម្រាប់សុខភាព​យើង​ទូទៅ ពិសេស​ស្រីៗ​គ្នា​យើង​មាន​ជំងឺ​មហារីក​ក្រពេញអូវែ កាន់​តែ​សំខាន់​ទៀត ត្រូវ​ដឹង​អាហារ​ណា​គួរ​ញ៉ាំ អាហារ​ណាមិន​គួរ​ញ៉ាំ។ ទោះ​មាន​ជំងឺ​កាច​សាហាវ​នេះ​ក៏​ដោយ គ្នា​យើង​នៅ​តែ​អាច​បន្ត​រស់​ដោយ​សប្បាយ​ចិត្ត និង​សុខភាព​ល្អ បើ​ចេះ​រៀប​ចំអាហារ​ល្អៗ​ចំពោះ​ខ្លួន​ឯង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​គ្នា​យើង អាហារ​មួយ​ចំនួន ត្រូវ​ចៀស​វាង​ដាច់​ខាត បើ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ។

    ១- ស្រា

    ការ​ព្យាបាល​ដោយ​ប្រើ​គីមី ​អាច​ជា​ជម្រើស​មួយ​ នៃ​វិធី​ព្យាបាល​ជំងឺមហារីកក្រពេញ​អូវែ។ ករណី​នេះ ​ថ្លើម ​ជា​សរីរាង្គ​សំខាន់​មួយ​ ​ទទួល​ខុស​ត្រូវ​លើ​ការ​រំលាយ​ជាតិ​ពុល​ទាំង​អស់​ចេញ​ពី​ចរន្ត​ឈាម​ ដើម្បី​កាត់​បន្ថយ​​ផល​ប៉ះ​ពាល់​ផ្សេង​ៗ ​ក្រោយ​ធ្វើ​ការ​ព្យាបាលដោយ​​គីមី។ ​បើស្រីៗ​គ្នា​យើង ផឹក​​គ្រឿង​ស្រវឹង នោះ​នឹង​បណ្តាល​ឲ្យមាន​ផល​ប៉ះ​ពាល់​លើ​ថ្លើម​ ​ធ្វើ​ឲ្យ​ថ្លើម​ពិបាក​ក្នុងការ​រំលាយ​ជាតិ​គីមី​ចេញមក​ក្រៅ​បាន ក៏​អាច​បណ្តាល​ឲ្យ​យើង​​មានអា​ការៈ​ចង្អោរ ឬ​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀត ​ទៅ​លើ​ក្រពះ​ពោះ​វៀន​។ ម្យ៉ាង​វិញ​ទៀត​ ក៏​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​មួយ​ចំនួន​ផង​ដែរ។ ដូច្នេះ​ ចំពោះ​ស្រីៗ​​មានជំងឺ​មហារីក​ក្រពេញអូវែ ​គួរ​តែចៀស​វាងផឹក​​ស្រា​ ទោះ​តិច​ក្តី ​ច្រើន​ក្តី។

    ២- សាច់កែច្នៃពីសាច់ក្រហម

    ការ​ណែនាំចំពោះ​ស្រីៗ​​មាន​ជំងឺមហារីកក្រពេញ​អូវែ ​គួរ​ញ៉ាំ​អាហារ​ណា​មាន​ផល​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ល្អ​ដល់ការ​​បំផ្លាញ​កោសិកា​មហារីក។ ជាក់​ស្តែង​សាច់​​ ត្រូវ​​គេ​ហាម​មិន​ឲ្យ​ញ៉ាំ​ចំពោះ​គ្នា​យើង​​មាន​ជំងឺ​មហារីកប្រភេទ​នេះ ដោយ​សារ​តែ​ ​គេ​ជឿ​ថា​ មិន​មាន​តួនាទី​អ្វីទាំង​អស់ ក្នុង​ការ​ការពារ​កុំ​ឲ្យ​កើត​ ឬព្យាបាល​ជំងឺ​មហារីកបាន​។ ក្នុង​សាច់​ក្រហម មានអង់​ស៊ីម​សំខាន់​ពីរ​ គឺ Trypsin និង Chymotrypsin ដែល​ជម្រុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចេញ​មក​សម្លាប់​កោសិកា​មហារីក​ ដោយ​ប្រូ​តេអ៊ី​បន្លែ ​មិន​មាន​អង់​ស៊ីម​ទាំង​នោះ​ទេ។ នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្វើ​សកម្មភាព​កាន់​តែខ្លាំង នឹង​​ធ្វើ​ឲ្យ​ថាម​ពលរាង​កាយ​យើង​​ចុះ​ខ្សោយ ដើម្បី​រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីកក្រពេញ​​អូវែ។

    មួយ​ទៀត អំឡុង​ពេល​​កំពុង​ព្យាបាល​ជំងឺ​មហារីក​នេះ ស្រី​គួរ​តែចៀស​វាង​ការញ៉ាំ​សាច់​ច្រើន​ពេក ដោយ​សារ​សាច់​ គឺ​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន និង​គ្មាន​ជាតិ​​កាក​សរសៃ​ល្អ​ចំពោះ​សុខភាព​ច្រើន​ទេ។ ជា​ពិសេស​សាច់​ក្រហម​ មិន​គួរ​មាន​នៅ​ក្នុង​របប​អាហារយើង​ឡើយ គ្នា​យើង​អាច​ញ៉ាំ​បាន​​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ឯ​សាច់កែច្នៃ រឹត​តែ​​មិន​គួរ​ញ៉ាំទៀត ដោយ​សារ​វា​មាន​ផ្ទុក​ជាតិ​សូដ្យូម​នីដ្រាត​ ពិសេស​​នៅ​ក្នុង​ សាច់​ក្រក អាច​ធ្វើ​ឲ្យជំងឺមហារីក​កាន់​តែ​អាក្រក់​បាន។ ម្យ៉ាង​វិញ​ទៀត​ ​ញ៉ាំ​សាច់​ដែល​កែច្នៃ និង​ខ្លាញ់​ឆ្អែត ​ក្នុង​កម្រិត​តិច ​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ល្អ​ដល់​បេះដូង​ទៀត​ផង។

    របបអាហារ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់​ព័ន្ធ៖

    • បើស្រីៗ​អាច​មាន​មហារីកក្រពេញអូវែ ឥឡូវ​អាច​ពិនិត្យ​ដឹង​មុនរហូត ២ឆ្នាំ
    • តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់

    ៣- អាហារចម្អិនក្នុងសីតុណ្ហភាពខ្ពស់

    ការ​ណែនាំ​ចំពោះ​ស្រីៗ​មាន​ជំងឺ​មហារីក​ក្រពេញអូវែ ក៏​​មិន​គួរ​ញ៉ាំ​អាហារ​ណា​ចម្អិន​ក្នុង​សីតុណ្ហា​ភាព​ខ្ពស់​នោះដែរ។ ​បើយើង​ចម្អិន​​ម្ហូប​ក្នុង​សីតុណ្ហភាព​ខ្ពស់ អាច​បង្កើន​​សារ​ជាតិ​បង្ក​ឲ្យ​មាន​មហារីក​បាន នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់ស្ថាន​ភាព​ជំងឺយើង។ ​គួរ​តែ​ចម្អិន​អាហារ​តាម​វិធី​ផ្សេង​ៗ​ ដូច​ជា ​ចំហុយ ដុត និង​ឆា ខណៈ​អាហារ​​ចៀន បំពង ​ត្រូវ​បាន​គេ​ចាត់​ទុក ​មិន​ល្អ​ចំពោះ​សុខ​ភាព។ ចំពោះគ្នា​យើង​​ចូល​ចិត្ត​ញ៉ាំ​ដុត គួរ​ដុត​ក្នុង​សីតុណ្ហភាព​​ទាប ​ដើម្បី​ចៀស​វាង​ ការ​កើន​ឡើង​សារ​ជាតិ​បង្ក​ឲ្យ​មាន​មហារីក។

    ៤- ស្ករចម្រាញ់

    ដុំ​សាច់​មហារីក​ អាច​មាន​ការ​វិវត្តបាន ​ដោយ​សារ​មាន​ជាតិ​ស្ករ​នៅ​ក្នុង​ចរន្ត​ឈាម ដូច្នេះ​​បើ​មិន​ចង់​ឲ្យ​ដុំ​សាច់​មហារីក​ មាន​​វិវត្តកាន់​តែ​ធំ​ ឬធ្ងន់​ធ្ងរ​នោះ ​មិន​គួរ​ញ៉ាំ​អាហារ​ណា​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ពេក​ទេ ដោយ​សារ​តែ​វា​សម្បូរ​​ទៅ​ដោយ​ថាម​ពល​គីមី​ ចាំបាច់​សម្រាប់​កោសិកា​មហារីកទាំង​នេះ។ ការ​ញ៉ាំ​អាហារ​សុខភាព គឺសំខាន់​ណាស់​គ្នា​យើង​មាន​ជំងឺ ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ (Glycemic)  ទាប ​ពិសេស​ មិន​មាន​ស្ករ​ចម្រាញ់​ក្នុង​អាហារ​យើង​ញ៉ាំ​នោះ​ឡើយ។

    ចំពោះ​ស្រីៗ ពិសេសម៉ាក់អ៊ំ មាន​ជំងឺ​មហារីកក្រពេញ​អូវែ អាហារគឺសំខាន់​ណាស់ ​អាច​ជួយ​ឲ្យ​ស្ថាន​ភាព​ជំងឺធូរ​ស្រាល ក៏​អាច​ធ្វើ​ឲ្យ​យើងកាន់​តែ​ធ្ងន់​ធ្ងរ ​បើ​មិន​ដឹង​ថា​ អាហារ​ប្រភេទ​ណា​គួរ​ញ៉ាំ និង​មុន​គួរ​ញ៉ាំ។ ញ៉ាំ​របប​អាហារ​មាន​សុខ​ភាព​ល្អ ​អាច​នឹង​ធ្វើ​ឲ្យ​ស្ថាន​ភាពជំងឺត្រឡប់​មក​ធូរ​ស្រាល​វិញបាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម