backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Sperm Penetration Tests (​តេស្ត​ទឹកកាម​បុរស)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 13, 2019

Sperm Penetration Tests (​តេស្ត​ទឹកកាម​បុរស)

និយមន័យ

១-​ ការ​ធ្វើ​តេស្ត​ទឹកកាម​បុរស​គឺ​ជា​អ្វី?

នេះ​គឺ​ជា​តេស្ត​សម្រាប់​វាស់​ពី​កម្រិត​សមត្ថភាព​របស់​មេ​ជីវិត​បុរស​ថា​ តើ​អាច​ធ្វើ​ចលនា​បាន​នៅ​ក្នុង​ស្បូន​ និង​ដៃ​ស្បូន​បាន​ដល់​កម្រិត​ណា​ក្នុង​ការ​បង្ក​កំណើត​។ គូ​ស្វាមី​ភរិយា​ដែល​ពិបាក​យក​បុត្រ​គឺ​អាច​ធ្វើ​តេស្ត​នេះ​បាន​។

តេស្ត​មាន ​២​ ប្រភេទ៖

  • ប្រភេទ​ទី​ ១ ​គឺ​ការ​វាស់​សមត្ថភាព​របស់​មេ​ជីវិត​បុរស​ក្នុង​ការ​ហែល​ឆ្លង​កាត់​រម្អិល​ស្បូន​ថា​បាន​កម្រិត​ណា។
  • ប្រភេទ​ទី ​២​ គឺ​វាស់​ពី​សមត្ថភាព​ក្នុង​ការ​ជ្រាប​ចូល​ទៅ​កោសិកា​មេ​ជីវិត​ស្ត្រី​ក្នុង​ការ​បង្ក​កំណើត​ដែល​គេ​ធ្វើ​ឡើង​ដោយ​ពិសោធ​ក្នុង​មន្ទីរ​ពិសោធ​ជាមួយ​នឹង​មេ​ជីវិត​របស់​សត្វ។ តេស្ត​នេះ​អាច​ធ្វើ​បាន​តាម​គ្លីនិក​ ប៉ុន្តែ​នៅ​ប្រទេស​យើង​ចំនួន​នៅ​មាន​កម្រិត​នៅ​ឡើយ។

គេ​ប្រើ​តេស្ត​នេះ​ក្នុង​គោល​បំណង​៖

  • ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​គ្មាន​កូន
  • ដឹង​ពី​មុខងារ​ និង​សមត្ថភាព​របស់​មេ​ជីវិត​និង​ប្រើ​វិធី​ដោះស្រាយ​ឲ្យ​សម​ស្រប
  • ធ្វើ​មុន​ពេល​បង្ក​កំណើត​ក្នុង​កែវ។

តើ​ត្រូវ​ដឹង​ពី​អ្វី​ខ្លះ?

មុន​នឹង​ធ្វើ​តេស្ត​នេះ ​គូ​ស្វាមី​ភរិយា​ថ្មី​ទាំង​អស់​ត្រូវ​ដឹង​ថា​ ពេល​ណា​ល្អ​ក្នុង​ការ​យក​កូន ​ដូច​ជា​៖

  • ការ​បញ្ចេញ​មេ​ជីវិត​ស្ត្រី​គឺ​ជា​ពេល​ដែល​ល្អ​បំផុត​ និង​ក្រោយ​ ១ ​ទៅ ​២ ​ថ្ងៃ
  • ប្ដី​ប្រពន្ធ​ខ្លះ​មិន​បាន​ដឹង ​ហើយ​មាន​ការ​មើល​រំលង​ពី​បញ្ហា​នេះ​
  • ស្ត្រី​ត្រូវ​កត់​ចំណាំ​ខ្លួន​ឯង​នូវ​វដ្ដ​រដូវ​ខ្លួន​ឲ្យ​បាន​ទៀងទាត់​ក្នុង​អំឡុង​ពេល​នេះ​ ព្រោះ​ថា​វា​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​ និង​គ្រូពេទ្យ​ក្នុង​ការ​កំណត់​មូលហេតុ។

ដំណើរ​ការ

​​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​គុណ​ប្រយោជន៍​ និង​ផលវិបាក​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ។

សម្រាប់​ប្រភេទ​ទី​១៖

  • ស្ត្រី​ត្រូវ​ធ្វើ​តេស្ត​ពី​កម្រិត​អ័រម៉ូន Luteinzing Hormone ​(​អ័រម៉ូនផលិតដោយក្រពេញនៅក្នុង​ខួរក្បាល) ក្នុង​ទឹក​នោម​នៅ​ពេល​ព្រឹក​ ដោយ​មិន​ត្រូវ​ផឹក​ទឹក​នោះ​ទេ​។ ​បើ​លទ្ធផល​បញ្ជាក់​ថា​កំពុង​មាន​ការ​បញ្ចេញ​មេ​ជីវិត​ ហើយ​ត្រូវ​ណាត់​ជួប​គ្រូពេទ្យ​នៅ​ថ្ងៃ​បន្ទាប់​។
  • បុរស​ត្រូវ​យក​ទឹកកាម​ទៅ​ពិនិត្យ​ ដោយ​ត្រូវ​តមបញ្ចេញទឹកកាម​រយៈពេល​ ២​ ថ្ងៃ​មុន​នឹង​យក​ទឹកកាម​នេះ​ទៅ ​និង​មិនត្រូវឲ្យ​លើស​ពី​ ៥ ​ថ្ងៃ។
  • បន្ទាប់​ពី​បាន​វត្ថុ​វិភាគ​ពី​ដៃគូ​ហើយ ​ពេទ្យ​នឹង​យក​ទៅ​ដាក់​ក្នុង​បំពង់​រួម​គ្នា​មួយ​ ហើយ​ ៩០ ​នាទី​ក្រោយ​មក ​ការ​វាស់វែង​ពី​ចលនា​របស់​មេ​ជីវិត​បុរស​ត្រូវ​ធ្វើ​ឡើង​។

ប្រភេទ​ទី​២​៖

  • បុរស​ត្រូវ​យក​ទឹកកាម​ទៅ​ពិនិត្យ​ ដោយ​ត្រូវ​តមបញ្ចេញទឹកកាម​រយៈពេល ​២ ​ថ្ងៃ​មុន​នឹង​យក​វត្ថុ​វិភាគ​ដែល​ជា​ទឹកកាម​នេះ​ទៅ​ និង​មិនត្រូវ​លើស​ពី ​៥ ​ថ្ងៃ។
  • បើ​យក​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ​ត្រូវ​ប្រញាប់​យកទៅ​​គ្លីនិក​ភ្លាម​ៗ​ក្នុង​រយៈពេល ​១ ​ម៉ោង
  • មិន​ត្រូវ​យក​ទឹកកាម​ដែល​ចេញ​ពេល​រួម​ភេទ​ជាមួយ​ដៃ​គូ​ហើយ​នោះ​ទេ ​ព្រោះ​វា​អាច​លាយ​ជាមួយ​រម្អិល​របស់​ទ្វារ​មាស​ស្ត្រី​ដែល​ប៉ះពាល់​លើ​ប្រសិទ្ធភាព​របស់​តេស្ត
  • បន្ទាប់​មក​ គេ​យក​មេ​ជីវិត​បុរស​ទៅ​លាយ​ជាមួយ​ស៊ុត​សិប្បនិមិត្ត​ដើម្បី​រាប់​ពី​ចំនួន​មេ​ជីវិត​ដែល​អាច​ជ្រាប​ចូល​ស៊ុត​នោះ​បាន​។
  • ពេល​ធ្វើ​រួច​រាល់​ហើយ​ គ្រូពេទ្យ​នឹង​ណាត់​ជួប​ដើម្បី​ពន្យល់​ពី​លទ្ធផល​។

    លទ្ធផល

    លទ្ធផល​នៃ​តេស្ត​ប្រភេទ​ទី​១ ៖

    • ប្រសិន​បើ​បញ្ហា​លើ​បុរស​ដោយ​ប្រៀបធៀប​ជាមួយ​វត្ថុ​វិភាគ​របស់​អ្នក​បរិច្ចាគ៖
      • មេ​ជីវិត​មិន​អាច​ឆ្លង​កាត់​រម្អិល​របស់​ដៃ​គូ​បាន​ទេ ប៉ុន្តែ​មេ​ជីវិត​អ្នក​បរិច្ចាគ​គឺ​ឆ្លង​កាត់​បាន​ធម្មតា
      • មេ​ជីវិត​មិន​អាច​ឆ្លង​កាត់​រម្អិល​របស់​អ្នក​បរិច្ចាគ​បាន​
    • ប្រសិន​បើ​បញ្ហា​លើ​ស្ត្រី​ដោយ​ប្រៀបធៀប​ជាមួយ​វត្ថុ​វិភាគ​របស់​អ្នក​បរិច្ចាគ៖
      • ធម្មតា​ គឺ​មេ​ជីវិត​បុរស​​អាច​ឆ្លង​កាត់​បាន​
      • មិន​ធម្មតា ​គឺ​មេ​ជីវិត​បុរស​មិន​អាច​ឆ្លង​កាត់​រម្អិល​រួច​ ហើយ​កក​ស្ទះ​ដែល​ការ​កក​ស្ទះ​នេះ​អាច​កំណត់​ថា​មាន​ការ​បង្កើត​អង់ទីករ​ប្រឆាំង​គ្នា។ ប្រសិន​បើ​អង់ទីករ​បង្កើត​ដោយ​បុរស​នោះ​ គេ​នឹង​ឃើញ​ពេល​វិភាគ​ទឹកកាម

    លទ្ធផល​នៃ​តេស្ត​ប្រភេទ​ទី​២៖ (អាស្រ័យ​លើ​ចំនួន​ដែល​អាច​ជ្រាប​ចូល​ក្នុង​ស៊ុត​បាន​)

    • ធម្មតា​ គឺ​អាច​ជ្រាប​ចូល​បាន​
    • បើ​មិន​ធម្មតា ​គឺ​មិន​អាច​ជ្រាប​ចូល​បាន​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 13, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម