backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Epidural Anaesthetic (ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ Sep 05, 2019

Epidural Anaesthetic (ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង)

ចំណេះដឹងមូលដ្ឋាន

១- អ្វីជាការចាក់ថ្នាំស្ពឹកក្រៅខួរ​ឆ្អឹង​ខ្នង?

ចាក់​ថ្នាំ​ស្ពឹក​ក្រៅខួរ​ឆ្អឹង​ខ្នង ជា​ភាសា​បច្ចេកទេស​ហៅថា Epidural Anaesthetic ជា​ការ​ចាក់​ថ្នាំ​ស្ពឹក និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ចូល​ឆ្អឹង​ខ្នង ​ត្រង់​តំបន់​មួយ​ មាន​​ឈ្មោះ​ថា Epidural Space ស្ថិត​នៅ​ជិត​ខួរ​ឆ្អឹង។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​​ស្ពឹក​សរសៃ​ប្រសាទ​ ដើម្បី​បន្ថយ​ការ​ឈឺចាប់​នៅ​តំបន់​មួយ​ចំនួន​នៃ​រាងកាយ។ គេ​អាច​ប្រើ​វិធី​នេះ​តែ​ឯង នៅ​ពេល​យើង​ដឹង​ខ្លួន​ធម្មតា ឬ​បូក​ផ្សំ​ជាមួយ​ថ្នាំ​សន្លប់​ផ្សេង​ទៀត។ វិធី​ចាក់​ថ្នាំ​ស្ពឹក​នេះ អាច​ប្រើ​ក្រោយ​ពេល​វះ​កាត់​ ដើម្បី​បន្ថយ​ការ​ឈឺចាប់។ ការ​ចាក់​ថ្នាំ​ក្នុងតំបន់ Epidural ត្រូវ​ការ​កម្រិត​ថ្នាំ​ខ្ពស់ ឬ​កម្រិត​ទាប ​តែ​ចាក់​ចូល​បន្ត​បន្ទាប់។

២- ហេតុអ្វី​ត្រូវ​ចាក់​ថ្នាំ​ស្ពឹក​ក្រៅ​ខួរ​ឆ្អឹង​ខ្នង?

ចាក់​ថ្នាំ​ស្ពឹក​ក្រៅ​ខួរ​ឆ្អឹងខ្នង ឬចាក់​ក្នុង​​ស្រទាប់ Epidural នៃ​ឆ្អឹង​ខ្នង អាច​បន្ថយ​ការ​ឈឺ​ចាប់ ចំពោះ​​ករណី​ដូច​ខាង​ក្រោម៖

– អំឡុង​ពេល​សម្រាល​កូន

– ក្រោយ​ពេល​វះ​កាត់​ដែល​បាន​ប្រើ​ថ្នាំ​សណ្ដំ​អំឡុង​ពេល​វះ​កាត់។

ការ​ចាក់​ថ្នាំ​ស្ពឹកក្រៅ​ខួរ​ឆ្អឹង​ខ្នង ត្រូវពេទ្យ​ប្រើ​ច្រើន​ឆ្នាំ​មក​ហើយ និង​ចាត់​ទុក​ជា​វិធី​មាន​ប្រសិទ្ធិភាព​មួយ ជួយ​​បន្ថយ​ការ​ឈឺចាប់​ក្រោយ​ពេល​វះ​កាត់ និងអំឡុង​ពេល​សម្រាល​កូន។ ទោះ​ជា​យ៉ាង​ណា​ មុន​នឹង​សម្រេច​ចិត្ត​ចាក់​ថ្នាំ​ស្ពឹកក្រៅ​ខួរ​ឆ្អឹង​ខ្នង យើង​ត្រូវ​ដឹង​ពី​គ្រោះថ្នាក់​​អាច​កើត​ឡើង ដោយសារ​បច្ចេកទេស​នៃ​ការ​ចាក់​ថ្នាំ។ វិធីចាក់​ថ្នាំ​ស្ពឹក​នេះ អាច​បណ្ដាលឲ្យ​យ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ចំនួន ២ ដូចជា៖

– ចាក់​ចំ​ស្រោម​ខួរ​ឆ្អឹង (Dura) ដែល​ជា​ស្រទាប់​ក្រៅ​បំផុត​នៃ​ខួរ​ឆ្អឹង និង​ខួរក្បាល (កើតមាន ១/១០០ ករណី)

– ដាច់​សរសៃ​ប្រសាទ (ករណី​កម្រ)។

កត្តាប្រឈម

៣- កត្តា​ប្រឈម​ពី​ការ​ចាប់​ថ្នាំ​ស្ពឹក​ក្រៅ​ខួរ​ឆ្អឹង​ខ្នង​មាន​អ្វី​ខ្លះ?

ចាក់ថ្នាំស្ពឹកក្រៅខួរ​ឆ្អឹងខ្នង (Epidural Anaesthetic) ធ្វើ​ឲ្យ​យើង​ប្រឈម​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា៖

– អត់​មាន​ប្រសិទ្ធិភាព

– សម្ពាធ​ឈាម​ធ្លាក់​ចុះ

– ឈឺ​ក្បាល

– ពិបាក​ដក​ដង្ហើម

– រមាស់

– ពិបាក​នោម

– ខ្សោយ​ជើង

– ឈឺ​ខ្នង

– ប្រកាច់

– ​ឆ្លង​រោគ​នៅ​ម្ដុំ​ឆ្អឹង​ខ្នង

– ខ្សោយ​សរសៃ​ឈាម និង​បេះដូង

– ឈាម​កក​នៅ​ម្ដុំ​ឆ្អឹង​ខ្នង

– ​ប៉ះពាល់​សរសៃ​ប្រសាទ

– ដៃ​ ឬ​ជើង​កម្រើក​លែង​បាន ឬ​អាច​ធ្ងន់ធ្ងរ​ដល់​ស្លាប់។

ត្រូវ​យល់​ពី​កត្តា​ប្រឈម​ទាំងឡាយ​​អាច​កើត​មាន​មុន​ពេល​ចាក់​ថ្នាំ​ស្ពឹក​ក្រៅ​ខួរ​ឆ្អឹង​ខ្នង។ ​បើ​មាន​ចម្ងល់ សូម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​លម្អិត។

ដំណើរការវះកាត់

៤- គួរ​ត្រៀមអ្វី​ខ្លះ​មុន​ចាក់​ថ្នាំ​ស្ពឹក​ក្រៅ​ខួរ​ឆ្អឹង​ខ្នង?

គ្រូពេទ្យ​ខាង​ថ្នាំ​សណ្ដំ ​នឹង​សួរ​នាំ​យើង​ពី​ស្ថានភាព​សុខភាពមួយ​ចំនួន​ ដូច្នេះ​បើ​​មាន​ជំងឺ​ប្រចាំ​កាយ ឬ​បញ្ហា​សុខភាព​ណា​មួយ ត្រូវ​ប្រាប់​គ្រូពេទ្យ​ឲ្យ​បាន​ដឹង​ មុន​ពេល​ចាប់​ផ្តើម​វិធី​ចាក់​ថ្នាំ​ស្ពឹកក្រៅ​ខួរ​ឆ្អឹង​ខ្នង​ ។

៥- មាន​អ្វី​កើត​អំឡុង​ពេល​ចាក់​ថ្នាំ​ស្ពឹក?

គ្រូពេទ្យ​ថ្នាំ​សណ្ដំ​ នឹង​ចាក់​ម្ជុល​ត្រង់​ឆ្អឹងខ្នង ចូល​ទៅ​ដល់​ស្រទាប់ Epidural។ បន្ទាប់​មក គ្រូពេទ្យ​នឹង​បាញ់​ថ្នាំ​ស្ពឹក​តាម​ម្ជុល​នោះ​ចូល​ទៅក្នុង​ឆ្អឹង។ នៅ​ពេល​ចាក់​រួច​ហើយ គ្រូពេទ្យ​នឹង​រង់ចាំ​មើល​ប្រសិទ្ធិភាព​​ថ្នាំ​ស្ពឹក ដែល​ប្រសិទ្ធិភាព​ថ្នាំ​អាស្រ័យ​លើ​ប្រភេទ និង​បរិមាណ​ថ្នាំ​ដែល​ប្រើ។ បើ​មាន​ក្តី​​បារម្ភ​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

អត្ថបទ​ពាក់​ព័ន្ធ៖

ថែទាំក្រោយវះកាត់

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយចាក់ថ្នាំស្ពឹកក្រៅ​ខួរ​ឆ្អឹង​ខ្នង?

– ក្រោយ​ចាក់​ថ្នាំ​ស្ពឹក​ក្រៅ​ខួរ​ឆ្អឹង​ខ្នង​ យើង​​ត្រូវ​ដេក ឬ​អង្គុយ ​រហូត​ទាល់​តែ​ជើងលែង​ស្ពឹក។ ​ធ្វើ​បែប​នេះ ២-៣ ម៉ោង ហើយ​អាច​នឹង​មាន​អារម្មណ៍​ថា ​ជើងមាន​អ្វី​វារ​នៅ​លើ​ស្បែក នៅ​ពេល​ជាតិ​ថ្នាំ​ស្ពឹក​ចាប់​ផ្ដើម​អស់។

– ប្រាប់​គ្រូពេទ្យ ឬ​គិលានុបដ្ឋាយិកា ​បើ​មាន​ការ​ឈឺ​ចាប់ ដើម្បី​គ្រូពេទ្យ​អាច​ឲ្យ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់មក​យើង។

– ក្រោយ​ពេល​ចាក់​ថ្នាំ​ស្ពឹក​ យើង​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ Sep 05, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម