backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Congenital Heart Disease (ជំងឺបេះដូងពីកំណើត)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 27, 2022

Congenital Heart Disease (ជំងឺបេះដូងពីកំណើត)

និយមន័យ

១- អ្វី​ជា​ជំ​ងឺ​បេះ​ដូង​ពីកំ​ណើត?

ជំងឺ​បេះដូង​ពី​កំណើត​ គឺ​ជា​បញ្ហា​រចនា​សម្ព័ន្ធ​របស់​បេះដូងតាំង​ពី​ពេល​កើត​មក​ភ្លាម។ ជំងឺ​នេះ​អាច​រាប់​បាន​ថា ​ជា​បញ្ហាក្នុង​ចំណោម​​បញ្ហា​ជាច្រើន​ដែល​ប៉ះពាល់​ទៅ​ដល់​បេះដូង។ ជំងឺ​ពី​កំណើត​មួយ​នេះ​ បាន​សម្លាប់​កុមារ​នៅ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ ច្រើន​ជាង​ជំងឺ​ពី​កំណើត​ផ្សេង​ៗ​ទៀត។

ទោះ​បី​ជា​ជំងឺ​នេះ​ជា​ជំងឺ​ដែល​ធ្ងន់ធ្ងរ​ក្ដី ក៏​មាន​ករណី​ជា​ច្រើន​ដែល​អាច​ព្យាបាល​ដោយ​ការ​វះកាត់។ ក្នុង​ករណី​ខ្លះ​គ្រូពេទ្យ​ គ្រូ​ពេទ្យ​មើល​ឃើញ​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ជំងឺ​នេះ តែ​រហូត​ដល់​ពេល​ពេញ​វ័យ​ទើប​ចេញ​រោគ​សញ្ញា ឬ​មិន​មាន​រោគសញ្ញា​អ្វី​ទាំង​អស់។

២- ជំងឺ​នេះកើត​ញឺកញាប់​ដែរ​ទេ?

ជំ​ងឺ​នេះ​ប៉ះពាល់​មនុស្ស​គ្រប់​អាយុ​មិនថា​ទារក​ ពេញវ័យ ឬ​ចាស់​ជរា។ អ្វីយើង​អាច​ធ្វើ​បាន គឺ​បង្ការ និង​កាត់​បន្ថយ​ការ​ប្រ​ឈម។ គប្បី​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ណែ​នាំ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រោគសញ្ញា

២- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

ជា​ញឹក​ញាប់​រក​ឃើញលើ​បេប៊ី អំឡុង​ពេល​ពិនិត្យ​ផ្ទៃពោះ​ដោយ​អេកូ។ បើ​ឮ​សំឡេង​ចង្វាក់​បេះ​ដូង​មិន​ធម្មតា​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​បញ្ជាក់​ឲ្យ​​កាន់​តែ​ច្បាស់ ហើយ​ការ​ធ្វើ​តេស្ត​មាន​ដូច​ជា​ អេកូ​បេះដូង ថត​កាំ​រស្មីអ៊ិច​នៅ​ទ្រូង ឬ​ស្កែន (MRI)។ បើ​រោគ​វិនិច្ឆ័យ​បញ្ជាក់​ច្បាស់ គ្រូពេទ្យ​នឹង​ណែនាំ​គ្រូពេទ្យ​ឯកទេស​ណា​មួយ​សម្រាប់​យើង​នៅ​ថ្ងៃ​សម្រាល​ចូល​មក​ដល់។

ករណី​ខ្លះ រោគ​សញ្ញា​អាច​មិនមាន​ រហូត​ដល់​បេប៊ី​សម្រាល​រួច។ បេប៊ី​ទើប​កើត មាន​ជំ​ងឺ​នេះ អាច​មាន​រោគ​សញ្ញា​ដូច​ជា៖

– មិន​មាន​ដង្ហើម ឬ​ហត់ (ពិបាក​ដក​ដង្ហើម)

– ពិបាក​ឲ្យ​បៅ​

– ខ្វះ​ទម្ងន់​ក្រោយ​កើត

– ឈឺ​ទ្រូង

– លូត​លាស់​យឺត

– មាត់ ស្បែក ម្រាម​ដៃ និង​ម្រាម​ជើង ឡើង​ពណ៌​ស្វាយ។

ករណី​ផ្សេង​ទៀត រោគ​សញ្ញា​មិន​កើត​ឡើង​ទេ​រហូត​ដល់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ពេល​រោគ​សញ្ញា​កើត​ឡើង​មាន​ដូច​ជា៖

– ចង្វាក់​បេះ​ដូង​មិន​ប្រក្រតី

– វិល​មុខ

– ពិបាក​ដក​ដង្ហើម

– សន្លប់

– ហើម

– អស់​កម្លាំង និង​​​​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។

អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ប្រសិន​បើ​អ្នក​មាន​ការ​បារម្ភ​ពី​រោគ​សញ្ញា​អ្វី​មួយ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​​ពេទ្យ?

ប្រសិន​បើ​កូន​យើង​មាន​រោគ​សញ្ញា​ខាង​លើ ឬ​មាន​សំ​នួរ​អ្វី​មួយ សូម​ទៅ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត។ រាង​កាយ​មនុស្ស​គ្រប់រូបមាន​សកម្ម​ភាព​ខុសៗ​គ្នា វិធី​ល្អ​ត្រូវពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ពី​ស្ថាន​ភាព​ជំ​ងឺ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

មូលហេតុ​បណ្តាល ​មក​ពី​ការ​វិវត្ត​លឿន​នៃ​ទម្រង់​បេះដូង។ ​ជារឿយៗ​ភាព​មិន​ប្រ​ក្រ​តី ​ប៉ះ​ពាល់​លំហូរ​​ឈាម​កាត់បេះ​ដូង ប៉ះពាល់​ការ​ដកដង្ហើម។ មិន​មាន​ការ​ស្រាវ​ជ្រាវ​ណា​មួយ​បង្ហាញ​ពី​មូល​​ហេតុ​ប្រាកដ​ធ្វើ​ឲ្យ​​បេះ​ដូង​វិវត្តមិន​ប្រ​ក្រ​តីនោះ​ឡើយ។ យ៉ាង​ណា ​កត្តា​​ប្រឈម​ខ្លះ​យើង​គួរ​តែ​​ត្រូវ​ប្រុង​ប្រ​យ័ត្ន។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​​ប្រឈម​ជំងឺ​មាន​ដូច​ជា៖

– ផឹក​ស្រា ប្រើប្រាស់​គ្រឿង​ញឿន​ពេលមាន​ផ្ទៃ​ពោះ

– បេះ​ដូង​មិន​ប្រ​ក្រ​តី​ធ្លាប់​កើត​មាន​លើ​សមាជិក​គ្រួសារ​

– ជាតិ​ស្ករ​ឡើង​ខ្ពស់​ ដូច​ជា​ កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម អាច​ប៉ះ​ពាល់​ការ​វិវត្ដន៍​​របស់​បេប៊ី​ដូចគ្នា

– ម្តាយ​ឆ្លងវីរុស​នៅ​ត្រីមាស​ដំបូង​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​នាំ​ឲ្យ​បេប៊ី​មាន​ជំងឺ​បេះដូង​ពី​កំណើត

– បញ្ហា​ហ្សែន ឬក្រូម៉ូសូម​ កូន​ក្មេង ដូចជា Down Syndrome។

– លេប​ថ្នាំ​​ពេទ្យ​មួយ​ចំនួន នៅ​ពេល​មាន​ផ្ទៃ​ពោះ​ក៏​អាច​ជា​ការ​ប្រ​ឈម​ខ្ពស់​ដែរ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូ​ពេទ្យ​ប្រ​ហែល​រក​ឃើញ​បញ្ហា​ខ្លះ​មុន​ពេល​បេប៊ី​កើត បញ្ហា​ផ្សេង​ទៀត​អាច​រក​ឃើញ​ពេល​នៅ ​បេប៊ី កុមារ ឬ​ពេញវ័យ ដោយ​គ្រូ​ពេទ្យ​ស្ដាប់​ចង្វាក់​បេះ​ដូង​ដើម្បី​ត្រួត​ពិនិត្យ​សុខភាព ហើយ​បើ​ឭសំ​ឡេង​ចង្វាក់បេះដូងមិន​ប្រក្រតី​ ត្រូវ​ពិនិត្យ​បន្ថែមតាមរយៈ៖

– ស្កែន MRI៖ ឲ្យ​យើង​ដឹង​ពី​ទម្រង់​បេះ​ដ

– អេកូ​បេះ​ដូង៖ ជា​ប្រ​ភេទ​រលក​សំឡេង​សម្រាប់​ថត​បេះដូង

– វាស់​ចង្វាក់​បេះដូង ECG EKG៖ ​​សម្រាប់​វាស់​ចរន្ត​បេះ​ដូង

– ថត​កាំ​រស្មីអុិច​នៅទ្រូង៖ វិធី​នេះ​អាចឲ្យ​យើង​ដឹង​ពី​ភាព​ខ្វះ​ខាត​របស់​បេះដូង

– ដាក់​កាតេទែរ​ក្នុង​បេះដូង៖ គ្រូពេទ្យ​ដាក់​បំ​ពង់​ស្ដើង​អាច​បត់​បាន (ហៅថា Catheter) ឆ្លង​កាត់ សសៃ​ឈាម​ដៃ ឬ​ជើង​ទៅ​បេះដូង រួច​ដាក់​ពណ៌​ទៅ​ក្នុង​កាតេទែរ បន្ទាប់​មក​ប្រើ​វីដេអូ​កាំ​រស្មីអ៊ិច ដើម្បី​មើល​ក្នុង​បេះដូង។

៨- ព្យាបាល​​ដោយ​វិធី​ណា?

ការ​ព្យាបាល អាស្រ័យ​លើ​ប្រ​ភេទ និង​សភាព​ជំងឺ បេប៊ី​ខ្លះ​ខូច​បេះ​ដូង​តិច​តួច​ អាច​ជាសះ​ស្បើយ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ក្នុង​​ករណី​ធ្ងន់​យើង​ត្រូវ​​ព្យាបាល​ឲ្យ​ត្រឹមត្រូវ​ដូច​ជា៖

– ព្យាបាល​ដោយ​ថ្នាំ៖ មាន​ថ្នាំច្រើន​ប្រភេទ​អាច​ជួយ​បេះ​ដូង​ធ្វើ​ការ​បាន​ល្អ ថ្នាំ​ខ្លះ​ជួយ​ការ​ពារ​បេះដូង​ពី​ដុំ​ឈាម​កក​ ឬ​ត្រួត​ពិនិត្យ​ចង្វាក់​បេះ​ដូង​ដែល​មិន​ទៀង​ទាត់។

– ដាក់​ឧបករណ៍​ជំនួយ​បេះ​ដូង៖ ផល​វិបាក​ខ្លះៗ មក​ជាមួយ​ជំងឺ​នេះ​អាច​ការ​ពារ​ដោយ​ប្រើ​ឧបករណ៍​ត្រឹមត្រូវ​រួម​មាន​ដាក់​ថ្ម​បេះដូង និង​ឧបករណ៍​កន្ទ្រាក់​បេះដូង (ICD)។ ការ​ដាក់ថ្ម​បេះ​ដូងអាច​ជួយ​ចង្វាក់​បេះដូង​ដើរ​ប្រក្រតី​ រីឯ​ឧបករណ៍​កន្ទ្រាក់​បេះដូង​ជួយ​កែ​ខៃកត្តា​គម្រាម​អាយុជីវិត​ ពេល​ចង្វាក់​បេះ​ដូង​មិន​ដើរទៀង​ទាត់។

– ដាក់​បំពង់​កាតេទែរ៖ បំពង់​នេះជួយ​គ្រូពេទ្យ​​ជួសជុល​បញ្ហា​បេះដូង​ពីកំណើត​ដោយ​មិន​ចាំ​បាច់​វះកាត់​​បេះដូង។ គ្រូពេទ្យ​​ដាក់​បំពង់​តូច​មួយ​ចូល​ក្នុង​សរសៃ​ឈាម​វ៉ែននៅនឹង​ជើង ហើយ​រុញ​ទៅ​កាន់​បេះដូង ពេល​ទៅ​ដល់​បេះដូង គ្រូពេទ្យ​​ប្រើ​ម្ចុល​ក្នុង​កាតេទែរ​នោះ​ជួសជុល​កន្លែង​ខូច​ខាត។

– វះកាត់បើក​បេះដូង៖ ករណី​វះ​កាត់ប្រ​ភេទ​នេះ ​ត្រូវ​បាន​ធ្វើ​ប្រ​សិន​បើ​​ការ​ដាក់កាតេទែរ មិន​ជោគ​ជ័យ​ក្នុង​ព្យាបាល​ជំងឺ គ្រូ​ពេទ្យ​ នឹងវះកាត់បើក​បេះ​ដូង​ដើម្បី​បិទ​ប្រ​ហោង​ ជួស​ជុល​សន្ទះ​បេះ​ដូង ពង្រីក​សសៃរ​ឈាម។

– ប្ដូរ​បេះដូង៖ ករណី​កម្រ​លើ​ជំងឺ​នេះ​ស្គុគស្មាញ​ខ្លាំង ពេល​ខ្លះ​ប្រហែល​ជា​ត្រូវ​ការ​ប្ដូរ​បេះដូង​តែ​ម្តង។ វិធី​នេះ​ ទាមទារ​បេះដូង​បេប៊ី​សុខភាព​ល្អ​ដែល​ស្លាប់​ដោយ​សារ​កត្តា​អ្វី​មួយ​ ហើយ​ត្រូវ​គេ​បរិច្ចាគ សម្រាប់​ប្តូរ​ទៅ​ឲ្យ​បេប៊ី​កំពុង​មាន​ជំងឺ។

អត្ថបទគួរអាន៖

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ចៀស​វាង​ការ​ផឹក​ស្រា​ និងប្រើថ្នាំ​ញៀនអំឡុងពេលមានផ្ទៃពោះ

– បើ​យើង​មាន​គម្រោង​យកកូន ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​ថ្នាំ​​ត្រូវ​លេប

– បើ​មិន​ទាន់​​ចាក់​វ៉ាក់​ស៊ាំងជំ​ងឺ​កញ្រិ្ជល ជំងឺ​ស្អូច ចៀសវាង​នៅ​ក្បែរ​កន្លែង​ប្រឈម​ជំងឺ និង​សួរពេទ្យ​ពី​វិធី​ការពារ

– បើ​សមាជិក​គ្រួសារ ធ្លាប់​មាន​អ្នក​កើត​ជំ​ងឺ​បេះដូង​ពី​កំណើត សុំ​គ្រូពេទ្យ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​តំណ​ពូជ ព្រោះកត្តា​ហ្សែន​បណ្ដាល​ឲ្យ​បេះ​ដូង​វិវត្តមិន​ប្រក្រតី​ដូចគ្នា

– បើ​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ត្រូវ​ប្រាក​ថាកម្រិត​ជាតិ​ស្ករ ទាប​ជាង​កម្រិត​មុន​ពេល​មាន​ផ្ទៃ​ពោះ។ សំខាន់​បំផុត​មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​ដើម្បី​គ្រប់​គ្រង​ជំ​ងឺអំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 27, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម