backup og meta

Understanding What Are Phobias (ជំងឺ​ខ្លាច​គឺ​ជា​អ្វី? )

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 23, 2020

    Understanding What Are Phobias (ជំងឺ​ខ្លាច​គឺ​ជា​អ្វី? )

    ចំណេះដឹងទូទៅ

    អ្វី​ទៅ​ជា​ជំងឺ​ខ្លាច?

    ជំងឺ​ខ្លាច​គឺ​ជា​អារម្មណ៍នៅ​មិន​សុខ​ចេះ​តែ​រក​កល់​ភិតភ័យ​មិន​ទំនង​ទៅ​នឹង​វត្ថុ​អ្វី​មួយ​ដែល​មិន​មាន​អ្វី​គ្រោះ​ថ្នាក់​ទាល់​តែ​សោះ។ ជំងឺនេះ​​មិន​ដូច​ទៅ​នឹង​ជំងឺ​ថប់​បារម្ភ​​ដែល​អាចកើត​មាន​នៅ​ពេល​យើង​និយាយ​ក្នុង​ទី​សាធារណៈ ឬ​ពេល​ប្រឡងនោះទេ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ចំពោះ​អ្នក​ដែល​មាន​​ជំងឺ​ខ្លាច​នេះ​វិញ​គឺ​មាន​រយៈពេល​យូរ​ហើយ​អាច​បង្ក​សញ្ញា​លើ​រូប​រាង​កាយ​និង​ផ្លូវ​អារម្មណ៍​ផង​ដែរ។

    ពេល​ជួប​បញ្ហា​នេះ​ហើយយើង​មិន​អាច​ទៅ​ធ្វើ​ការ ​និង​ចុះ​សម្រុង​ក្នុង​មជ្ឈដ្ឋាន​សង្គម​មួយ​ចំនួន។ ​ជំងឺ​ខ្លាច​ដែល​ឧស្សាហ៍​ជួប​ជាង​គេ​គឺ​ខ្លាច​ពេល​ជិះ​យន្តហោះ ខ្លាច​ខ្ពស់ ជិះ​ជណ្ដើរ​យោង​ ខ្លាច​ពីង​ពាង ខ្លាច​ជន​មិន​ស្គាល់​មុខ ខ្លាច​ការ​ចាក់​ថ្នាំ​ ខ្លាច​ឈាម​ និង​ទីកន្លែង​ដែល​បិទ​ជិត​ជាដើម​។

    តើ​​ជំងឺ​ខ្លាច​មាន​សញ្ញា​អ្វី​ខ្លះ?

    ជំងឺ​ខ្លាច​ជា​ទូទៅ​មាន​សញ្ញា​ដូច​ជា​ ដង្ហើម​និង​ចង្វាក់​បេះដូង​ញាប់ មាន​អារម្មណ៍​ស្ទះ ណែន​ទ្រូង បែក​ញើស​និង​រាក​ជាដើម។ បញ្ហា​ទាំង​នេះ​អាច​ឈាន​ទៅ​ដល់​ការ​ថប់​បារម្ភ​ធ្ងន់ធ្ងរ​ និង​ស្លន់​ទៀត​ផង។ ជាទូទៅ​បញ្ហា​នេះ​​ច្រើន​ជួប​លើ​មនុស្ស​ដែល​មិន​អាច​ទប់​អារម្មណ៍​ខ្លួន​ឯង​បាន​។ ការណ៍​នេះ​​អាច​ចោទ​ជា​បញ្ហា​ពេល​ដែល​យើង​មាន​អាការៈ​ចេះតែខ្លាច​​បែប​នេះ​នៅ​កន្លែង​ធ្វើ​ការ។

    ក្រៅពីរោគសញ្ញា​ខាងលើ នៅ​អាច​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​អ្នក​ជំងឺ​អាច​ជួបប្រទះ​។ បើ​ចង់​ដឹង​ច្បាស់​ និង​លម្អិត​ថែមទៀត​​សូម​ពិគ្រោះជាមួយ​គ្រូពេទ្យ​ជំនាញ។

    តើ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

    ការ​ភ័យ​ខ្លាច​បែប​នេះ​គឺ​អាច​ផ្ដល់​ការ​រំខាន​ដូច​ជា​ត្រូវ​ឡើង​ជណ្ដើរ​ជើង​ច្រើន​ជាន់​ជំនួស​ការ​ជិះ​ជណ្ដើរ​យោង។ប៉ុន្តែ​នេះ​មិន​មែន​បាន​ន័យ​ថា​​ជា​ការ​បារម្ភ​ខ្លាំង​​ពេក​នោះ​ទេ​។ ប្រសិន​បើ​ការ​ថប់​បារម្ភ​បែប​នេះ​​បង្ក​បញ្ហា​ទៅ​លើ​ការងារ​​ប្រចាំ​ថ្ងៃ​ទាំង​​នៅ​សាលា​ និង​តាម​មជ្ឈដ្ឋាន​ទូទៅ​ នោះ​គួរ​តែ​ទៅ​រក​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​ដើម្បី​ពិគ្រោះ​​យោបល់ ព្រោះ​ថា​បញ្ហា​ទាំង​នេះ​អាច​នឹង​ជៀសវាង​បាន​បើ​ប្រើ​ថ្នាំបាន​​ត្រឹមត្រូវ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    មូលហេតុ

    តើ​ជំងឺនេះ​​បណ្ដាល​មក​ពី​មូលហេតុ​អ្វី?

    ក្នុង​ពេល​ឥលូវ​នេះ​មិន​ទាន់​មាន​ការ​សិក្សា​ណា​បង្ហាញ​ពី​មូលហេតុ​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​គិត​ថា​ជំងឺ​ខ្លាចអាច​បណ្ដាល​មក​ពី​តំណ​ពូជ ​ឬ​ធ្លាប់​មាន​ការ​បំពាន​ណា​មួយ​ពី​មុនមក​​។

    កត្តា​ប្រឈម

    តើ​​ជំងឺ​ខ្លាច​​ច្រើន​ជួប​លើ​មនុស្ស​​ប្រភេទ​ណា​?

    ភាគ​ច្រើន​ជួប​ប្រទះ​លើ​មនុស្ស​ទើប​ឈាន​ដល់​វ័យ​ជំទង់​ហើយ​ទម្រង់​នៃ​ការ​ខ្លាច​មាន​ដូចជា​ ខ្លាច​សត្វ​មួយ​ចំនួន ខ្លាចឈាម ​ខ្យល់ ​រន្ទះ ​និងអ្នក​​ខ្លះ​ទៀត​ខ្លាច​ទឹក​ក៏​មាន​។ ជំងឺនេះច្រើនកើតលើមនុស្ស​ស្រីជាងមនុស្ស​ប្រុស។

    តើ​កត្តា​អ្វី​ខ្លះ​ដែល​អាច​បង្កើន​​ជំងឺ​ខ្លាច​នេះ?

    អាច​មាន​កត្តា​ជា​ច្រើន​ចូល​រួម​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​​ជំងឺ​ខ្លាច​នេះ​ដូចជា​៖

    • អាយុ៖ ខ្លាច​សង្គម (វិបត្តិ​ថប់​បារម្ភ​ចូល​សង្គម​គេ​មិន​ចុះ)អាច​កើត​ឡើង​លើ​កុមារ​និង​ក្មេង​ដែល​មាន​អាយុ​ជាទូទៅ​១៣​ឆ្នាំ​។ ការ​ខ្លាច​លើ​វត្ថុ​ច្បាស់​លាស់​គឺ​ចាប់​ផ្ដើម​ពេល​អាយុ​១០​ឆ្នាំ។​ ជំងឺ​ខ្លាច​ខ្ពស់​អាច​កើត​មាន​ក្រោយ​ពេល​ពេញ​វ័យ​ ឬ​មុន​ពេល​ឈាន​ចូល​មជ្ឈិមវ័យ។
    • បង​ប្អូន៖ ប្រសិន​បើ​សមាជិក​គ្រួសារ​មាន​ជំងឺ​នេះ​ហើយ​ យើង​ក៏អាច​នឹង​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះដែរ។ អាច​និយាយ​បានម្យ៉ាងទៀត​ថានេះ​​ជា​ទំនោរ​តំណ​ពូជ​ ឬ​ក៏​កុមារ​​អាច​ឆ្លង​​ការ​ខ្លាច​របស់​អ្វី​មួយ​ជាក់​លាក់​តាម​សមាជិក​ដែល​រស់​នៅ​ជុំវិញ​ខ្លួន​ដោយ​គ្រាន់​តែ​មើល​វត្ថុ​នោះ​ក្នុង​ស្ថាន​ភាព​ណាមួយ​ក៏​ថា​បាន។
    • ឆាប់​មួម៉ៅ៖​ ជំងឺ​ខ្លាច​អាច​នឹង​ងាយ​កើត​ចំពោះ​មនុស្ស​ដែល​ឆាប់​ខឹង​ ច្រើន​កើត​លើ​ទម្រង់​អវិជ្ជមាន​និង​តំណ​ពូជ​ច្រើន។
    • បទ​ពិសោធ​ភ័យ​ខ្លាច៖ នៅ​ពេល​យើង​ធ្លាប់​មាន​ការ​ប៉ះទង្គិច​ផ្លូវ​អារម្មណ៍​ណា​មួយ​ ជាប់​ឃុំ​ឃាំង​ ឬ​បំពាន​ដោយ​សត្វ​សាហាវ​ក៏​អាច​ធ្វើ​ឲ្យ​មាន​​ជំងឺ​ខ្លាច​នេះ​បាន​ដែរ។

    រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

    ព័ត៌មាន​ដែល​ផ្ដល់​ជូន​ខាង​ក្រោម​នេះ​មិន​មែន​ជា​ការ​ណែនាំ​បែប​វេជ្ជសាស្ត្រ​នោះ​ទេ។ គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹមត្រូវ។

    រោគវិនិច្ឆ័យ

    គ្មាន​តេស្ត​ពិសេស​សម្រាប់​ធ្វើ​ការ​កំណត់​ជំងឺ​នេះ​បាន​ទេ។ រោគ​វិនិច្ឆ័យ​គឺ​ធ្វើ​ឡើង​អាស្រ័យ​លើ​សញ្ញា​គ្លីនិក​ ការ​សម្ភាសន៍ ​និង​តាម​គោលការណ៍​កំណត់​ដែល​មាន​ស្រាប់។ អ្នក​ជំងឺ​អាច​នឹង​ត្រូវ​សួរ​សំនួរ​ជា​ច្រើន​ពី​អាការៈ​និង​ប្រវត្តិ​ជំងឺ​ដើម្បី​ឲ្យ​គ្រូពេទ្យ​សំយោគ​និង​ធ្វើ​ការ​កំណត់​ឲ្យ​បាន​ត្រឹម​ត្រូវ។

    អត្ថបទពាក់ព័ន្ធ៖ 

    ការ​ព្យាបាល

    គោល​បំណង​ក្នុង​ការ​ព្យាបាល​គឺ​បង្កើន​សុខុមាលភាព​ជីវិត​ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​កើត​ឡើង​។

    ជា​ទូទៅ​គឺ​​ត្រូវ​ការ​ពេល​ច្រើន​ខែ​ដែរ​ដើម្បី​ព្យាបាល​​ជំងឺ​ខ្លាច​សង្គម​នេះ ​ហើយ​ការ​ព្យាបាល​ទៀត​សោត​គឺ​ត្រូវ​ការ​ភាព​ត្រឹម​ត្រូវ​និង​រយៈពេល​សមរម្យ។ ប្រសិន​បើ​ជំងឺ​ខ្លាច​​លើ​សត្វ ម្ជុល​ឬ​គ្រោះ​ថ្នាក់​វិញ ​អាច​ទទួល​បាន​ភាព​ប្រសើរ​ឡើង​នៃអាការៈ​ជំងឺ​នេះ​​ក្រោយ​ពេល​ទទួល​ការ​ព្យាបាល​ដោយ​ចិត្ត​សាស្ត្រ។

    ទាំង​ការ​ព្យាបាល​ដោយ​ថ្នាំ​និង​ចិត្ត​សាស្ត្រ​គឺ​ត្រូវ​ប្រើ​រួម​គ្នា។ ចំពោះ​ថ្នាំ​គឺ​​អាច​ជួយ​បន្ថយ​អាការៈដូចជា​ថប់​បារម្ភ​ បេះដូង​ដើរ​ញាប់​និង​ញ័រ​ទ្រូង​ជា​ដើម។ ថ្នាំ​មួយ​ចំនួន​អាច​មាន​ប្រយោជន៍​ចំពោះ​ជំងឺ​ខ្លាច​​សង្គម​ច្រើន​ជាង​ជំងឺ​ខ្លាច​​ប្រភេទ​ផ្សេងៗ​ទៀត។

    ការ​ព្យាបាល​លើ​រូបភាព​ស្រម៉ៃ ​ឬ​ការ​ប្រឈម​ទៅ​នឹង​ភាព​ភ័យ​ខ្លាច​គឺ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ខ្លាច​។ ការ​ព្យាបាល​ដោយ​ឲ្យ​ប្រឈម​ទៅ​នឹង​អ្វី​ដែល​ខ្លាច​នេះ​ភាគ​ច្រើន​បាន​ផល​ល្អ​ប្រសិន​បើ​ការ​ប្រឈម​នោះ​ញឹក​ញាប់។ ចំណែក​ការ​ព្យាបាល​ផ្សេង​ទៀត​ដូច​ជា​សណ្ដំ ​និង​ការ​បក​ស្រាយ​គឺ​អាច​ជួយ​អ្នក​ជំងឺ​ឲ្យ​បន្ថយ​ការ​ថប់​បារម្ភ​ និង​គ្រប់​គ្រង​ចង្វាក់​បេះដូង​បាន។

    ការ​ការពារ និង​ វិធី​ខ្លះ​ៗដែល​អាច​ជួយ​យើង​បាន

    តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អាច​អនុវត្ត​បាន​ដើម្បី​ជួយ​ដោះ​ស្រាយ​​ជំងឺ​ភ័យ​ខ្លាច​នេះ?

    ដើម្បី​គ្រប់​គ្រងជំងឺនេះ​​បាន​យើង​​គួរ៖

    • មិន​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ការ​ស្វែង​រក​ជំនួយ​ ប្រាប់​ទៅ​គ្រូពេទ្យ​ដោយ​មិន​ខ្មាស​អៀន
    • ត្រូវ​ចាំ​ថា​ការ​ភ័យ​ខ្លាច​វត្ថុ​ជាក់​លាក់​អាច​ព្យាបាល​បាន​គ្រាន់​តែ​ទៅ​ជួប​ពេទ្យ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ
    • ជៀសវាង​ស្ត្រេស
    • ហាត់​ប្រាណ​ជា​ប្រចាំ
    • ត្រូវ​ជៀស​វាង​វត្ថុ​ ឬ​ស្ថាន​ភាព​ដែល​ធ្វើ​ឲ្យ​យើង​​ភ័យ​ខ្លាច
    • ស្វែង​រក​គ្រូពេទ្យ​បើ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​ឬ​ជួប​បញ្ហា​វិបាក​លើ​រាង​កាយ​ដោយ​សារ​តែ​ការ​ថប់​បារម្ភ​ឬ​បាក់​ទឹក​ចិត្ត​និង​ពេល​មាន​អារម្មណ៍​ថា​ចង់​សម្លាប់​ខ្លួន។
    • អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម