backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Home Pregnancy Tests (ការធ្វើតេស្តផ្ទៃពោះតាមផ្ទះ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 20, 2020

Home Pregnancy Tests (ការធ្វើតេស្តផ្ទៃពោះតាមផ្ទះ)

ចំណេះដឹងមូលដ្ឋាន​

១- អ្វីទៅជាការធ្វើតេស្តផ្ទៃពោះតាមផ្ទះ?

ការ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​អាច​រក​ឃើញ​ពី​វត្ត​មាន​របស់​អ័រ​ម៉ូន​ដែល​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ (ហៅ​ថា chorionic gonadotropin ឬ hCG) នៅ​ក្នុង​ទឹក​នោម។ កម្រិត​ខ្ពស់​នៃ hCG កើត​ឡើង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ការ​ធ្វើ​តេស្ត​តាម​ផ្ទះ​នេះ​​អាច​មាន​លទ្ធ​ផល​ស្រដៀង​គ្នា​​ទៅ​នឹង​ការ​ធ្វើ​តេស្ត​ទឹក​នោម​នៅ​តាម​មន្ទីរ​ពេទ្យ​​ដែរ។

នៅ​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ ស៊ុត ឬ​មេ​ជី​វិត​ញី​ត្រូវ​បាន​បង្ក​កំណើត​ដោយ​មាន​មេ​ជី​វិត​ឈ្មោល​ចូល​រួម​នៅ​ដៃ​ស្បូន។ ប្រាំបួនថ្ងៃ​បន្ទាប់​ពី​ការ​បង្ករ​កំណើត​ ស៊ុត​បាន​ទម្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ស្បូន​ហើយ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​នៃ​ស្បូន។ សុក​បាន​ចាប់​ផ្តើម​កើត​ឡើង​ពេល​ស៊ុត​ចាក់​ចូល​ទៅ​ក្នុង​ស្បូន​ហើយ​បញ្ចេញ ​hCG ទៅ​ក្នុង​ឈាម។ hCG មួយ​ចំនួន​ក៏​ហូរ​នៅ​ក្នុង​ទឹក​នោម។ រយៈ​ពេល​ពីរ​បី​សប្តាហ៍​ដំ​បូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​ hCG ក្នុង​ទឹក​នោម​នឹង​កើន​ឡើង​យ៉ាង​រហ័ស វា​កើន​ឡើង​ទ្វេ​ដង​រៀង​រាល់ពីរ ទៅបីថ្ងៃ។

ប្រភេទ​មូល​ដ្ឋាន​នៃ​ការ​ធ្វើ​តេស្ត​មាន​ផ្ទៃ​ពោះ​តាម​ផ្ទះ​មាន​ពីរ​ប្រភេទ៖

– តេស្ត​មាន​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​ភាគ​ច្រើន​ប្រើ​បន្ទះ​ដែល​ដាក់​ទៅ​ក្នុង​ទឹក​នោម។ នៅ​ចុង​បន្ទះ​ផ្លាស់​ប្តូរ​ពណ៌​ប្រសិន​បើ hCG មាន​វត្ត​មាន​មាន​ន័យ​ថា​អ្នក​មាន​ផ្ទៃ​ពោះ។

– ប្រភេទ​ទីពីរ គឺ​ប្រើ​កែវ​ទឹក​នោម​ដើម្បី​ធ្វើ​តេស្ត។ ដើម្បី​​ប្រើ​តេស្ត​នេះ​យើង​​ត្រូវ​បន្តក់​ទឹក​នោម​នៅ​នឹង​គែម​ឧបករណ៍​ធ្វើ​តេស្ត ឬ​ដាក់​ឧបករណ៍​ធ្វើ​តេស្ត​ចូល​ទៅ​ក្នុង​ទឹក​នោម​ដែល​នៅ​ក្នុង​កែវ។ បើ​ប្តូរ​ពណ៌​គឺ​មាន​វត្ត​មាន ​​hCG មាន​ន័យ​ថា​យើង​មាន​ផ្ទៃ​ពោះ។

ទឹក​នោម​ដំ​បូង​នៅ​ពេល​ព្រឹក (ដែល​បាន​ប្រមូល​ផ្តុំ​ពេញ​មួយ​យប់) គឺ​ល្អ និង​​ត្រឹម​ត្រូវ​បំផុត​សំរាប់​លទ្ធ​ផល​តេស្ត។

ការ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​គឺ​ខុស​ៗ​គ្នា​ទៅ​តាម​ស្ត្រី​ខុស​គ្នា​ដោយ​សារ៖

– ថ្ងៃ​មក​រដូវ​របស់​ស្ត្រី​ផ្លាស់​ប្តូរ​ជា​រៀង​រាល់​ខែ។

– មិន​ច្បាស់​ពី​ថ្ងៃ​បង្កកំណើត។

 – រាល់​ឧបករណ៍​ធ្វើ​តេស្ត​មាន​ភាព​ប្រែ​ប្រួល​ខុស​ៗ​គ្នា​ក្នុង​ការ​រក hCG ។ ទឹក​នោម​ដំបូង​នៅ​ពេល​ព្រឹក​ច្រើន​បង្ហាញ​លទ្ធ​ផល​វិជ្ជ​មាន។

ឧបករណ៍​ធ្វើ​តេស្ត​ខ្លះ​អាច​បង្ហាញ​ថា​មាន​ផ្ទៃ​ពោះ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ខក​ខាន​ការ​មក​រដូវ​របស់​ស្ត្រី ឧបករណ៍​ភាគ​ច្រើន​ឃើញ​បន្ទាប់​ពី​មួយ​សប្តាហ៍​នៃ​ការ​ខក​ខាន​មក​រដូវ។

២- ហេតុអ្វីធ្វើការធ្វើតេស្តផ្ទៃពោះតាមផ្ទះ?

បើ​យើង​​គិត​ថា​​មាន​ផ្ទៃ​ពោះ​យើង​គួរ​តែ​ធ្វើ​តេស្ត​មាន​ផ្ទៃ​ពោះ​នៅ​ផ្ទះ​ជា​មុន​សិន​មុន​ពេល​យើង​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​ជួប​គ្រូពេទ្យ។

អត្ថបទពាក់ព័ន្ធ៖ តិចនិកជួយទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់

រឿងដែល​ត្រូវ​ដឹងជា​​មុន

១- តើយើង​ត្រូវដឹងពីអ្វីខ្លះមុនពេលធ្វើតេស្តផ្ទៃពោះតាមផ្ទះ?

ឧបករណ៍​ធ្វើ​តេស្ត​រក​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​អាច​ប្រើ​នៅ​ថ្ងៃ​ដំ​បូង​នៃ​ការ​​ខក​​ខាន​​ការ​​មក​រដូវ​​ ប៉ុន្តែ​លទ្ធ​ផល​ភាគ​ច្រើន​ត្រឹម​ត្រូវ​គឺ​ក្រោយ​ពីរ​បី​ថ្ងៃ។ បើ​យើង​ធ្វើ​តេស្ត​ភ្លាម​ៗ​នៅ​ពេល​បាត់​រដូវ​ នោះ​លទ្ធ​ផល​នឹង​បង្ហាញ​ថា​​យើង​គ្មាន​ផ្ទៃ​ពោះ (លទ្ធ​ផល​អវិជ្ជ​មាន) ធ្វើ​ម្តង​ទៀត​ប្រសិន​បើ​បាត់​រដូវ​​​មួយ​សប្តាហ៍ ឬ​ទៅ​ធ្វើ​តេស្ត​ជា​មួយ​នឹង​វេជ្ជបណ្ឌិត ឬ​គ្លី​និក។

ស្ត្រី​ភាគ​ច្រើន​នឹង​ធ្វើ​តេស្ត​ទៅ​វិជ្ជ​មាន​ក្រោយ​ការ​បាត់​រដូវ​​ពីរ​បី​ថ្ងៃ ប៉ុន្តែ​ស្ត្រី​មួយ​ចំនួន​នឹង​ធ្វើ​តេស្ត​ទៅ​អវិជ្ជមាន​នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ។ Human chorionic gonadotropin (hCG) អាច​រក​ឃើញ​នៅ​ក្នុង​ឈាម​នឹង​អាច​រក​ឃើញ​នៅ​ក្នុង​ទឹក​នោម។ ការ​ធ្វើ​តេស្ត​ឈាម​អាច​បញ្ជាក់​ថា​មាន​ផ្ទៃ​ពោះ​ប្រហែល​ជា ថ្ងៃ​បន្ទាប់​ពី​ការ​បង្ក​កំណើត​នៅ​ស្បូន (ទោះ​បី​ជា​មុន​ថ្ងៃ​ដែល​បាត់​រដូវ​ក៏​ដោយ) ។

អត្ថបទពាក់​ព័ន្ធ៖ ស្រីៗចង់ដឹងទឹកកាមប្រុសៗមានសុខភាពល្អ ឬអត់? អាចមើលចំណុចទាំង ៦ នេះបាន!

ត្រូវដឹងថានឹង​មានអ្វីកើតឡើងខ្លះ

១- តើត្រូវរៀបចំតេស្តផ្ទៃពោះតាមផ្ទះអ្វីខ្លះ?

យើង​អាច​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​មាន​ផ្ទៃ​ពោះ​នៅ​ឱសថស្ថាន​បាន​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​វេជ្ជ​បញ្ជា​ទេ។ ឧបករណ៍​តេស្ត​ទូ​ទៅ​មាន​ដង​ប្លាស្ទិក ឬបន្ទះ និង​ការ​ណែ​នាំ​ពី​តេស្ត។ ឧបករណ៍​ខ្លះ​មាន​កែវ​ដាក់ទឹក​នោម​សម្រាប់​​ជ្រលក់​បន្ទះ​ទៅ​ក្នុង​ទឹក​នោម​រួច​ទុក​ប៉ុន្មាន​វិនាទី ហើយ​រង់​ចាំ​ឲ្យ​ដល់​ម៉ោង​មុន​ពេល​អាន​លទ្ធ​ផល។

២- តើមានអ្វីកើតឡើងពេលធ្វើតេស្តផ្ទៃពោះតាមផ្ទះ?

អាន​ការ​ណែ​នាំ​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​មួយ។ យើង​ត្រូវ​ប្រាកដ​ថា​អាន​លទ្ធ​ផល​ដែល​ត្រឹម​ត្រូវ​នៅ​ពេល​វេ​លា​ដែល​សម​ស្រប​​។ បើ​យើង​​ប្រើ​ឧបករណ៍​ទឹក​នោម​នៅ​ពេល​ព្រឹក​យើង​​ត្រូវ​ប្រាកដ​ថា​យើង​​មិន​បាន​​នោម​យ៉ាង​ហោច​ណាស់បួន​ម៉ោង។ គំរូ​ទឹក​នោម​លើក​ដំបូង (ដែល​ប្រមូល​ផ្តុំ​ក្នុង​តម្រង​នោម​ពេញ​មួយ​យប់) ដើម្បី​ផ្តល់​លទ្ធ​ផល​ដែល​ត្រឹម​ត្រូវ។ ប្រមូល​គំរូ​ទឹក​នោម​នៅ​ចន្លោះ ១៥ នា​ទី​នៃ​តេស្ត។

បើ​យើង​​ប្រើ​ midstream kit បត់​ជើង​តិច​តួច​រួច​ជ្រលក់​បន្ទះ​តេស្ត​រហូត​ដល់​យើង​នោម​រួច។ តេស្ត​ទឹក​នោម​យើង​​តាម​ការ​ណែ​នាំ​ដែល​មាន​នៅ​ក្នុង​កញ្ចប់​ឧបករណ៍​តេស្ត។

៣- តើមានអ្វីកើតឡើងក្រោយពេលធ្វើតេស្តផ្ទៃពោះតាមផ្ទះ?

ជា​មួយ​នឹង​ការ​ធ្វើ​តេស្ត​ប្រសិន​បើ​យើង​​មាន​ផ្ទៃ​ពោះ (តេស្ត​វិជ្ជ​មាន) នោះ​យើង​គួរ​តែ​រក​អ្នក​ជំនាញ​ខាង​សុខ​ភាព​ដើម្បី​បញ្ជាក់​ពី​តេស្ត​ និងរៀប​ចំ​ធ្វើ​ការ​តាម​ដាន។ តែ​បើ​យើង​​គ្មាន​ផ្ទៃ​ពោះ (តេស្ត​អវិជ្ជ​មាន) ​វា​នៅ​តែ​​អាច​មាន​ឱកាស​មាន​កូន​បាន។ យើង​​គួរ​តែ​ធ្វើ​តេស្ត​ម្តង​ទៀត​នៅ​សប្តាហ៍​ក្រោយ​ប្រសិន​បើ​យើង​​នៅ​តែ​បាត់​រដូវ។ បើ​ការ​ធ្វើ​តេស្ត​ម្តង​ទៀត​គឺ​អវិជ្ជ​មាន​មាន​ន័យ​ថា​យើង​​គ្មាន​ផ្ទៃ​ពោះ​ទេ ប៉ុន្តែ​យើង​​គួរ​តែ​ប្រាប់​រឿង​នេះ​ទៅ​អ្នក​ជំនាញ​ខាង​សុខ​ភាព​ដើម្បី​រក​មូល​ហេតុ​ដែល​យើង​​មិន​មក​រដូវ។

អត្ថបទពាក់ព័ន្ធ៖ បើអត់កូនដោយសារខាងប្រុស មានថ្នាំជួយបានអត់?

យល់ដឹងពីលទ្ធផល

១- តើលិទ្ធផលមានន័យដូចម្តេច?

វា​សំខាន់​ណាស់​ក្នុង​ការ​ដឹង​ពី​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន។

បើ​យើង​បាន​លទ្ធ​ផល​វិជ្ជ​មាន គឺ​យើង​​មាន​ផ្ទៃ​ពោះ។ ទោះ​បី​ជា​ខ្សែ​បន្ទាត់​ពណ៌ ឬ​សញ្ញា​ឃើញ​ស្រាល​ក៏​ដោយ។ បើ​យើង​​បាន​លទ្ធ​ផល​វិជ្ជ​មាន យើង​ត្រូវ​ទាក់​ទង​ទៅ​វេជ្ជបណ្ឌិត​ដើម្បី​ពិភាក្សា​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ក្រោយ។

អត្ថបទពាក់ព័ន្ធ ស្រីៗគ្នា​យើង​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ

ក្នុង​ករណី​កម្រ​ យើង​អាច​បាន​លទ្ធ​ផល​វិជ្ជ​មាន​មិន​ពិត។ នេះ​មាន​ន័យ​ថា​យើង​​មិន​មាន​ផ្ទៃ​ពោះ​ទេ​ ប៉ុន្តែ​តេស្ត​បង្ហាញ​ថា​មាន។ យើង​​អាច​នឹង​បាន​លទ្ធ​ផល​នេះ​នៅ​ពេល​ដែល​​មាន​វត្ត​មាន​ឈាម ឬ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម​។ ហើយ​ថ្នាំ​មួយ​ចំនួន​ដូច​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​ប្រឆាំង​ការ​កន្ត្រាក់ ឬ​ថ្នាំ​ងងុយ​គេង អាច​បណ្តាល​ឱ្យ​មាន​លទ្ធ​ផលបែបនេះ។

បើ​បាន​លទ្ធ​ផល​អវិជ្ជ​មាន យើង​​ទំនង​ជា​គ្មាន​ផ្ទៃ​ពោះ​ទេ។ យើង​​នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​បាន​ប្រសិន​បើ៖

– ឧបករណ៍​តេស្ត​ផុត​កំណត់។

– ​ធ្វើ​តេស្ត​ខុស​បច្ចេកទេស។

– ​ធ្វើ​តេស្ត​ឆាប់​ពេក។

– ​ផឹក​ទឹក​ច្រើន​មុន​ធ្វើ​តេស្ត។

– កំពុង​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូច​ជា ថ្នាំ​បញ្ចុះ​ទឹក​នោម ឬ​ថ្នាំ​ប្រឆាំង​នឹង​ប្រតិកម្ម។

បើ​តេស្ត​​អវិជ្ជ​មាន យើង​ត្រូវ​សាក​ល្បង​ម្តង​ទៀត​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិនិត្យ​បញ្ជាក់។ តេស្ត​នេះ​ត្រូវ​បាន​​ណែ​នាំ​ឱ្យ​ធ្វើ​ដោយ​មិន​បាន​ដឹង​ពី​ស្ថាន​ភាព​សុខ​ភាព​។

ចុះ​បើ​យើង​​ទទួល​បាន​លទ្ធ​ផល​ពីរ​ខុស​គ្នា? ត្រូវ​ទាក់​ទង​ទៅ​វេជ្ជ​បណ្ឌិត​រក ដើម្បី​ធ្វើ​តេស្ត​ឈាម​ជា​វិធី​ដែល​ល្អ​ដើម្បី​បញ្ជាក់​ពី​លទ្ធ​ផល។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 20, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម