backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Bilateral Vasectomy (កាត់បំពង់មេជីវិតទាំងសងខាង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Sep 04, 2020

Bilateral Vasectomy (កាត់បំពង់មេជីវិតទាំងសងខាង)

ចំណេះដឹង​មូល​ដ្ឋាន

១- តើអ្វីជា​ការកាត់បំពង់មេជីវិតឈ្មោល​ទាំងសងខាង?

វះកាត់បំពង់មេជីវិត(Vasectomy) គឺ​​ជា​វិធី​ពន្យារ​កំណើត​ជា​អចិន្រ្តៃយ៍​សម្រាប់​បុរស។ វិធី​នេះ​គឺ​គេ​កាត់​បំពង់​បង្ហូរ​ទឹក​កាម​ទាំង​​ពីរ​ដែល​​ជា​ផ្លូវ​នាំ​មេជីវិត​ឈ្មោល​ពី​ពង​ស្វាស​ទៅ​លិង្គ នាំ​ឲ្យ​មេជីវិត​ឈ្មោល​មិន​អាច​លាយ​ចូល​ជា​មួយ​ទឹក​កាម​បាន​ ហើយ​មិន​​​អាច​​រួម​បញ្ជូល​គ្នា​ជា​មួយ​មេជីវិត​ញី​បាន​ដើម្បី​ធ្វើ​ការ​បង្កកំណើត ដែល​នេះ​​គឺ​ជា​មធ្យោបាយ​ក្នុង​ការ​ពន្យា​កំណើត​របស់​មនុស្ស​​ប្រុស។

២- តើ​ការកាត់បំពង់មេជីវិតឈ្មោល​ទាំងសងខាងធ្វើឡើងដើម្បីអ្វី?

នៅ​ពេល​ដែល​យើង និង​ដៃ​គូ​មិន​ចង់​ប្រើ​វិធី​ពន្យារ​កំណើត​ដទៃ​ទៀត យើង​អាច​​​ពិចារណា​ពី​ការ​ធ្វើវះកាត់បំពង់មេជីវិតឈ្មោល​​ទាំង​សងខាង​នេះ

ដឹង​ពី​កត្តា​ប្រឈម

១- កត្តាប្រឈមមានអ្វីខ្លះ?

ការ​វះ​កាត់​នេះ​មិន​កាត់​​បន្ថយ​សមត្ថភាព​ផ្លូវ​ភេទ អារម្មណ៍​ផ្លូវ​ភេទ និង​ការ​បញ្ចេញ​ទឹក​កាម​​ទេ។ បរិមាណ​ទឹក​កាម​ក្នុង​អំឡុង​ពេល​ដល់​ចំណុច​កំពូល​ក៏​មិន​បាន​ថយ​ចុះ​ដែរ អ្វី​ដែល​ផ្លាស់​ប្តូរ​តែ​មួយ​គត់​គឺ​មិន​មាន​មេជីវិត​ឈ្មោល​តែ​ប៉ុណ្ណោះ។

ការ​វះ​កាត់នេះ​ គឺ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធ​ភាព ប៉ុន្តែ​គ្នា​យើង​​ក៏​ត្រូវ​ដឹង​អំពី​ផល​វិបាក​ដែល​អាច​កើត​មាន​ដែល​មុន​នឹង​​ធ្វើ​ការ​សម្រេច​ចិត្ត​។

វា​​ជារឿង​សំខាន់ណាស់​​ក្នុង​ការ​យល់​ពី​ហានិភ័យ និង​ផល​វិបាក​មុន​ពេល​វះ​កាត់។ ប្រសិន​បើយើង​មាន​សំណួរ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

យល់ដឹងនូវអ្វីដែលបានកើតឡើង

១-តើត្រូវរៀបចំដូចម្តេចសម្រាប់​ការ​វះកាត់​នេះ​?

ការ​វះ​កាត់​ធ្វើ​ឡើង​ក្រោម​ការ​ប្រើ​ថ្នាំ​សន្លប់ ឬ​ថ្នាំ​ស្ពឹក។ មុន​ពេល​ធ្វើ​ការ​វះ​កាត់ នឹង​មានការ​កោរ​រោម​ប្រដាប់​ភេទ​ដោយ​ប្រុង​ប្រយ័ត្ន​ក្រោម​ការ​ណែនាំ​របស់​គ្រូពេទ្យ បន្ទាប់​មកយើង​​ត្រូវ​លាង​សម្អាត​កន្លែង​ដែល​កោរ។ យើង​អាច​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​តិច​តួច​ប្រសិន​បើយើង​ឃ្លាន​។ ជាមួយ​គ្នា​នោះដែរ យើង​ក៏​​ត្រូវ​យក​ថង់​មួយ​ហើយ​ដាក់​ទឹក​កក​ឲ្យ​ពេញ​ដើម្បី​យក​មក​ស្អំ​ពង​ស្វាស​នៅ​ពេល​អ្នក​ធ្វើ​ការ​វះ​កាត់ វា​ជា​ការ​ល្អ​បំផុត​បើ​មាន​នរណា​ម្នាក់​នៅ​កំដរ​យើង។

២- តើមានអ្វីកើតឡើងអំឡុងពេលវញកាត់​?

ការ​វះ​កាត់​ជា​ធម្មតា​ចំណាយ​ពេល​ពី ១៥ ទៅ ២០ នាទី។ គ្រូពេទ្យ​វះ​កាត់​នឹង​វះ​ស្នាម​តូច​មួយ​នៅ​ផ្នែក​ម្ខាង​នៃ​ពង​ស្វាស​របស់​យើង​។ ជួន​កាល​គ្រូពេទ្យ​​វះ​តែ​មួយ​នៅ​ចំ​កណ្តាល​នៃ​ពង​ស្វាស រួច​គ្រូ​ពេទ្យ​នឹង​កាត់​បំពង់​បង្ហូរ​ទឹក​កាម​ដែល​ហូរ​ពី​ពង​ស្វាស​ទៅ​លិង្គ ហើយ​ដេរ​បិទ​​ចុង​ទាំង​ពីរ​ដើម្បី​កុំ​ឲ្យ​បំពង់​ត​ភ្ជាប់​គ្នា​ទៀត។

ប្រសិន​បើ​គ្នា​យើង​មាន​សំណួរ ឬ​កង្វល់​សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​វះកាត់​ដើម្បី​ទទួល​បាន​ព័ត៌​មាន​បន្ថែម។

ការជាសះស្បើយ

១-តើមានអ្វីកើតឡើងបន្ទាប់ពីការ​វះកាត់?

ក្រោយ​ការ​វះ​កាត់​យើង​​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​នៅ​ថ្ងៃ​ដដែល។ ឯ​ពង​ស្វាស​របស់​យើង​​អាច​ឈឺ​ប្រហែល​ជា​ពីរ​ទៅ​បី​ថ្ងៃ។យើង​ក៏​អាច​ត្រលប់​ទៅ​ធ្វើ​ការ​វិញ​បាន​បន្ទាប់​ពី​ពីរ​បី​ថ្ងៃ​ក្រោយ (ឬ​មួយ​សប្តាហ៍​ប្រសិន​បើ​យើង​ជា​អ្នក​​ធ្វើ​ការងារ​ធ្ងន់​ហើយ​ខ្លាំង) ។

ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​យើង​​ឲ្យ​ត្រលប់​ទៅ​រក​សកម្មភាព​ធម្មតា​វិញ​បាន​ឆាប់។ មុន​ពេលយើង​​ចាប់​ផ្តើម​ហាត់​​ប្រាណ​​សូម​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជាមុនសិន​។

គ្រូ​ពេទ្យ​​នឹង​យក​គំរូ​ទឹក​កាម​​មួយ ឬពីរ​បន្ទាប់​ពីយើង​បាន​ធ្វើ​ការ​បញ្ចេញ​ទឹក​កាម ២០ ដង​ក្រោយ​ការ​វះ​កាត់។ គំរូ​ទាំង​នេះ​គឺ​យក​ដើម្បី​ពិនិត្យ​មើល​ថា​នៅ​មាន​មេជីវិត​ឈ្មោល​ទៀត​ដែរ​ឬ​ទេ។

វា​មាន​ផល​វិបាក​មួយ​ចំនួន​ដែលយើង​​ត្រូវ​ដឹង​មុន។ ផល​វិបាក​ទាំង​នោះ​មាន៖

ឈឺ​ចាប់

ហូរ​ឈាម

មាន​ការ​បង្ក​រោគ​នៅ​កន្លែង​ដែល​វះ (របួស) ឬ​មាន​ការ​ឆ្លង​មេរោគ​ទៅ​ពង​ស្វាស។

ផល​វិបាក​ជាក់​លាក់​មាន៖

អាច​​នៅ​​មាន​កូន​បាន

ឈឺ​លិង្គ​រយៈពេល​យូរ

Congestive epididymitis

Sperm granuloma.

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​ផល​វិបាកនេះ​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ព័ត​មាន​ផ្សេងៗ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Sep 04, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម