backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Rectal cancer (មហារីករន្ធគូទ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Jan 28, 2019

និយមន័យ​

១- អ្វី​ជា​ជំងឺ​មហារីក​រន្ធគូទ?

សំដៅ​ប្រភេទ​មហារីក​ ​កើត​លើ​កោសិកា​ក្នុង​រន្ធ​គូទ ​ជា​ផ្នែក​​ចុងនៃ​ពោះ​វៀន​ធំ។ មហារីក​រន្ធ​គូទ​ជា​ធម្មតា តែង​កើត​ឡើង​គួបផ្សំ​ជាមួយ​មហារីក​ពោះ​វៀន​ធំ អាច​ហៅ​ជា​រួម​ថា ​មហារីក​ពោះ​វៀន​ធំ តែម្តង។ មហារីក​រន្ធ​គូទ ​កើត​លើ​កោសិកា​​ក្រាល​ក្នុង​រន្ធ​គូទ ​ហើយ​ជា​រឿយៗ​ មុន​ឈាន​ដល់​មហារីក កោសិកា​នឹង​កកើត​ជាដុំសាច់​ ហៅ​ថា Precancerous Polyps (ដុំ​សាច់​មាន​ទង)។

២- កើតឡើង​ញឹកញាប់​ដែរ​ទេ?

ប្រភេទ​មហារីក​នេះ ​តែង​កើត​លើ​ប្រុសៗ ​ច្រើន​ជាងស្រីៗ ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ?

រោគសញ្ញា​ទូទៅ​របស់​មហារីក​រន្ធ​គូទ​មាន​៖​

– ទល់​លាមក

– ហូរ​ឈាម​តាម​រន្ធ​គូទ

– លាមក​ទន់ ​ឬ​រាក

– ដុំខ្មៅ ​ក្នុង​លាមក

– ឈឺពោះ

– អស់​កំលាំង​​គ្មាន​មូល​ហេតុ

– អត់​ឃ្លាន​អាហារ

– ស្រក​ទម្ងន់​

– ឈឺ​អាង​ត្រគាក

– លាមក​រាង​ដូច​ខ្មៅ​ដៃ (សណ្ឋាន​ស្រលៗ​ពណ៌​ខ្មៅ)។

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

មូល​ហេតុ​សំខាន់​ពីរ​បង្ក​​ឲ្យ​កើត​មហារីក​រន្ធ​គូទ​មាន៖

– ជំងឺ​រលាក​ពោះ​វៀន​ធំ៖ លាក​ពោះ​វៀន​ធំ (រលាក​ពោះ​វៀន​ដោយ​សារ​ដំបៅ ​និង​ជំងឺ Crohn’s disease) គឺ​ប្រឈម​មុខ​ខ្ពស់​វិវត្ត​​ទៅ​ជា​មហារីក​រន្ធ​គូទ។ ហានិភ័យ​ ពេលណា​ពន្យាពេល​ព្យាបាល​កាន់​តែ​យូរ ​ជំងឺ​រលាក​កាន់​តែ​ខ្លាំងក្លា ​ដូច្នេះ​ដើម្បី​ការពារ​អាច​ប្រើថ្នាំ Aspirin កាត់បន្ថយ​កំណក​ឈាម​ក្នុង​ពោះវៀន និង​ត្រូវ​ឆ្លុះ​ពោះ​វៀន​ឲ្យ​បាន​ទៀង​ទាត់។

– ហ្សែន៖ បើ​យើង​មាន​គ្រួសារ ឬ​សាច់​ញាតិបង្កើត ប្រឈម​មុខ ២-៣ ​ដងកើតមហារីកនេះ ​មាន​ន័យថា យើង​មាន​ហានិភ័យ​កើត​មហារីក​រន្ធគូទ ២០ភាគរយ រួច​ទៅ​ហើយ។ នៅ​មាន​រោគ​សញ្ញា​ហ្សែន​ជា​ច្រើន​​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​មហារីក​ពោះ​វៀន​ធំ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​​នេះ​​មាន​ដូច​ជា៖

– អាយុ​ច្រើន

– ភេទ​ប្រុស

– ធាត់

– ជក់​បារី

– មិន​សូវ​ហាត់​ប្រាណ

– ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ​ ផឹក​ស្រា​ សាច់​ក្រហម​ អាហារ​ផ្អាប់។

រោគវិនិច្ឆ័យ និងការ​ព្យាបាល​

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

បើ​គ្រូពេទ្យ​សង្ស័យ​ថាយើង​មាន​ជំងឺ​នេះ នឹង​ធ្វើ​ការ​ពិនិត្យ​ដោយការ​ធ្វើ​តេស្ដ​មួយ​ចំនួន។ គ្រូពេទ្យ​នឹង​ឲ្យយើង​ផឹក​សារ​ធាតុ​បារីយ៉ូម​ (Barium Enema) បន្ទាប់​មក​ប្រើ​កាំ​រស្មីអ៊ិច ឆ្លុះ​មើល​ផ្នែក​ខាង​ក្រោម​ក្រពះ​ និងពោះ​វៀន ​ពិសេស​ពោះ​វៀន​ធំ ​និង​រន្ធ​គូទ។ គ្រូពេទ្យ​​អាចសុំ​ធ្វើ​ការ​ឆ្លុះ​ពោះ​វៀន​ ដើម្បី​បញ្ជាក់​ថា​មាន​មហារីក​ ឬ​អត់ ព្រោះ​អាច​ដឹង​​ទី​តាំង​ដុំ​សាច់​មហារីក ឬ​ដុំ​សាច់​នៅ​ក្នុង​ពោះ​វៀន​ធំ ​ឬ​រន្ធ​គូទ។

ពេល​ឆ្លុះ​ផ្នែក​ខាង​ក្រោម​ក្រពះ ​ពោះ​វៀន​រួច ​បើ​មាន​ភាព​មិន​ប្រក្រតី នឹងបង្ហាញ​ជា​ស្រមោល​ខ្មៅ​ក្នុង​កាំ​រស្មី​អ៊ិច។ ជា​ទូទៅ​ឆ្លុះ​ពោះ​វៀន​ដើម្បី​បញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​ណា​មួយ ក៏​ដើម្បី​កាត់​ដុំ​សាច់​មហារីក​ចេញ​តែ​ម្តង។ ហើយ​ក្នុងករណី​​គ្រូពេទ្យ​សន្និដ្ឋាន​ យើង​អាច​មាន​មហារីក ស្ថាន​ភាព​ជំងឺ​របស់យើង​នឹង​ត្រូវ​ចែក​ចេញ​ជា ៥ ​ដំណាក់​កាល​៖

ដំណាក់​កាល​ ០៖ ជាដំណាក់​កាល​ដំបូង​បំផុត​នៃ​រោគវិនិច្ឆ័យ​​មហារីក គ្រូពេទ្យ​អាចរក​ឃើញ​ ​កោសិកា​មិនប្រក្រតី​នៅ​ក្នុង​ស្រទាប់​ក្នុង​ជញ្ជាំង​ពោះ​វៀន​ធំ កោសិកា​ទាំង​នេះ​អាច​វិវត្ត​ជាមហារីក​បាន។

ដំណាក់​កាល​ទី ១៖ ដំណាក់​កាល​ អាច​ហៅ​កាត់​ Dukes A ជា​ដំណាក់​កាល​មហារីក​​រាល​ដាល​ចេញ​ពី​ស្រទាប់​ជញ្ជាំង​ពោះ​វៀន​ធំ ទៅ​កាន់​ស្រទាប់​សាច់​ដុំ​ពោះ​វៀន​ធំ។

ដំណាក់​កាល​ទី ២៖ ដំណាក់​កាល​នេះ ​ដុំ​មហារីក​រាល​ដាល​ចេញ​ក្រៅ​ជញ្ជាំង​សាច់​ដុំ​ពោះ​វៀន​ធំ​ ហើយ​ចូល​ទៅ​ដល់​ស្រទាប់​ក្រៅ​ ហៅ​ថា​ Serora។

ដំណាក់​កាល​ទី​ ៣៖ ជាដំណាក់​កាល មហារីក​រាល​ដាល​ចេញ​ពីស្រទាប់​ Serosa ​ចូលទៅ​ដល់​កូន​កណ្ដុរ ដែល​ជា​បណ្ដុំ​កោសិកា​តូច​ៗ​ ផ្ទុក​ និង​ផលិត​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​មេរោគ។

ដំណាក់​កាល​ទី ៤៖ នេះ​ជា​ដំណាក់​កាល​ចុង​ក្រោយ​របស់​មហារីក​រន្ធ​គូទ សំដៅ​លើ​កោសិកា​មហារីក​ រាល​ដាល​ដល់​សរីរាង្គ​ផ្សេង​ទៀត​ក្នុង​រាង​កាយ​ដូច​ជា​សួត ​ឬ​ខួរ​ក្បាល ជាដើម។

៨- ព្យាបាល​ដោយ​វិធី​ណា?

ក្រោយ​ដឹង​ថា​មានជំងឺ​មហារីក​ គ្រូពេទ្យ​នឹង​ព្យាបាល​តាម​វិធីសាស្ត្រ​ជា​ច្រើន ​ព្រម​ទាំង​ផ្ដល់​ប្រឹក្សា​ល្អៗ​ដល់​យើង ខណៈ​វិធី​ព្យាបាល​ទាំង​នោះ​រួម​មាន៖

– វះកាត់

– កាំ​រស្មី

– ព្យាបាល​ដោយ​សារធាតុ​គីមី

– ព្យាបាល​បែប​ជីវៈសាស្រ្ដ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​ដូចជា៖

– ញ៉ាំ​អង្ករ​សម្រូប​ ផ្លែឈើ​ និង​បន្លែ​  កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម និង​អាហារ​ផ្អាប់

– ហាត់​ប្រាណ​ច្រើន ជួយ​ចលនា​ពោះ​វៀន​ដើរ​ស្រួល កាត់​បន្ថយ​ហានិភ័យ​មហារីក​ពោះវៀន​ដល់​ទៅ ២១ ភាគរយ

– កុំ​អង្គុយ​យូរ​ពេក អាច​កើន​ឡើង​អត្រា​ស្លាប់​ដោយ​មហារីក​រន្ធ​គូទ

– ញ៉ាំ​សារធាតុ​សរសៃ​ ផ្លែ​ឈើ ​បន្លែ​ ការពារ​មហារីក​បាន​ទោះ​ក្នុង​កម្រិត​ទាប​ក៏​ដោយ

– ទម្ងន់​សមរម្យ អាច​កាត់​បន្ថយ​ហានិភ័យ​វិវត្តជា​មហារីក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Jan 28, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម