backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Home Blood Glucose Test (តេស្តជាតិស្ករនៅផ្ទះ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jul 25, 2022

Home Blood Glucose Test (តេស្តជាតិស្ករនៅផ្ទះ)

និយមន័យ

១- អ្វី​ជា​ការធ្វើ​តេស្ត​ជាតិស្ករ​នៅ​ផ្ទះ?

​តេស្ត​ជាតិ​ស្ករ​នៅ​ផ្ទះ ​គឺ​ដើម្បី​វាស់​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ ដោយ​ប្រើម៉ាស៊ីនតេស្ត​អាច​យក​តាម​ខ្លួនតូច​មួយ ពិសេស​សម្រាប់​អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​ ទាំង​ប្រភេទ​ ១ និង​ប្រភេទ ២។

គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ចំនួន​គួរ​ពិនិត្យ ហើយ​ការ​ពិតទៅ​ចំនួន​​ពិនិត្យ អាស្រ័យ​លើការ​ព្យាបាល​ សុខភាព ស្ថានភាពជំងឺ​ទឹកនោម​ផ្អែម​យើងផ្ទាល់។ គ្នាយើង​​កើត​ទឹក​នោម​ផ្អែម ព្យាបាល​ដោយ​ចាក់អាំងសុយលីន​ ​ទាមទារ​ឲ្យពិនិត្យ​ញឹកញាប់។

បើ​ព្យាបាល​ដោយ​កម្រចាក់ ឬមិន​ចាក់​អាំងសុយលីន​ទេ​នោះ​ តេស្ត​ជាតិ​ស្ករ​នេះ អាច​ជួយ​យើង​ដឹង​ថា​រាងកាយ​ មាន​កម្រិត​ជាតិ​ស្ករ​ប្រែប្រួល​បែប​ណា​ពេល​ញ៉ាំ​អាហារ ពេល​ឈឺ កំពុង​ស្ត្រេស​​ ពេល​ហាត់​ប្រាណ ​ប្រើប្រាស់​ថ្នាំ​ និងពេល​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត។

ឧបករណ៍​វាស់​ជាតិ​ស្ករ​មួយ​ចំនួន អាច​រក្សា​ទិន្នន័យ​ជាតិស្ករបាន​យ៉ាង​ច្រើន ​ជួយ​យើង​តាម​ដាន ប្រៀប​ធៀប​ទិន្នន័យ​ពីមុនៗ និងអាច​ព្យាករណ៍​ពី​កម្រិត​ជាតិស្ករ​ក្នុង​ពេល​ជាក់​លាក់ និង​អាច​កត់​សម្គាល់​ពេល​មាន​ការ​ផ្លាស់​ប្តូរអ្វី​មួយ។ ទិន្នន័យ​ទាំងនោះ អាច​បញ្ជូល​ទៅ​ក្នុង​កុំព្យូទ័រ​ហើយ​បម្លែង​ជា​ក្រាហ្វិក កាន់តែងាយ​ស្រួល​វិភាគ។

ឧបរណ៍​វាស់​ជាតិ​ស្ករថ្មីៗ និង​ទំនើប​នា​ពេល​បច្ចុប្បន្ន ​អា​ចភ្ជាប់​ជាមួយ​ម៉ាស៊ីន​ចាក់​អាំងសុយលីន​ ប្រើ​សម្រាប់​បាញ់​បញ្ជូល​អាំងសុយលីន​​ ជួយ​កំណត់​កម្រិត​អាំងសុយលីន​ ​ត្រូវ​ចាក់ពេញ​មួយ​ថ្ងៃ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២- ហេតុអ្វី​​ត្រូវធ្វើ​តេស្ត​ជាតិស្ករ​នៅផ្ទះ?​

គ្រូពេទ្យ​អាចណែនាំ​យើង ​តើគួរ​តែធ្វើ​តេស្តនេះ​ប៉ុន្នាន​ដងក្នុង​១ថ្ងៃ។ ជាទូទៅចំនួនធ្វើ​តេស្ត​ អាស្រ័យ​តាម​ប្រភេទជំងឺ​ទឹកនោម​ផ្អែម និង​ផែនការ​ព្យាបាល​យើង​ផ្ទាល់។​

ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី ១៖ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យធ្វើ​តេស្ត ៤-៨ ដង/​ថ្ងៃ។ គួរ​ធ្វើ​តេស្ត​មុន​ពេល​ញ៉ាំ​បាយ និង​អាហារ​សម្រន់ ​មុននិងក្រោយ​ពេល​ហាត់​ប្រាណ ​មុន​ចូល​គេង និង​ពេល​យប់​ខ្លះទៀត។ ប៉ុន្តែ​ករណី​អ្នក​ជំងឺ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ ​ឬ​ដូរ​ប្រើ​ថ្នាំ​ផ្សេង តម្រូវ​ពិនិត្យ​ឲ្យ​បាន​ញាប់​ជាង​មុន។

​- ជំងឺទឹក​នោមផ្អែម​ប្រភេទទី ២៖ បើ​យើង​ចាក់​អាំងសុយលីន​ ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ធ្វើតេស្ត ​២ ដង/ថ្ងៃ ឬច្រើន​ជាង​នេះ ទៅ​តាម​ប្រភេទ ​និង​កម្រិត​អាំងសុយលីន។

តេស្ត​គួរ​ធ្វើ​មុន​ពេលបាយ​ និង​មុនពេល​ចូលគេង។​ ដោយ​ឡែក​បើ​យើង​ព្យាបាលមិន​ប្រើ​អាំងសុយលីន ​ត្រឹម​រៀបចំ​​របប​អាហារ​ត្រឹម​ត្រូវ​ និង​ធ្វើលំ​ហាត់​ប្រាណ មិន​ចាំ​បាច់​ធ្វើ​តេស្ត​ជា​រៀងរាល់​ថ្ងៃទេ។

អត្ថបទគួរអាន៖

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត?

​បើ​គិតថា​លទ្ធផល​ចេញ​ក្នុង​ប្រដាប់​វាស់​ខុស​ពី​អ្វី​យើង​គិត ​អាច​ព្យាបាល​ធ្វើ​តេស្ត​ជាថ្មី។ ពិនិត្យ​ផ្ទៃពោះ ​និងវាស់​កម្រិត​ជាតិ​ស្ករ​នៅ​ផ្ទះជា​ប្រចាំ សំខាន់​ណាស់សម្រាប់​ស្ត្រីមាន​ផ្ទៃពោះ។​ ពេលណា​យើង​អាច​រក្សា​ជាតិស្ករ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ត្រឹមត្រូវ​តាម​គ្រូពេទ្យ​ណែនាំ ទាំងយើង និងបេប៊ីក្នុងផ្ទៃ​ សុទ្ធតែ​មាន​សុខភាព​ល្អ​ ​កាត់បន្ថយអត្រាប្រឈមកើត​ជំងឺទឹក​នោមផ្អែម​ពេល​ពពោះ​ទៀតផង។

​នៅ​មាន​វិធី​តេស្តជាតិស្ករក្នុង​ទឹកនោម​ ប៉ុន្តែ​ធ្វើឡើង​ក្នុង​ករណី​ស្ថាន​ភាព​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ ដែល​ស្ថាន​ភាព​នេះ​គេ​ហៅ​ថា ទឹកនោម​ផ្អែម​មាន​កំហាប់​ជាតិកេតូនខ្ពស់ (Diabetic Ketoacidosis) និង​អាច​តេស្ត​ឈាម​តាម​មួយ​វិធីទៀត ដើម្បី​រក​សារធាតុ Ketone ក្នុង​ឈាម។

តេស្តជាតិស្ករ

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា​ដើម្បី​ធ្វើ​តេស្ត?

ធ្វើ​តេស្ត​ជាតិ​ស្ករ តម្រូវ​ឲ្យ​ប្រើប្រាស់​ឧបករណ៍​តូច​មួយ ​ហៅ​ថា ​គ្លុយកូស​ម៉ែត្រ (Glucose Meter) អាច​ប្រាប់​ឲ្យ​ដឹង​កម្រិត​ជាតិ​ស្ករ​មាន​នៅ​ក្នុង​​ឈាម តាមរយៈ​ការ​ជួស​ម្រាម​ដៃដាក់​បន្ទះ​ក្រដាស​សម្រាប់​ធ្វើតេស្ត។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​ទឹកនោម​ផ្អែម ពី​របៀប​ប្រើ​ឧបករណ៍​ទាំង​នេះ។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

របៀប​ប្រើប្រាស់​ឧបករណ៍​គឺ​មាន​វិធី​ខុសៗគ្នា​ អាស្រ័យ​ប្រភេទ​នីមួយៗ ហើយ​បើ​ចង់​បាន​លទ្ធផល​ជាក់​លាក់ ទាមទារ​ធ្វើ​តាម​ការ​ណែ​នាំ​ឲ្យបាន​ត្រឹមត្រូវ ហើយ​ពេល​ប្រើ​ឧបករណ៍​ទាំង​នេះ យើង​គួរ​តែ៖

– លាងដៃ​ទឹកសាប៊ូ​ក្តៅអ៊ុនៗ ​ជូតឲ្យ​ស្ងួត​ជាមួយ​កន្សែង​ស្អាត

– រៀបចំ​ត្រៀម​ឧបករណ៍​គ្លុយកូសម៉ែត្រ ​(Glucose Meter) ទៅ​តាមការ​ណែនាំ

– ដក​យកបន្ទះ​ក្រដាស​​ធ្វើតេស្ត​ចេញពី​កំប៉ុង​ ប្រញាប់​បិទ​គម្រប​ដើម្បី​កុំឲ្យខូច​ក្រដាស​ផ្សេង​ទៀត

– រៀបចំ​ត្រៀម​ឧបករណ៍​គ្លុយកូសម៉ែត្រ ​(Glucose Meter) ទៅ​តាមការ​ណែនាំ

– យក​ម្ជុល​ជួស​ឈាម​ម្រាមដៃ ​ប៉ុន្តែ​កុំជួស​ចំកណ្តាល​ម្រាម ព្រោះអាចឈឺ​ខ្លាំង​ និង​អាច​គ្មាន ​ឈាម​គ្រប់គ្រាន់។ ឧបករណ៍​ជួស​ឈាម​ផ្សេងៗ​ អាច​ជួស​នៅ​កន្លែង​ផ្សេង​ក្រៅពីម្រាម​ដៃ​ដូចជា​នៅ បាតដៃ​ ឬដើមដៃ។

– ដាក់ដំណក់​ឈា​មជួ​សបាន​​ឲ្យចំកន្លែង​លើបន្ទះ​ក្រដាស​ធ្វើតេស្ត

– ប្រើ​ដុំសំឡី​ស្អាត​សង្គត់​នៅ​កន្លែង​ចាក់​កុំឲ្យ​ហូរបន្តឈាម– បន្ទាប់​មកធ្វើ​តាមការ​ណែនាំ​របស់​ឧបករណ៍ ដោយ​ខ្លះត្រូវ​ការពេល​ត្រឹមតែ ​២-៣ នាទីប៉ុណ្ណោះ

– បន្ទាប់​មកធ្វើ​តាមការ​ណែនាំ​របស់​ឧបករណ៍ ដោយ​ខ្លះត្រូវ​ការពេល​ត្រឹមតែ ​២-៣ នាទីប៉ុណ្ណោះ

៦- ក្រោយ​ធ្វើ​តេស្តរួ​ច​មាន​អ្វី​កើត​ឡើង?

អាច​សរសេរ​លទ្ធផល​ និង​ពេល​ធ្វើតេស្ត​ទុក ​ប៉ុន្តែ​ប្រដាប់ធ្វើ​តេស្ត ខ្លះ​អាច​រក្សា​ពត៌មាន​ទុកជា​ច្រើនថ្ងៃ ​ឬ​ច្រើន​សប្តាហ៍ ជួយ​យើង​អាច​រក​មើល​ឡើង​វិញ​នៅ​ពេល​ក្រោយ។ ពត៌មាន​ទាំង​នេះ​ចាំបាច់​ណាស់​សម្រាប់​យើង និង​គ្រូពេទ្យ​ ដើម្បី​ដឹងថា តើជាតិស្ករ​​ស្ថិតនៅកម្រិត​ធម្មតា​ញឹកញាប់​ប៉ុណ្ណា ជួយ​គ្រូពេទ្យ​អាច​ប្តូរថ្នាំ​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង។

ក្រោយ​ពេល​ប្រើប្រាស់គួ​រចោល​ម្ជុល​ឲ្យ​ស្រួល​បួល ​កុំ​ចោល​ក្នុង​ធុង​សំរាម ខ្លាច​មិន​ប្រយ័ត្ន​អាចមុត​អ្នក​ផ្សេង។

លទ្ធផល​

៧- លទ្ធផល​តេស្ត​

​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ​របស់​យើង​គួរ​ស្ថិត​ក្នុង​កម្រិត​ដូច​ខាង​ក្រោម ប៉ុន្តែ​ទិន្ន័យ​អាចខុស​គ្នា​អាស្រ័យ​ស្ថានភាព​ដូច​ជា៖

ជំងឺ​ទឹកនោម​ផ្អែម​គ្មាន​ផ្ទៃពោះ

​- ៧០-១៣០ មិល្លីក្រាម/ដេស៊ីលីត្រ​ មុន​ពេល​បាយ។

– ទាប​ជាង​ ១៨០ មិល្លីក្រាម/ដេស៊ីលីត្រ​ ១-២ ម៉ោង​ក្រោយ​ពេល​ញ៉ាំ​បាយ។

​ជំងឺ​ទឹក​នោម​ផ្អែមពេល​មាន​ផ្ទៃពោះ

– ៩៥ មិលី្លក្រាម/ដេស៊ីលីត្រ​ ឬ​ទាប​ជាង​នេះ​ មុន​ពេល​ញ៉ាំ​អាហារ​ព្រឹក។

– ១៤០ មិលី្លក្រាម/ដេស៊ីលីត្រ​ ឬទាបជាង​នេះ ១ម៉ោង ​ក្រោយ​ញ៉ាំ​បាយ ឬ ១២០ មិលី្លក្រាម/ដេស៊ីលីត្រ ឬ​ទាបជាង​នេះ ២ ម៉ោង​ក្រោយ​​ញ៉ាំបាយ។

ករណី​ច្រើន​ទៀត អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ប្រែប្រួល ហើយ​បើ​លទ្ធផល​មិន​ប្រក្រតី​ ពេទ្យ​នឹង​ប្រាប់​ពី​រោគសញ្ញា ក៏​ដូចជា​បញ្ហា​សុខភាព​យើង​ពី​មុនមក។ សាកសួរ​គ្រូពេទ្យ​ចន្លោះ​កម្រិត​ជាតិ​ស្ករ​ធម្មតា​គួរតែ​មាន ​និង​របៀប​ក្នុងការ​គ្រប់គ្រង​ជាតិស្ករ​ទាំង​នោះ ពេល​ឡើង​ខ្ពស់​ពេក ឬ​ចុះ​ទាប​ពេក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jul 25, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម