backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Hysteroscopy (ការឆ្លុះស្បូន​)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Jan 24, 2019

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជាការឆ្លុះមើលស្បូន?

​ឆ្លុះ​មើល​ស្បូន ​​គឺ​សំដៅ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​ (ពិល​បំពាក់​កាមេរ៉ា Endoscope) ដើម្បីឆ្លុះ​មើល​រូបរាង​ខាង​ក្នុង​តួស្បូន។ ធម្មតា​អំឡុង​ពេល​​ឆ្លុះ ​គ្រូពេទ្យ​នឹង​ច្រឹប​សាច់​ជាលិកា​ស្រទាប់​ខាង​ក្នុង​ស្បូន យក​ទៅ​ពនិត្យ​មើល​ក្រោម​មីក្រូទស្សន៍។ លើស​ពី​នេះ​ការ​ឆ្លុះ​មើល​ស្បូន​ អាច​ជួយ​គ្រូពេទ្យ​ដឹង​ពី​មូលហេតុ​ហូរ​ឈាម​ក្នុង​ស្បូន វដ្ដ​រដូវមាន​ឈាម​ច្រើន ​និង​ករណី​ហូរ​ឈាម​ក្រោយ​អស់​រដូវ ជា​ពិសេស​ឲ្យ​គ្រូពេទ្យ​អាច​រក​ឃើញ​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន ដុំ​ខ្លាញ់​ មហារីក​ស្រទាប់​ក្នុង​ស្បូន ​ឬ​ភាព​មិន​ប្រក្រតី​ផ្សេងទៀត។ ឆ្លុះមើល​ស្បូន​ ​មាន​សុវត្ថិភាព ​ទទួល​បាន​ផល​ល្អ​ ដឹង​ពី​បញ្ហា​ផ្សេងៗ​ អាច​កើត​មាន​ក្នុង​ស្បូន​ ដើម្បី​ធ្វើ​ការ​ព្យាបាល​​ទាន់​ពេល​វេលា។

ហេតុអ្វីត្រូវឆ្លុះមើលស្បូន?

ឆ្លុះ​មើល​ស្បូន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​មួយ​ចំនួន​ដូចជា​៖

– រក​មូលហេតុ​ហូរ​ឈាម​មិន​ទៀង​ទាត់តាម​ទ្វារមាស​ គ្រូពេទ្យ​នឹង​បញ្ចូល​ឧបករណ៍​ដុត​តាម​ទ្វារមាស​ដើម្បី​បញ្ឃប់​ការ​ហូរ​ឈាម។

– ពិនិត្យ​លើ​រូបរាង​ ទំហំ​​ស្បូន​ ​មាន​ស្នាម​នៅ​តាម​ជាលិការ​ស្បូន​ ដើម្បី​រក​ពី​មូលហេតុករណី​អត់​កូន។

– ពិនិត្យ​​លើ​មាត់​ស្បូន ​ដល់​ដៃ​ស្បូន​ ​តើ​មាន​ស្ទះ ​ឬអត់?​​ បើ​ស្ទះ​​គ្រូពេទ្យ​នឹង​សំអាត​ដោយ​ប្រើ​ឧបករណ៍​ពិសេស​ភ្ជាប់ជាមួយ​​ឧបករណ៍​ឆ្លុះ។

កត្តា​ប្រឈម

៣- កត្តាប្រឈមមានអ្វីខ្លះ?

ផល​វិបាក​ក្រោយ​ឆ្លុះមើល​ស្បូន​មាន​ដូច​ជា៖

– ប្រតិកម្ម​ជា​មួយ​ថ្នាំ​សណ្ដំ

– ហូរ​ឈាម​ច្រើន ​ឬ​មាន​បញ្ហា​កំណក​ឈាម (Thrombosis)

គប្បី​យល់​ច្បាស់​កត្តា​ប្រឈម ​និង​ផលវិបាក​ទាំង​អស់​ មុន​ពេល​ធ្វើ​ការឆ្លុះ ឬ​អាច​ពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យក្នុង​ករណី​មាន​មន្ទីល​សង្ស័យ។

ស្វែងយល់មុនឆ្លុះស្បូន

៤- គួរត្រៀមអ្វីខ្លះមុនពេលឆ្លុះ?

ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​ថ្នាំ​កំពុង​ប្រើ​ ថា​តើ​អ្នក​មាន​​អាលែកហ្ស៊ី​អ្វី​ខ្លះ? ​ឬ​កំពុង​មាន​ជំងឺ​ណា​មួយ​ដែរ​ទេ? ពិសេស​ត្រូវ​ដឹង​លក្ខខណ្ឌ​ញ៉ាំ​អាហារ ​និង​ផឹក​ទឹក​មុន​ពេលឆ្លុះ ព្រោះ​ជា​ទូទៅ​យើង​ត្រូវ​តម​អាហារ​យ៉ាង​ហោច ​៦ ម៉ោង​មុន​ពេល​វះកាត់​ តែ​​អាច​ផឹក​ទឹក ២-៣ ​ម៉ោង​មុន។

ត្រូវ​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– កំពុង​មាន​ផ្ទៃពោះ​

– បញ្ហា​​ជំងឺ​ឈាម​ក្រ​កក ឬ​កំពុង​លេប​ថ្នាំ​ប្រឆាំង​ឈាម​កុំ​ឲ្យ​កក​ដូច​ជា​ Aspirin​ ឬ​ Warfarin ។​

– ទើប​ព្យាបាល​ជា​ករណី​ឆ្លង​រោគ​នៅ​នឹង​ស្បូន​ ឬ​ទ្វារមាស ​រយៈពេល​ ៦​ ខែ​ចុង​ក្រោយ។

– មាន​ជំងឺ​បេះដូង ឬ​សួត​ជា​ដើម។

មិន​គួរ​ធ្វើ​ការ​ឆ្លុះ​ស្បូន​ពេល​មិន​ទាន់​មក​រដូវ និង​កុំ​សម្អាត​ ដោយ​ប្រើ​ដុំ​សំឡី ​ឬ​ថ្នាំ​សុល​ក្នុង​ទា្វរមាស​រយៈ​ពេល​ ២៤ ​ម៉ោង​មុន​ពេល​ឆ្លុះ។ គ្រូពេទ្យ​អាចសុំ​ប្រើ​ថ្នាំ​ងុយ​គេង​​ខ្លះៗ​ ពេល​ធ្វើ​ការ​ឆ្លុះ​ ឬ​​ចាក់​ថ្នាំ​សន្លប់​​តែ​ម្ដង ដោយ​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​យើង​ផ្ទាល់។

៥- មានអ្វីកើតឡើងពេលកំពុងធ្លុះ?

គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​សន្លប់​ ឬ​ថ្នាំ​ស្ពឹក​ ​ពេល​ខ្លះ​អាច​មិន​ប្រើ ​ករណី​ការ​ឆ្លុះ​ចំណាយ​ពេល​ត្រឹម​ ១០ ​នាទី។ គ្រូពេទ្យ​រោគ​ស្រ្ដី ​នឹង​បញ្ចូល​ឧបករណ៍​ឆ្លុះ​តាម​ទ្វារមាស ​ចូល​ទៅ​មាត់​ស្បូន​​សន្សឹមៗ បន្ទាប់​មក​​បំប៉ោង​ខ្យល់​ដោយ​ប្រើ​ឧស្ម័ន​កាបូនិក (CO2) ឬ​ទឹក​ ជួយ​ឲ្យ​ការ​មើល​ស្បូន​ឲ្យ​កាន់​តែ​ច្បាស់។ គ្រូពេទ្យ​អាច​បន្ថែម​ឧបករណ៍ ច្រឹប​យក​សាច់​ ឬ​កាត់​យក​ដុំ​សាច់​ដុះ (Polyps) និង​ដុំសាច់​តូចៗ ( Uterine Fibroids) យក​មក​ពិនិត្យ​ក្រោម​មីក្រូទស្សន៍។ ហេតុនេះ ​គប្បី​​ពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យ​​ករណី​មាន​មន្ទិល​សង្ស័យ។

វិធីថែទាំ

៦- គួរធ្វើអ្វីខ្លះក្រោយឆ្លុះស្បូន?

បើ​សិន​មាន​បញ្ហា​មិន​ប្រក្រតី​ក្នុង​ស្បូន​ គ្រូពេទ្យ​នឹង​ប្រាប់ ​ដើម្បី​ធ្វើ​ការ​តាម​ដាន​បន្ដ​ទៀត​នៅ​ពេល​ណាត់​ជួប​បន្ទាប់។ ល្អ​បំផុត ត្រូវ​ហាត់​ប្រាណ ​និង​ធ្វើ​ការ​ជា​ធម្មតា​ ទោះ​មាន​អាការៈ​ឈឺ​តិចតួច​នៅ​ខាង​ក្រោម​ពោះ ​និង​អាច​មាន​ហូរ​ឈាម​តិចតួច​ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម