ទល់លាមក ជាបញ្ហាប្រព័ន្ធរំលាយអាហារ ហើយជាទូទៅ ត្រូវកំណត់ថា បើយើងបត់ជើងធំ តិចជាង ៣ដង/សប្ដាហ៍ យើងកើតមានបញ្ហានេះ។ បញ្ហាទល់លាមក បណ្ដាលមកពីមូលហេតុជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម មិនសូវបញ្ចេញសកម្មភាពរាងកាយ ស្ត្រេស ខ្សោះជាតិទឹក និងប្រភេទអាហារ ដែលយើងញ៉ាំប្រចាំថ្ងៃ។