backup og meta

មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 12, 2020

    មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែបនេះ

    ការ​បំបៅ​ដោះ​កូន មិន​ត្រឹមតែ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ ប្រាជ្ញា​ឈ្លាសវៃ ហើយ​ខ្លួន​យើង​ក៏​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដែរ​ដូចជា​កាត់បន្ថយ​មហារីក​ដោះ​នា​ពេល​អនាគត និង​បច្ចុប្បន្ន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​បន្ទាប់​ពី​សម្រាល និង​ជួយ​ឲ្យ​ឆាប់​ស្រក​គីឡូ​ជាដើម។

    លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មួយ​ចំនួន​នៅ​សម័យ​នេះ​មិន​សូវ​ឲ្យ​កូន​បៅ​ដោះ​ខ្លួនឯង​ទេ ច្រើនតែ​ឲ្យ​កូន​បៅ​ទឹកដោះគោ​ជំនួស​វិញ ដែល​ទង្វើ​បែប​នេះ​អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា​ធំ​ គឺមហារីកដោះនាពេលអនាគត។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត រូប​នេះ​បាន​បន្ថែម​ទៀត​ថា ពេល​កូន​មិន​បាន​បៅ ទឹក​ដោះ​នឹង​ឡើង​ហៀរហូរ និង​ចាល់​ទៅ​វិញ ហើយ​ម៉ាក់​ៗ​ពេលមិន​ឲ្យ​កូន​បៅ​ដោះ តែង​ប្រើ​ថ្នាំ ដើម្បី​បង្ខះ​ទឹក​ដោះ កុំឲ្យឈឺ ឬឆាប់ខះបែរជា​នាំ​ទុក្ខ​ទៅ​ថ្ងៃ​មុខ​វិញ។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា បច្ចុប្បន្ន​អាច​មិន​មាន​ធ្វើ​ទុក្ខ​ឈឺចាប់មែន ប៉ុន្តែ​ពេល​អាយុ​ច្រើនទៅ ​ទឹក​ដោះ​ដែល​សល់ ខះ ខក​នៅ​ក្នុង​ក្រពេញ​ទឹក​ដោះ ​ដែលមានជាតិ​កាល់ស្យូម និង​សារជាតិ​ចិញ្ចឹម​ដទៃ បង្កើត​ជា​ជំងឺ​ដុំ​ដោះ និង​ជា​ហេតុ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ដោះ។

    លោក​ក៏​បាន​បន្ថែម​ដែរ​ថា ប្រសិន​បើ​យើង​បាន​បំបៅ​ដោះ​កូន កំណក​ទឹក​ដោះ​បាន​ផ្លាស់ប្ដូរ​ទៅ​វិញ​ទៅ​មក ដូចនេះ​គ្មានអ្វីខក ខះឡើយ ដែលនេះ​ជាហេតុ​ចាំបាច់​ត្រូវ​បំបៅ​ដោះ​កូន​។ ការ​បំបៅ​ដោះ​កូន​មិន​ត្រឹម​កាត់បន្ថយ​មហារីក​ដោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រពេញ​អូវែ​ថែម​ទៀត​ផង។

    ប្រសិនបើ​មាន​គម្រោងយកកូន ត្រូវ​ពិចារណា​អំពី​ការ​បំបៅ​ដោះ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ ហើយ​បន្ត​បំបៅ​កូន​យ៉ាង​ហោច​ណាស់ ៦ ខែ ដើម្បី​​ផលប្រយោជន៍​ល្អ​សម្រាប់​យើង និង​ទារក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម