backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Trichomoniasis (ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Dec 27, 2019

Trichomoniasis (ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស)

និយមន័យ

តើ​អ្វី​ទៅ​ជា​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស?

ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​ជា​ជំងឺ​កាមរោគ​ដែល​ឆ្លង​ដោយសារ​វត្តមាន​របស់​ប៉ារ៉ាស៊ីត​មាន​ឈ្មោះ​ថា​ទ្រីកូម៉ូណាស​វ៉ាជីណា លីស។ រោគ​សញ្ញា​របស់​វា​គឺ​លេច​ឡើង​ក្នុង​អំឡុង​ពេល​១​សប្ដាហ៍​ក្រោយ​ពេល​ឆ្លង​ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​មាន​រោគ​សញ្ញា​ដែរ។ ដោយ​សារ​តែ​រោគ​សញ្ញា​របស់​ជំងឺ​នេះ​វា​ស្រដៀង​ទៅ​នឹង​ជំងឺ​កាមរោគ​ប្រភេទ​ដ​ទៃ ​ការ​កំណត់​រោគ​វិនិច្ឆ័យ​គឺ​មាន​ការ​លំបាក។

តើ​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​ឧស្សាហ៍​ជួប​ប្រទះ​ឬ​ទេ?

វា​ជួប​ប្រទះ​ជា​ញឹកញាប់​ហើយ​ភាគ​ច្រើន​កើត​លើ​ស្ត្រី​ច្រើន​ជាង​បុរស​។

រោគ​សញ្ញា

តើ​រោគ​សញ្ញា​នៃ​ជំងឺ​កាមរោគ​ប្រភេទ​នេះ​មាន​អ្វី​ខ្លះ​?

​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​ជាទូទៅ​ គឺ​មិន​សញ្ញា​សំគាល់​ទេ ​ប៉ុន្តែ​បើ​មាន​សញ្ញា​ហើយ​គឺ​លេច​ឡើង​ភាគ​ច្រើន​នៅ​ចន្លោះ​ពី​ប្រាំ​ទៅ​២៨​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ឆ្លង​។ អ្នក​ផ្សេង​ទៀត​ក៏​អាច​យូរ​ជាង​នេះ​ដែរ។

សញ្ញា​ដែល​ស្ត្រី​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖

  • មាន​ធ្លាក់​រំអិល​ ឬ​ធ្លាក់​សហើយ​អាច​មាន​ពណ៌​ប្រផេះ​ លឿង​ និង​បៃតង​ដែល​ស្អិត​និង​មាន​ក្លិន​
  • មាន​ធ្លាក់​ឈាម​
  • រមាស់​និង​ក្រហាយ​ទ្វារមាស
  • ឡើង​ក្រហម​ ឬ​ហើម
  • នោម​ញឹក
  • ក្រហាយ​នៅ​ពេល​នោម​ និង​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ
  • សញ្ញា​ដែល​បុរស​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖

    • មាន​ហូរ​ទឹក​ចេញ​ពី​បង្ហួរ​នោម
    • ក្រហាយ​ពេល​នោម​និង​ក្រោយ​ពេល​ចេញ​ទឹក​កាម
    • នោម​ញឹក
    • វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

    តើ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

    ក្នុង​ករណី​មាន​ចម្ងល់​ មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ ឬ​សង្ស័យ​ថា​មាន​ជំងឺ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្រោះ​ថា​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​របស់​មនុស្ស​គ្រប់​រូប​គឺ​ផ្សេង​ៗ​គ្នា។

    មូលហេតុ

    តើ​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?

    ជំងឺ​នេះ​គឺ​បណ្ដាល​មក​ពី​ប៉ារាសុីតឈ្មោះ​ថា​ទ្រីកូម៉ូណាស​វ៉ាជីណាលីស​វា​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​ការ​រួម​ភេទ។ នៅ​លើ​ស្ត្រី​វា​បង្ក​រោគ​នៅ​តាម​ទ្វារមាសបង្ហួរ​ ឬ​ទាំង​ពីរ​តែ​ម្ដង​។ សម្រាប់​បុរស​វិញ​ការ​ក​រោគ​ភាគ​ច្រើន​នៅ​លើ​បង្ហួរ​នោម​។ ពេល​ការ​ក​រោគ​ចាប់​ផ្ដើម​ហើយ ​គឺ​វា​ងាយ​ចម្លង​ទៅ​អ្នក​ដទៃ​ណាស់​ប្រសិន​បើ​មាន​ការ​រួម​ភេទ​ដោយ​មិន​ប្រើ​ប្រាស់​ស្រោម​អនាម័យ។

    ជំងឺ​នេះ​មិន​ចម្លង​តាម​ការ​ប៉ះពាល់​គ្នា​ដូច​ជា​អោប​ ថើប ញ៉ាំ​បាយ​ជាមួយ​គ្នា ​ឬ​ប្រើ​បង្គន់​រួម​គ្នា​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ដែល​មិន​ទាក់​ទង​នឹង​ប្រដាប់​ភេទ​ដែរ​។

    អត្ថបទពាក់ព័ន្ធ៖ ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ!

    ហានិភ័យ

    ​កត្តា​អ្វី​ខ្លះ​ដែល​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ?

    ជំងឺ​កាមរោគ​ប្រភេទ​នេះ​ច្រើន​កើត​លើ​ស្ត្រី​ច្រើន​ជាង​បុរស​ហើយ​លើ​ស្ត្រី​វ័យ​ចំណាស់​ជាង​នារី​វ័យ​ជំទង់។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​៤០ឆ្នាំ ​គឺ​អាច​មាន​អត្រា​កើត​ច្រើន​ជាង​ពីរ​ដង​ប្រសិន​បើ​ប្រៀប​ធៀប​ទៅ។ កត្តា​ប្រឈម​គឺ​មាន​ដូចជា​៖

    • មាន​ដៃ​គូ​ស្នេហា​ច្រើន
    • ធ្លាប់​មាន​ជំងឺ​​កាមរោគ​ញឹកញាប់
    • ធ្លាប់​កើត​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​នេះ​ពី​មុន​មក
    • មិន​ប្រើ​ប្រាស់​ស្រោម​អនាម័យពេល​រួមភេទ​។

    រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

    រោគ​វិនិច្ឆ័យ

    រោគ​សញ្ញា​នៃ​ជំងឺ​នេះ​គឺ​ស្រដៀង​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​កាមរោគ​ដទៃ​ទៀត​ដែរ​។ វា​មិន​អាច​កំណត់​បាន​ដោយ​គ្រាន់​តែ​មាន​រោគ​សញ្ញា​នោះ​ទេ ​គ្រូពេទ្យ​ត្រូវ​ធ្វើ​តេស្ត​ដោយ​ពឹង​ផ្អែក​លើ​មន្ទីរ​ពិសោធន៍ ​និង​ការ​ពិនិត្យ​កាយ​សម្បទា​ទៀត​ទើប​អាច​កំណត់​បាន​ថា​អ្នក​ជំងឺ​មាន​មេរោគ​នេះ​ពិត​ប្រាកដ​មែន។ ​ការ​កំណត់​បាន​ត្រូវ​ប្រើ​វិធី​ដូច​ខាង​ក្រោម​៖

    • ការ​បណ្ដុះ​កោសិកា
    • ការធ្វើ​តេស្ត​វាស់​កម្រិត​អង់ទីករ​
    • ការ​ធ្វើ​តេស្ត​រក​មើល​វត្តមាន​សែន​របស់​មេរោគ
    • ការ​ធ្វើ​តេស្ត​លើ​វត្ថុ​វិភាគ​ដែល​បាន​មក​ពី​រំអិល​ស្ត្រី​និង​ទឹក​ដែល​ហូរ​ចេញ​ពី​បង្ហួរ​នោម​(បុរស)តាម​ការ​មើល​មីក្រូស្កុប។

    ការ​ព្យាបាល

    វា​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ប្រើ metronidazole(flagyl) ឬ tinidazole (Tindamax)។ មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​អំឡុង​ពេល​២៤​ម៉ោង​ក្រោយ​ពេល​ផឹក​ថ្នាំmetronidazole និង​៧២​ម៉ោង​ក្រោយ​ប្រើ ​Tinidazole​ ទេ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​វិល​មុខ​និង​ក្អួត។

    ​កុំ​ភ្លេច​ហៅ​ដៃ​គូ​មក​ធ្វើ​ការ​ពិនិត្យ​ និង​ព្យាបាល​ផង​ព្រោះ​ថា​មិន​មាន​រោគ​សញ្ញា​មិន​ប្រាកដ​ថា​គ្មាន​ជំងឺ​នោះ​ទេ។ អ្នក​អាច​នឹង​ត្រូវ​តម​រួម​ភេទ​ក្នុង​អំឡុង​ពេល​នេះ​សិន​ប្រហែល​១​សប្ដាហ៍​ដើម្បី​ឲ្យ​វា​ជា​សះ​។

    ចំណេះដឹង​បន្ថែម

    តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អាច​ជៀសវាង​ជំងឺទ្រីកូម៉នីញ៉ាស៊ីស​នេះ​បាន​?

    ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ដែល​អាច​យក​ទៅ​អនុវត្ត​បាន​៖

    • ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទោះ​ជា​បាត់​រោគ​សញ្ញា​ក៏​ដោយ​ជា​ពិសេស​គឺ​ថ្នាំ​ផ្សះ
    • ក្នុង​ករណី​មាន​ជំងឺ​ត្រូវ​ប្រាប់​ដៃ​គូរ​ឲ្យ​មក​ពិនិត្យ​ផង
    • ជៀសវាង​ការ​រួម​ភេទ​ក្នុង​ពេល​មាន​ជំងឺ​ និង​កំពុង​ព្យាបាល។ ទោះ​ជា​ប្រើ​ថ្នាំ​ហើយ​បាន​ជា​ក៏​ដោយ​ ជំងឺ​កាមរោគ​ប្រភេទ​នេះ​នឹង​អាច​កើត​ឡើង​ម្ដង​ទៀត​ប្រសិន​បើ​មាន​ការ​រួម​ភេទ​ជា​មួយ​អ្នក​ផ្ទុក​មេរោគ​នេះ
    • ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​សញ្ញា​នៅ​តែ​កើត​មាន​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ប្រើ​ថ្នាំ​ផ្សះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Dec 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម