ការចង្អោរស្ងួត(Dry heaving) គឺជាអាការៈរកកល់ចង់ក្អួតតែក្អួតមិនចេញអ្វីទាំងអស់។ ការចង្អោរស្ងួតនេះកើតឡើងនៅពេលដែលយើងបម្រុងនឹងក្អួត គឺដោយសារតែផ្លូវដង្ហើមបិទស្របពេលដែលសន្ទះទ្រូងធ្វើការកន្ត្រាក់។ ពេលខ្លះការចង្អោរអាចមានលក្ខណៈជាការចង្អោរស្ងួត និងអាចឈានទៅដល់ការក្អួតតែមិនមែនគ្រប់ពេលទាំងអស់នោះទេ។
ការចង្អោរស្ងួតគឺច្រើនកើតខ្លាំងមែនទែន។ វាអាចកើតលើមនុស្សគ្រប់ភេទហើយមិនប្រកាន់អាយុឡើយ។ អាការៈចង្អោរស្ងួតនេះអាចគ្រប់គ្រងបានដោយធ្វើការកាត់បន្ថយកត្តាហានិភ័យរបស់យើង។ សម្រាប់ព័ត៌មានច្បាស់លាស់សូមប្រឹក្សាយោបល់បន្ថែមជាមួយគ្រូពេទ្យជំនាញ។
រោគសញ្ញានិងរោគវិនិច្ឆ័យទាំងនោះមានដូចជា:
អត្ថបទពាក់ព័ន្ធ៖ ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?
ចង្អោរស្ងួតកើតឡើងរវាងការកន្ត្រាក់សន្ទះទ្រូង និងការបិទផ្លូវដង្ហើមដែលបង្កើតឲ្យមានអារម្មណ៍ថាចង់ក្អួត។ ដោយខុសពីការក្អួតធម្មតាសម្រាប់រោគសញ្ញាគឺក្អួតមិនចេញអ្វីទាំងអស់។ យោងទៅតាមស្ថានភាពអាកប្បកិរិយា និងកត្តាផ្សេងមួយចំនួនទៀតដែលអាចឈានដល់ការកើតមានការចង្អោរស្ងួត។
ការហាត់ប្រាណដែលមានលក្ខណៈខ្លាំងក្លាជ្រុលអាចបង្កឲ្យសន្ទះទ្រូងកន្ត្រាក់ដែលបណ្ដាលឲ្យកើតមានការចង្អោរស្ងួត។ ការហាត់ប្រាណក្រោយញ៉ាំអាហារឆ្អែតណែនពោះក៏អាចបង្កឲ្យកើតការចង្អោរបានដែរ។
ជៀសវាងការញ៉ាំអាហារច្រើនជ្រុលមុននឹងធ្វើលំហាត់ប្រាណ។ យើងគួរតែហាត់ប្រាណសន្សឹមៗពីខ្សោយទៅខ្លាំងដើម្បីឲ្យដឹងពីកម្រិតដែលខ្លួនអាចទ្រទ្រង់បានជាជាងការចាប់ផ្ដើមបែបខ្លាំងក្លាតែម្ដង។ ការធ្វើបែបនេះអាចកាត់បន្ថយហានិភ័យនៃការចង្អោរដោយការហាត់ប្រាណបាន។ ប្រសិនបើយើងចាប់ផ្ដើម ឬមានអារម្មណ៍ចង់ចង្អោរគួរតែសម្រាកបន្តិច និងផឹកទឹកសន្សឹមៗក្នុងបរិមាណតិចតួច។
អត្ថបទពាក់ព័ន្ធ៖ ពេលហាត់ប្រាណប្រទះឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហាហើយ
ការផឹកស្រាឥតឈប់ ឬច្រើនជ្រុលអាចបង្កឲ្យកើតមានការចង្អោរឬក្អួត។ កាត់បន្ថយនូវបរិមាណស្រាដែលយើងទទួលទាន ហូបអាហារស្របពេលក្នុងផឹកស្រាក៏អាចជួយមិនឲ្យកើតមានការចង្អោរស្ងួតបានដែរ។ ប្រសិនបើយើងចាប់ផ្ដើមចង្អោរបញ្ឈប់ការផឹកស្រា។ សាកល្បងក្រេបទឹកសន្សឹមៗនិងញ៉ាំអាហារដែលងាយស្រួលក្នុងការរំលាយបន្តិចដូចជានំធុងប្រៃៗ។
អត្ថបទពាក់ព័ន្ធ៖ កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់
ជំងឺច្រាលអាស៊ីដក្រពះ(GERD) បង្កឡើងដោយមានរោគសញ្ញាចុកចុងដង្ហើម។ ការមានជំងឺនេះអាចបង្កឲ្យមានការច្រាលអាហារដែលរំលាយរួចមួយភាគតូចនិងបណ្ដាលឲ្យមានភាពមិនសុខស្រួលស្របពេលលេបអាហារ ឬដកដង្ហើមក្នុងចំណោមរោគសញ្ញាផ្សេងទៀត។ ស្ថានភាពនេះអាចបង្កឲ្យកើតការចង្អោរស្ងួតលើមនុស្សខ្លះ។
គ្រូពេទ្យអាចចេញថ្នាំដើម្បីសម្រួលដល់អាការៈនៃជំងឺ GERD។ យើងក៏អាចធ្វើការផ្លាស់ប្ដូរបែបផែននៃការរស់នៅដូចជាបរិភោគអាហារក្នុងបរិមាណតិច ឬជៀសវាងអាហារហឹរ ឬខ្លាញ់។
អត្ថបទពាក់ព័ន្ធ៖ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ
ឱសថមួយចំនួនដូចជាឱសថសម្រាប់ជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្តអាចបង្កឲ្យក្អួតចង្អោរ។ ប្រសិនបើគ្រូពេទ្យសង្ស័យថាឱសថបច្ចុប្បន្នធ្វើឲ្យកើតមានការចង្អោរ ពួកគាត់អាចណែនាំប្រើឱសថប្រភេទឬយីហោផ្សេងដើម្បីធ្វើឲ្យធូរស្បើយ។ ហាមផ្លាស់ប្ដូរឱសថដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។
ស្ថានភាពដែលអាចបង្កឲ្យមានការចង្អោររួមមាន:
ការព្យាបាលស្ថានភាពខាងលើនេះនឹងជួយកាត់បន្ថយឲ្យកើតមានការចង្អោរ។ ប្រសិនបើយើងមានជំងឺណាមួយក្នុងចំណោមស្ថានភាពទាំងនេះនិងការចង្អោរស្ងួតគួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ។ វាពិតជាមានសារសំខាន់ណាស់ដែលតម្រូវឲ្យគ្រូពេទ្យដឹងអំពីរោគសញ្ញាដែលអ្នកមានទាំងអស់ទោះបីជាមិនសមនឹងទាក់ទងគ្នាក៏ដោយ។
អត្ថបទពាក់ព័ន្ធ៖ កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ?
ការចង្អោរស្ងួតក៏ច្រើនតែកើតមានអំឡុងពេលមានគភ៌ត្រីមាសដំបូងដែរ ដែលស្ត្រីភាគច្រើនឆ្លងកាត់ការចាញ់កូន។ យើងអាចនឹងជួបការចង្អោរស្ងួតបែបនេះដែលលាយឡំជាមួយនឹងការចង្អោររកក្អួត។ ទោះបីជាមានការបែងចែកឈ្មោះក៏ដោយអាការៈចាញ់កូនអាចកើតឡើងគ្រប់ពេលនៅក្នុងមួយថ្ងៃ។ អាការៈចាញ់កូន និងរោគសញ្ញាដែលពាក់ព័ន្ធរបស់វាច្រើនតែធូរស្បើយឡើងវិញអំឡុងត្រីមាសទី២។
ស្ថានភាពដែលបានរៀបរាប់ខាងលើទាំងប៉ុន្មានច្រើនតែបង្កឲ្យមានការចង្អោរស្ងួត។ ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យរបស់អ្នកដើម្បីទទួលបានរោគវិនិច្ឆ័យដែលត្រឹមត្រូវ។
ការចង្អោរស្ងួតអាចកើតមានដោយសារកត្តាហានិភ័យជាច្រើនដូចជា:
សូមធ្វើការប្រឹក្សាយោបល់បន្ថែមជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
យើងគួរតែទៅរកគ្រូពេទ្យប្រសិនបើមាន:
នៅពេលសង្កេតឃើញរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើ ឬមានចម្ងល់សូមប្រឹក្សាយោបល់បន្ថែមជាមួយគ្រូពេទ្យ។រាងកាយរបស់មនុស្សម្នាក់ៗមានការឆ្លើយតបខុសៗគ្នា។ ជម្រើសដ៏ល្អបំផុតគឺធ្វើការពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវនៃស្ថានភាពរបស់យើង។
ទម្លាប់រស់នៅនិងឱសថតាមផ្ទះដែលអាចជួយយើងបានមានដូចជា៖
ប្រសិនបើយើងមានសំនួរណាមួយសូមប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកសម្រាប់ការព្យាបាលដ៏ត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖ Peptic Ulcer (ជំងឺដំបៅក្រពះ)
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕