backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Lumbar Discectomy (ការវះកាត់ទ្រនាប់ឆ្អឹង​ចង្កេះ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Jan 24, 2019

ចំណេះដឹងមូលដ្ឋាន

១- អ្វីជាការវះកាត់យកទ្រនាប់ឆ្អឹងខ្នង?

វះ​ដក​យក​ទ្រនាប់​ឆ្អឹង​ខ្នង​ គឺ​ជា​ការ​វះកាត់​ដក​យក​ទ្រនាប់​ដែល​លាន​ចេញ​ នៅ​ចន្លោះ​ឆ្អឹង​ចង្កេះ ​ហើយ​គាប​ទៅ​លើ​សរសៃ​ប្រសាទ​ ឬ​ខួរ​ឆ្អឹង​ខ្នង។ ការ​វះ​នេះ​អាច​ឲ្យ​បាត់​ឈឺ​ចង្កេះ​ ជាង​វិធី​ព្យាបាល​ដោយ​លេប ឬ​ចាក់​ថ្នាំ​ ប៉ុន្ដែ​ក្រោយ​វះកាត់​ ក៏​មិន​ប្រាកដ​ថាអាច​ធូរស្រាល​ទាំង​ស្រុង​ដែរ តម្រូវ​បន្ត​ប្រើ​ថ្នាំ។

មនុស្ស​ជា​ច្រើន បាន​វះ​ដក​យក​ទ្រនាប់​ឆ្អឹង​លាន​ចេញ ជា​លទ្ធផល​មួយ​ឆ្នាំ​ក្រោយ មាន​ភាព​ប្រសើរ​ជាង​មុន។​ ហើយ​មួយ​ចំនួន​ឈឺ​នៅ​តំបន់​ត្រគាក (Sciatica) ក៏មិន​ចាំ​បាច់​ព្យាបាល​ដោយ​វះកាត់​ នៅ​តែ​អាច​ជា​សះស្បើយ​ដែរ គ្រាន់តែ​ប្រើថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​និង​សម្រាក​រួច​ហាត់​ប្រាណ។ តែបើ​​ឈឺ​ចាប់​ខ្លាំង​​ត្រូវ​​​ចាក់​ថ្នាំ ​ស្ដេរ៉ូអ៊ីត ​ចូល​ក្នុង​ឆ្អឹង​ខ្នងវិញ។

២- ហេតុអ្វីត្រូវវះកាត់?

វះកាត់​ធ្វើ​ឡើង ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ជួយ​ធ្វើ​ចលនា ធ្វើ​ការ​​បាន​ដូច​ដើម​វិញ​។ ហើយ​ករណី​ខ្លះ​គ្រូពេទ្យ​អាច​សុំ​វះកាត់​មាន​ដូច​ជា៖

– ឈឺ​ជើង​ខ្លាំង​ ស្ពឹក​ ឬ​ខ្សោយ​ ​មិន​អាច​ធ្វើ​ការងារ​បាន

– ​ឈឺជើង​​មិន​បាន​ធូរ​សោះ បើទោះ​ប្រើ​ថ្នាំ​លើស​ ៤ ​សប្ដាហ៍

– ក្រោយ​​​ពិនិត្យ​បង្ហាញ​ថា ​ជើងទន់​ខ្សោយ​ ធ្វើ​ចលនា​មិន​កើត ​ឬ​មាន​អារម្មណ៍​ខុស​ធម្មតា ​គួរ​តែ​បាន​ធូរ​ក្រោយ​វះកាត់។

​កត្តា​ប្រឈម

៣- កត្តាប្រឈមមានអ្វីខ្លះ?

ជា​ទូទៅ​រាល់​ការ​វះកាត់​ទាំង​ឡាយ​តែង​មាន​ហានិភ័យ អ៊ីចឹង​សាកសួរ​គ្រូពេទ្យ​ពី​ហានិភ័យ អាច​ប្រឈម​ទាំង​នោះ​ជា​ការ​ល្អ។ ផល​វិបាក​អាច​កើត​មាន ដូចជា ប្រតិកម្ម​ថ្នាំ​សន្លប់ ហូរ​ឈាម​ច្រើន ឬ​កើត​មាន​ដុំ​កំណក​ឈាម (កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន DVT) និង​ផល​វិបាក​ជា​ច្រើន​ទៀត ​ដូចជា៖

– ពិបាក​នោម

– នៅ​តែ​ឈឺ ឬ​ស្ពឹក​ចាក់​ចុះ​មក​ក្រោម​ជើង

– ឆ្លង​មេរោគ​ចូល​ក្នុង​ចន្លោះ​ទ្រនាប់​ឆ្អឹង​ខ្នង

– រហែក​ស្រទាប់​ស្ដើង​នៃ​ស្រោម​លើ​សរសៃ​ប្រសាទ​នៅ​ឆ្អឹង​ខ្នង

– ស្ពឹក​ចន្លោះ​ជើង ពោះវៀន និង​ប្លោក​នោម ចុះ​ខ្សោយ ហើយ​ចំពោះ​ប្រុសៗ​អាច​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ទៀត​ផង។

គប្បី​យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ និង​ផល​វិបាក​ទាំង​អស់​មុន​ពេល​វះកាត់ ត្រូវ​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ករណី​មាន​មន្ទិល​សង្ស័យ។

ស្វែងយល់មុនវះកាត់

៤- តៀមអ្វីខ្លះមុនវះកាត់?

ពិគ្រោះយោបល់ជាមួយគ្រូពេទ្យទាក់ទងនឹងថ្នាំយើងកំពុងប្រើ បញ្ហាអាលែកហ្ស៊ី ឬស្ថានភាពជំងឺកំពុងមានមុនពេលវេះកាត់។ ជួបជាមួយគ្រូពេទ្យឯកទេសថ្នាំសណ្ដំ ដើម្បីឲ្យដឹងពីផែនការសណ្ដំអំឡុងពេលវះកាត់។ លើសពីនេះ ត្រូវដឹងពីលក្ខខណ្ឌញ៉ាំអាហារ និងផឹកទឹកមុនវះកាត់ផង។

៥- មានអ្វីកើតឡើងពេលវះកាត់?

តិចនិកប្រើថ្នាំសណ្ដំ មានច្រើនរបៀបខុសៗគ្នា ដូច្នេះការវះកាត់ អាចចំណាយពេលពី ៤៥-៦០ នាទី។ គ្រូពេទ្យនឹងចោះចូលតាមផ្នែកកណ្ដាលនៃឆ្អឹងខ្នង ឆ្លងកាត់តាមសាច់ដុំ ផ្នែកតូចរបស់សរសៃពួរ និងឆ្អឹង ដើម្បីចូលដល់ទ្រនាប់ឆ្អឹង បន្ទាប់មកកាត់យកចេញមួយផ្នែកដែលសង្កត់លើសរសៃប្រសាទ។ ចាំបាច់ត្រូវពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យករណីមានមន្ទិលសង្ស័យ។

វិធីថែទាំងក្រោយវះកាត់

៦- អ្វីកើតឡើងក្រោយវះកាត់?

ត្រលប់​ទៅ​ផ្ទះ​វិញ​ ​មិន​ត្រូវ​លើក​របស់​ធ្ងន់ៗ ​​ទោះ​វា​​ជា​ការងារ​ចាំ​បាច់​ក៏​ដោយ។ ត្រូវ​ចាំ​​​ថា ហាត់​ប្រាណ​ទៀងទាត់​ អាច​ជួយ​ឲ្យ​ឆាប់​ជា​របួស ​តែ​សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​មុន​ចាប់​ផ្តើម​ពេល​ហាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម